ព័ត៌មាន
លោក ស ខេង ស្តីបន្ទោសធ្ងន់ៗទៅលើអភិបាលខេត្តរតនគិរី ដែលកុហករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកឧបនាយករដ្ឋមន្ត្រីសខេងកាលពីថ្ងៃម្សិលមិញ បានស្តីបន្ទោសធ្ងន់ៗទៅលើអភិបាលខេត្តរតនគិរីដែលបានកុហករដ្ឋមន្ត្រីចំនួន៣រូប ថាខ្លួនជាប់រវល់ប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគេចវេសពីការងារនៅពេលដែលរដ្ឋមន្ត្រីទាំង ...
ប៉ិច សុធារី
http://bit.ly/2hLCbhb
កម្ពុជា នៅតែប្រឈមការបំពានព្រំដែនពីខាងថៃ វៀតណាម និងឡាវ
កម្ពុជា នៅតែប្រឈមនឹងការរំលោភបំពានតាមបណ្តោយព្រំដែនពីភាគីថៃ វៀតណាម និងឡាវ ខណៈដែលកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ២០១៦ បានទប់ស្កាត់ និងបទបង្ក្រាបបទល្មើសដែលកើតឡើងតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងបី បានជិត៦ពាន់លើកក្តី។នេះបើ ...
តាំង វីដា
http://bit.ly/2iJiQdh
មានទាំងក្តីសង្ឃឹម និងមន្ទិល ខណៈក្រមបរិស្ថានត្រូវបានព្រាងចុងក្រោយ
ក្រមបរិស្ថានថ្មី ជាផ្នែកមួយភាគធំនៃច្បាប់ដែលនឹងកែទម្រង់របៀបគ្រប់គ្រងដីការពារនិងដីសហគមន៍ និងផ្តល់ការគ្រប់គ្រងមិនធ្លាប់មានដល់ក្រសួងបរិស្ថាននោះ ត្រូវបានព្រាងចុងក្រោយកាលពីម្សិលមិញ ហើយនឹងត្រូវផ្សព្ធផ្សាយឲ្យសារធារណជនដឹងឮនៅសប្តាហ៍នេះ នេះបើយោងតាមអ្នកធ្វើសេចក្តី ព្រាងក្រមបរិស្ថានថ្មីនេះ។លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលជាអ្នកត្រូវចុះហត្ថលេខាលើក្រមនេះ មុនពេលបញ្ជូនទៅឲ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យនោះបានលើកឡើងថា ច្បាប់ថ្មីនេះដែលបន្ថែមពីលើការដោះ ស្រាយ វិវាទបរិស្ថានដែលមានស្រាប់ គឺស្មើនឹងបដិវត្តន៍ជាសបដិវត្តន៍ជាសំណៅ គាំទ្រដោយមេធាវីដែលធ្វើការលើក្រមនេះ។ ...
Aisha Down
http://www.cambodiadailykhmer.com/36028
ដី ១ ពាន់ហិកតា ត្រូវបានទន្ទ្រានក្នុងជម្រកសត្វព្រៃ
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំណាំលៀយ៉ាងហោចណាស់ ១០០០ ហិកតាត្រូវបានសហគមន៍ និងអង្គការអះអាងថាត្រូវបានគេកាប់បំផ្លាញ ដើម្បីទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2hJ2aUT
ប្រជាពលរដ្ឋ ធ្វើការតវ៉ាទាមទារឲ្យដោះលែងលោក ឌិន ពុទ្ធី
ពលរដ្ឋ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ប្រមាណជា២០០នាក់បានប្រមូលផ្តុំគ្នានៅចំនុចក្បាលស្ពានក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដើម្បីធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងលោកឌិនពុទ្ធីដែលត្រូវបានសមត្ថកិច្ចចាប់ និងតុលាការចោទពីបទហឹង្សាដោយ ...
