នគរបាល​ខេត្ត​កំពង់ធំ ​បង្ក្រាប​​បាន​បទល្មើស​ឈើ​ ១០០ ​សន្លឹក

លោក អ៊ូង ម៉ូលី អធិការនគរបាល​ស្រុក​សណ្ដាន់​បាន​លើក​ឡើង​ថា មន្ត្រី​ស្រាវជ្រាវ​បទល្មើស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ឃុំ​សុចិត្រ បាន​ធ្វើការ​បង្ក្រាប​ម៉ាស៊ីន​ច្រៀក​ឈើ​ ១ ​គ្រឿង ប្រភេទ​អារឈើ​ក្តារ​លេខ ២(​ផ្អុង ក្ដួច កំបោរ​) ដោយ​បាន​រឹបអូស​យក​ឈើ​ដែល​បាន​អារ​រួច​ចំនួន​ ១០១ ​សន្លឹក​ស្មើ​នឹង​ ១,៦ ​​ម៉ែត្រគុប និង​ដើម​ឈើទាល​មូល (​មិន​ទាន់​អារ​) ចំនួន ២ ​ដុំ​ស្មើ​នឹង ០,៣ ​ម៉ែត្រគុប​។ …

សុទ្ធ គឹមសឿន
http://bit.ly/2GOr7Ib