ព័ត៌មាន
ដំណោះស្រាយជំុវិញវិវាទដីធ្លីទាក់ទិនចម្ការអំពៅមិនបញ្ចូលសហគមន៍មួយចំនួន
កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគម្រោងដោះស្រាយវិវាទដីធ្លីរាប់ឆ្នាំរវាងអ្នកភូមិរាប់ពាន់នាក់ និងឧកញ៉ាស្ករសដែលមានខ្នងក្រាស់នៅដើមខែក្រោយ ប៉ុន្តែសហគមន៍ដែលរងផលប៉ះពាល់មិនត្រូវបានបញ្ចូលទាំងអស់នោះឡើយ ...
អូន ភាព និង Brendan O'Byrne
http://www.cambodiadailykhmer.com/38692
អ្នកនៅក្រៅប្រទេសត្រូវបានប្រាប់ឲ្យមកចុះឈ្មោះបោះឆ្នោតនៅស្រុកវិញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាដែលធ្វើការ ឬ សិក្សានៅបរទេសឲ្យត្រលប់មកស្រុកវិញ និងចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5081002/overseas-voters-told-register-home/
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
បន្ទះសូឡាបំភ្លឺភូមិនៅកម្ពុជា
ប្រព័ន្ធបន្ទះសូឡាគឺជាដំណោះស្រាយសមស្របក្នុងការផ្តល់អគ្គិសនីដែលមានតំលៃសមរម្យអាចទុកចិត្ត និងស្អាតនៅតាមជនបទនៃប្រទេសកម្ពុជា ហើយកម្មវិធីមីក្រូហិរញ្ញវត្ថុបៃតងជួយអ្នកភូមិឱ្យខ្ចីប្រាក់ដើម្បីទិញបន្ទះសូឡា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080936/solar-lights-cambodias-villages/
បន្ទប់ពិសោធន៍ប្រេងដើម្បីតាមដានការលួចបន្លំ
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមបន្ទប់ពិសោធន៍ប្រេងចល័តមួយ ដើម្បីតាមដានមើលការលួចបន្លំ និងបោកប្រាស់នៅស្ថានីយសាំង និងធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។ មន្ទីរពិសោធន៏នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកាំកុងត្រូ នឹងដាក់ឱ្យដំណើរការទូទាំងប្រទេសដោយចាប់ផ្តើមពីរាជធានីភ្នំពេញ។ ...
ជា វណ្ណៈ
ពូជស្រូវថ្មីចំនួនពីរនឹងត្រូវបានណែនាំដល់កសិករ
យោងតាមរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា គ្រាប់ពូជស្រូវថ្មីពីរប្រភេទ Japonica និង Indica នឹងត្រូវបានណែនាំដល់កសិករខ្មែរ ដើម្បីធ្វើពិពិធកម្មទីផ្សារសម្រាប់អង្ករកម្ពុជា។ ...
អ៊ូ សុខា
http://www.akp.gov.kh/?p=108845
ម្រេចកំពតចំនួន ៨០តោន ត្រូវបានគេរំពឹងថានឹងដាក់លើទីផ្សារនៅឆ្នាំនេះ
ម្រេចកំពតដែលជាផលិតផលកម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភូមិសាស្ត្រ (IG) ពីសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលចំនួន ៨០តោន សម្រាប់ទីផ្សារនៅឆ្នាំនេះ។ ...