មុំ គន្ធា
http://bit.ly/2i0Gj9i
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការម៉ឹងម៉ាត់ទប់ស្កាត់ពលកម្មលើ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់មន្ត្រីមានសមត្ថកិច្ចចាត់វិធានការឲ្យបានម៉ឹងម៉ាត់ទប់ស្កាត់ពលកម្មលើកុមារនិងស្នើឲ្យអង្គការសង្គមស៊ីវិលចូលរួមឃ្លាំមើលនិងរាយការណ៍ជាបន្ទាន់ទៅក្រុម ...
ប៉ិច សុធារី
http://bit.ly/2inPcfN
លោក ស ខេង ព្រមាននឹងដកអភិបាលខេត្តនៅតាមបឹងទន្លេសាប
លោកឧបនាយករដ្ឋមន្រ្តីសខេងនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានព្រមានជាសាធារណៈថានឹងដកអភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប ចេញពីដំណែង ប្រសិនបើបន្តឲ្យកើតមានបញ្ហាបទល្មើល នេសាទ នៅក្នុងបឹងទន្លេសាប ។ថ្លែងនៅក្នុងពិធី បិទសន្និបាទបូកសុប ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2itwZMb
រដ្ឋាភិបាលគ្រោង$៣០០ លានសាងសង់ចំណតផែពហុបំណងថ្មី
ស្របពេលគោលនយោបាយរដ្ឋាភិបាលលើការបន្ថយថ្លៃដឹកជញ្ជូននិងកំណើនបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែកើនឡើងរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយ៣០០លានដុល្លារសាងសង់ចំណតផែពហុបំណងថ្មីមួយទៀតបន្ថែមពីលើផែពហុបំណងដែលកំពុងសាងសង់ដើម្បីអនុញ្ញាត ...
ជា វណ្ណៈ
http://bit.ly/2iVpgp6
បារាំងផ្តល់កម្ចី ៣០ លានអឺរ៉ូ សម្រាប់ការពង្រីករោងចក្រផលិតទឹកស្អាត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្តល់កម្ចី ៣០ លានអឺរ៉ូ ឬ ៣១.១ លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីករោងចក្រផលិតទឹកស្អាតមួយក្នុងចំនោម ...
Yesenia Amaro
http://www.phnompenhpost.com/national/france-loans-eu30m-water-plant-expansion
អ្នកបើកបរក្នុងពេលស្រវឹងជិត ៦០០នាក់បញ្ជូនខ្លួនទៅតុលាការ
ក្នុងរយៈពេលមួយឆ្នាំនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីគិតចាប់តាំងពីខែមករាអ្នកបើកបរយានយន្តប្រមាណ ៦០០នាក់ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងបទល្មើសបើកបរក្នុងស្ថានភាពស្រវឹង លើសពីការកំណត់របស់ច្បាប់ ខណៈអ្នកជាប់បទ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2hIDNIr
គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងថ្ងៃ ៣ មករាដើម្បីផ្ទៀងផ្ទាត់ឈ្មោះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០១៧ នៅតាមឃុំសង្កាត់ទូទាំងប្រទេសគោលបំណងឲ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយធ្វើការផ្ទៀងផ្ទាត់ទិន្នន័យឈ្មោះថ្ងៃខែឆ្នាំកំណើតរបស់គាត់ថាតើត្រឹមត្រូវ ...
វង្ស សុខេង
http://bit.ly/2it6ng5
ជំនួយបរទេសធ្លាក់ចុះនៅក្នុងបច្ចុប្បន្នភាពរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍
យោងទៅតាមទិន្នន័យបច្ចុប្បន្នភាពចេញផ្សាយនៅសប្តាហ៍នេះ (បើទោះជាមិនរាប់បញ្ចូលប្រទេសចិន ប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ជំនួយធំបំផុតរបស់ប្រទេសនេះ) ជំនួយបរទេសមកប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណជា ១៤ ...
Michael Dickison
https://www.cambodiadaily.com/news/foreign-aid-drops-latest-oecd-update-122374/
សាលារាជធានីពិចារណាបង្កើនចំនួនមន្ទីរពេទ្យបង្អែក
យោងទៅតាមលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី បានឲ្យដឹងថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់មន្ទីរពេទ្យបង្អែកបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំក្រោយ ដោយសារមន្ទីរពេទ្យបង្អែក ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន មានទីតាំងនៅជិតរាជធានី។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/city-considers-adding-more-referral-hospitals
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គពិភាក្សាអនុម័តវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក
រដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គលើកទី៧នៅដើមសបា្តហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកតាមការស្នើរបស់រាជរដ្ឋាភិបាលដើម្បីជំរុញឲ្យការអនុវត្តច្បាប់នេះកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។អ្នកនាំពាក្យ ...
ប៉ិច សុធារី
http://bit.ly/2i0M61v
អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចប្រាប់ឲ្យដឹងថាទីតាំងមិនមានទឹកស្អាត
អតីតយុទ្ធជនប្រមាណជា ៣០នាក់ ដែលកំពុងរស់នៅលើដីផ្តល់ឲ្យពួកគេតាមរយៈសម្បទានដីសង្គមកិច្ចកាលពីឆ្នាំមុន ក្នុងភូមិអភិវឌ្ឍន៍ថ្មី ឃុំសាមគ្គី ខេត្តស្ទឹងត្រែង កំពុងជម្រុញអាជ្ញាធរ ឲ្យផ្តល់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលទីតាំងនោះមិនមាន ដូចជាទឹកស្អាត ...
សែន ដេវីត
http://www.phnompenhpost.com/national/vets-living-slc-say-site-lacks-clean-water
ក្រុមហ៊ុនភាពីម៉ិច ជាមូលហេតុនៃការព្រួយបារម្ភ
សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានរកឃើញថា ក្រុមហ៊ុន Alex Corporation ជាក្រុមហ៊ុននៅពីក្រោយខ្នងសំណើលើគម្រោងរុករករ៉ែមហិច្ឆតាមួយនៅខេត្តមណ្ឌលគិរី ចុងបញ្ចប់ទំនងជាកាន់កាប់ដោយ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ឡាវ ម៉េងឃីន និង ភរិយារបស់លោក លោកស្រី ឆឹង ...
Jack Davies
http://www.phnompenhpost.com/national/pheapimex-ties-cause-concern
អភិបាលខេត្តសន្យាចំណាត់ការនៅដែនជម្រកសត្វព្រៃ
អភិបាលខេត្តកំពង់ឆ្នាំង ប្តេជ្ញានឹងបង្កើនចំណាត់ការសំដៅការពារដែនជម្រកសត្វព្រៃ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលលោកអះអាងថាពោរពេញទៅដោយការកាប់ឈើ និងឡខុសច្បាប់។លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿ បានប្រាប់កាលពីម្សិលមិញថា “យើងកំពុងតែបញ្ឈប់មនុស្សមិន ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/33515/governor-pledges-sanctuary-action/
គណៈរដ្ឋមន្ត្រីជំរុញឲ្យផ្ដល់ប័ណ្ណកម្មសិទ្ធិដល់អ្នកនៅក្បែរព្រលាន
ទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលផ្តល់ទីតាំងប្លង់ដីជិតរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកាន់ក្រសួងរៀបចំដែនដីដើម្បីចេញប្លង់កម្មសិទ្ធិដល់ប្រជាពលរដ្ឋនៅទីនោះ និងស្នើឲ្យស្ថាប័ននេះប្រជុំផ្សព្វផ្សាយដល់ពលរដ្ឋពីកម្ពស់សំណង់ដែលអាច ...