ជា វណ្ណៈ
http://www.akp.gov.kh/?p=108800
ខ្សែផ្លូវដែកកម្ពុជា-ថៃ មិនត្រូវបានដាក់ចូលក្នុងរបៀបវារៈ
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរវាងកម្ពុជា និងថៃនៅខែក្រោយ នឹងមិនដាក់បញ្ហាផ្លូវដែកភ្នំពេញ-បាងកកទៅក្នុងការពិភាក្សាទេ ដែលនេះធ្វើឲ្យកាលបរិច្ឆេទពិតប្រាកដនៃការចាប់ផ្តើមដំណើរផ្លូវដែកនេះមានភាពស្រពិចស្រពិល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080711/cambodia-thai-rail-link-not-talks-agenda/
ការស៊ើបអង្កេតលើមូលនិធិរបស់គណបក្សសង្គ្រោះជាតិបានចាប់ផ្តើម
ក្រសួងមហាផ្ទៃ បានចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើប្រភពមូលនិធិរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសារព័ត៌មាន Fresh News បានបង្ហោះឯកសារលេចធ្លាយ ដើម្បីបង្ហាញថាគណបក្សនេះបានទទួលមូលនិធិពីអង្គការបរទេស។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080801/cnrp-funding-investigation-launched/
ផ្លូវដឹកជញ្ជូនថ្មី
ក្រុមហ៊ុន Wan Hai Ship Line Ltd ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រមានមូលដ្ឋាននៅតៃវ៉ាន់ នឹងបន្ថែមកំពង់ផែក្រុងព្រះសីហនុទៅផ្លូវដឹកជញ្ជូនរបស់ខ្លួននៅខែក្រោយ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080731/new-shipping-route/
រដ្ឋមន្ត្រីសន្យាថាដោះស្រាយជម្លោះដីធ្លីឱ្យបានឆាប់រហ័ស
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីម្សិលមិញបានសន្យាថា នឹងដំណោះស្រាយលើបញ្ហាពាក់ព័ន្ធវិវាទដីធ្លីដ៏រាុំរ៉ៃរវាងអ្នកភូមិ និងក្រុមហ៊ុនស្ករអំពៅដែលផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ស្ពឺ កោះកុង និងព្រះវិហារ។ លោក ជា សុផារ៉ា ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080803/ministers-promise-quick-land-dispute-resolution/
ផ្លូវជាតិលេខ ៣ នឹងត្រូវពង្រីកទៅជាគន្លងផ្លូវបួន
ផ្លូវជាតិលេខ ៣ នឹងត្រូវពង្រីកទៅជាផ្លូវដែលមានគន្លងផ្លូវបួន ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដែលទទួលបានប្រាក់កម្ចីពីប្រទេសចិន។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញជាមួយនឹងកម្មករកាត់ដេរនៅឧទ្យានឧស្សាហកម្មវឌ្ឍនៈ ២ ដែល ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5080783/national-road-3-set-four-lane-upgrade/
នាយករដ្ឋមន្ត្រីព្រមានកម្មកររោងចក្រកាត់ដេរពីគណបក្សសង្គ្រោះជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបជាមួយកម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ បានរំឭកដល់កម្មករថា មេដឹកនាំគណបក្សប្រឆាំងតែងតែមានយុទ្ធនាការរារាំងមិនឱ្យនាំផលិតផលនេះទៅទីផ្សារសហគមន៍អ៊ឺរ៉ុប ដរាបណាមិនបានធ្វើ ...
យុន ស៊ីនាថ និង Ananth Baliga
http://www.phnompenhpost.com/national/pm-warns-garment-factory-workers-cnrp
គំរោងបង្កើនការដាំដុះបន្លែ
ប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់បានឈានដល់អនុស្សារណៈនៃការយោគយល់មួយសំដៅលើកកម្ពស់ផលិតភាពកសិកម្មដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5080733/project-boost-veggie-farming/
មជ្ឈមណ្ឌលសុខភាពត្រូវបានបង្កើតឡើងនៅជិតរោងចក្រ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមន្រ្តីនានាបង្កើតមជ្ឈមណ្ឌលសុខភាពនៅជិតរោងចក្រ និងកន្លែងដែលកម្មកររស់នៅដើម្បីកែលម្អការព្យាបាលសម្រាប់បុគ្គលិកដែលធ្លាក់ខ្លួនឈឺ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5080782/health-centres-set-near-factories/
គណបក្សនយោបាយចំនួន៩កំពុងប្រឈមនឹងការបិទ
ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យតុលាការរំលាយគណបក្សនយោបាយចំនួន៩ ដោយចោទពីបទបំពានកាតព្វកិច្ចរបស់ពួកគេដែលមានក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ ...
មុំ សុផុន
http://www.khmertimeskh.com/5080574/nine-parties-face-closure/
អង្គការក្រៅរដ្ឋាភិបាលទាមទារប័ណ្ណសម្គាល់ខ្លួនម្រាប់ប្រជាជនកម្ពុជាក្រោម
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣ នឹងស្នើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការផ្តល់ប័ណ្ណសំគាល់ខ្លួនដល់ប្រជាជនកម្ពុជាក្រោមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ...
Zahron Sokry
http://www.khmertimeskh.com/5080577/ngos-demand-id-cards-kampuchea-krom/
ថវិកាជំនួយផ្នែកច្បាប់នឹងកើនឡើងពាក់កណ្ដាល
រដ្ឋាភិបាលនឹងបង្កើនថវិការជំនួយផ្នែកច្បាប់ចំនួន ៥០ភាគរយ ដល់គណៈមេធាវីនៅត្រឹមឆ្នាំ២០១៨ ដើម្បីបង់ថ្លៃមេធាវីដែលការពារជនក្រីក្រដោយឥតគិតថ្លៃ។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080576/legal-aid-budget-rise-half/
ការសិក្សារបស់ NUS: ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាធ្វើអោយបញ្ហាសុខភាពកុមារកើនឡើង
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិសឹង្ហបូរី (NUS) បានរកឃើញថា ការបាត់បង់ព្រៃស្រោងនៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺរាគរូស ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ និងគ្រុនក្តៅចំពោះកុមារ។ ...
Kongleaphy Keam
https://aecnewstoday.com/2017/nus-study-cambodia-deforestation-increases-child-health-issues/#axzz4rClWtpl4
សហរដ្ឋអាមេរិកបដិសេធការសមគំនិតដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា
កាលពីថ្ងៃម្សិលមិញ ស្ថានទូតអាមេរិក បានវាយប្រហារទៅលើការអះអាងមិនសមហេតុផលអំពីការសមគំនិតដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាល។ សារព័ត៌មានក្នុងស្រុកក៏បានរាយការណ៍ថា ក្រសួងមហាផ្ទៃនឹងស៊ើបអង្កេតលើផែនការដែល ...
ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/us-denies-conspiracy-topple-cambodian-government
កម្ពុជាឆ្លើយតបនឹង UN អំពីការរិះគន់បរិយាកាសនយោបាយកម្ពុជា
កាលពីថ្ងៃម្សិលមិញ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានតបត្រឡប់ទៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(OHCHR) អំពីការរិះគន់របស់អង្គការសហប្រជាជាតិថាបរិយាកាសនយោបាយរបស់កម្ពុជាមានភាពកាន់តែយ៉ាប់យ៉ឺន ដោយអះអាងថាការរិះគន់នេះមិនមានការបញ្ជាក់ច្បាស់លាស់ និងទាក់ទងនឹងនយោបាយ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/mission-hits-back-un-criticism-cambodias-deteriorating-political-climate
ដេលីហៅសកម្មភាពរដ្ឋាភិបាល ជាការវាយប្រហារលើសេរីភាពសារព័ត៌មាន
កាសែត ឌឹ ខេមបូឌា ដេលី កាលពីម្សិលមិញបានថ្លែងថា ខ្លួនកំពុងស្ថិតនៅក្នុងការ «ឡោមព័ទ្ធ» ហើយបន្តហៅការតម្រង់ទិសដៅរបស់រដ្ឋាភិបាលទៅកាសែតនេះថា ជាការវាយប្រហារទៅលើសេរីភាពសារព័ត៌មាន ខណៈម្ចាស់ស្ថានីយវិទ្យុប្រាំនាក់ដែលត្រូវបានបញ្ជាឲ្យបញ្ឈប់ប្រតិបត្តិការ ...
Ananth Baliga និង នៀម ឆេង
http://bit.ly/2vI29Ei
គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី
អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/
ចំណូលរដ្ឋាករទឹកនឹងត្រូវកាត់បន្ថយនៅឆមាសទី២បន្ទាប់ពីអន្តរាគមន៍
តំណាងក្រុមហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានឱ្យដឹងថាការតម្រូវឱ្យក្រុមហ៊ុនអនុវត្តតម្លៃទឹកក្នុងអត្រាចាស់នឹងកាត់បន្ថយដល់ប្រាក់ចំណូលនៅឆមាសទីពីរនេះ ខណៈតម្លៃភាគហ៊ុនក៏មិនប៉ះពាល់ពីការកែប្រែនេះទេ។ ...