ទូច សុខា and Ananth Baliga
http://bit.ly/2i0FIaT
មនុស្ស១៣២នាក់បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិឆ្នាំ២០១៦
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថាមនុស្សចំនួន១៣២នាក់បានបាត់បង់ជីវិតនិង ២៩៨នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រោះធម្មជាតិដែលក្នុងនោះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើនទៀតផងដែរ ក្នុងឆ្នាំ២០១៦ នេះ។ ...
មុំ គន្ធា
http://bit.ly/2hYBvSg
ក្រសួង ជំរុញបន្ថយថ្លៃដឹកជញ្ជូន និងលុបបំបាត់ចំណាយក្រៅផ្លូវការ
ដើម្បីគាំទ្រដល់គោលនយោបាយរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគបរទេស និងដើម្បីកាត់បន្ថយថ្លៃដើមក្នុងការនាំកសិផលកម្ពុជា លើទីផ្សារអន្តរជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូនបានជំរុញបន្ទាបថ្លៃដឹកជញ្ជូន និងឲ្យមានតម្លាភាពក្នុងការផ្តល់សេវាដឹកជញ្ជូន លុបបំបាត់ការចំណាយក្រៅផ្លូវការ។ ...
ជា វណ្ណៈ
http://bit.ly/2i7pJol
អ្នកបើកបររថយន្តដឹកកម្មករមិនមានប័ណ្ណបើកបរនឹងមិនត្រូវអនុញ្ញាតឲ្យបើកបរចាប់ពីឆ្នាំ២០១៧
អ្នកបើកបររថយន្តដឹកកម្មករដែលមិនមានប័ណ្ណបើកបរនឹងមិនត្រូវអនុញ្ញាតឲ្យបន្តការងារនេះទៀតទេ ចាប់ពីឆ្នាំ២០១៧ នេះតទៅដើម្បីចៀសវាង និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដល់កម្មករនិយោជិកពេលធ្វើដំណើរទៅ និងត្រលប់ពីធ្វើការ ដែលវិធានការនេះ ...
មុំ គន្ធា
http://bit.ly/2j37p3E
លោក ប៊ិន ឈិន រិះគន់ក្រសួងកសិកម្មពីរឿងផ្ដល់ដីសម្បទាន និងចែកប័ណ្ណ
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីបានរិះគន់ក្រសួងកសិកម្មចំពោះភាពមិនប្រក្រតីក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការវាស់វែងចែកដី និងចែកប្លង់កម្មសិទ្ធិជាដើម។ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានប្រចាំឆ្នាំ ២០១៦ កាលពីម្សិលមិញ លោកឧបនាយក ...
ផាក់ ស៊ាងលី
http://bit.ly/2iluOZB
ប្រាក់ ៨ ពាន់លានរៀលត្រូវបានបញ្ចេញ
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអង្គារ បានបញ្ចេញប្រាក់ ៨ ពាន់លានរៀល (ប្រមាណ ២ លានដុល្លារ) ជាមួយនឹងអត្រាការប្រាក់ ៣ ភាគរយ ដល់គ្រឹះស្ថានហិរញ្ញវត្ថុមួយដែលបានចូលរួមក្នុងការដេញថ្លៃលើក ...
សុខ ចាន់
http://www.khmertimeskh.com/news/33442/8-billion-riel-released/
ឈើល្មើសច្បាប់ជាង ៣០០ ដុំជារបស់ឧកញ៉ា
មន្រ្តីជំនាញរកឃើញឈើដឹកល្មើសច្បាប់ជាង ៣០០ ដុំរបស់ឧកញ៉ាម្នាក់ ខណៈដែលអាវុធហត្ថលើផ្ទៃប្រទេសបានរកឃើញរាប់រយកំណាត់លាក់ទុកក្នុងដេប៉ូ និងដីឡូត៍របស់មន្រ្តីយោធាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកំពង់ស្ពឺដែលយោធារូបនេះធ្លាប់ដឹកឈើលើសទម្ងន់បណ្តាលឲ្យ ...
ផាក់ ស៊ាងលី
http://bit.ly/2icOe6V