ព័ត៌មាន​

អ្នកជំនាញ៖ ប្រព័ន្ធយុត្តិធម៌បរាជ័យក្នុងការជួយដល់ជនរងគ្រោះជាកុមារ

ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាញឹកញាប់តែងបរាជ័យក្នុងការជួយគាំទ្រកុមារដែលជាជនរងគ្រោះ និងជាសាក្សីនៃអំពើឧក្រិដ្ឋកម្ម ដែលភាគច្រើននៃពួកគេមានភាពភ័យខ្លាចនឹងការឡើងតុលាការ ដែលធ្វើឱ្យពួកគេមិនអាចនឹងផ្តល់សក្ខីភាព នេះបើតាមប្រសាសន៍អ្នកជំនាញខាងសិទ្ធិកុមារកាលពីម្សិលមិញ។ ...

ប៊ុន សេងគង់ និង Cristina Maza
http://www.phnompenhpost.com/national/justice-system-failing-child-victims-experts

ការ​នាំ​ចូល​វត្ថុ​ធាតុដើម​ស្រូវ​សាលី​កើនឡើង

ផលិតផលស្រូវសាលីមិនមានទីផ្សារធំនៅក្នុងប្រទេសកម្ពុជានោះទេខណៈអាហារជាទូទៅធ្វើឡើងពីអង្ករតែប៉ុណ្ណោះប៉ុន្តែឥទ្ធិពលរបស់លោកខាងលិចកំពុងបង្កើតរសជាតិក្នុងស្រុកខ្លាំងឡើងៗដែលជំរុញឲ្យមានការនាំចូលម្សៅស្រូវសាលីកាន់តែច្រើនខណៈហាងដុតនំកំពុងកើនឡើង និងផលិតផលនំដុតទាំងនោះកំពុងត្រូវបានដាក់លក់នៅតាមទីផ្សារទំនើប។ ...

ចេង សុខហ័ង
http://bit.ly/2bwE7DK

នំស្រួយនឹងនាំចេញទៅប្រទេសចិន

សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/

របាយការណ៍​ហិរញ្ញវត្ថុ​យឺត​ប៉ះពាល់​ទំនុក​ចិត្ត?

ផ្សារហ៊ុនកម្ពុជាដែលទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីពីរបន្ថែមទៀតក្នុងរយៈពេល ៩ ខែចុងក្រោយនេះទទួលការចាប់អារម្មណ៍តិចតួចខណៈកង្វះរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងការពន្យារពេលក្នុងការចេញរបាយការណ៍ហិរញ្ញវត្ថុសវនកម្មមិនមែនជាសញ្ញាល្អសម្រាប់ទំនុកចិត្តពេលអនាគតនោះទេ។ នេះបើតាមក្រុមអ្នកវិភាគ។ ...

Kali Kotoski
http://bit.ly/2bhh3rJ

រដ្ឋាភិបាលបដិសេធពីពាក្យបណ្តឹងរំលោភបំពានពលករនៅប្រទេសម៉ាឡេស៊ី

ក្រសួងការបរទេស កាលពីថ្ងៃអង្គារបានបដិសេធពីការអះអាងរបស់ស្ត្រីពីរនាក់ដែលនិយាយថាអ្នកជាប់មន្ទីរឃុំឃាំងប្រទេសម៉ាឡេស៊ីត្រូវបានទទួលរងទារុណកម្មវាយដំដោយអ្នកយាមកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរួមទាំងជនជាតិកម្ពុជាផងដែរ។ ...

គង់ សុធា និង Zsombor Peter
https://www.cambodiadaily.com/second2/government-refutes-claims-abuse-malaysia-116786/

លោក​នាយក​រដ្ឋមន្ត្រី ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ ជូន​គ្រួសារ​មាន​បញ្ហា​ដីធ្លី​នៅ​ខេត្ត​​តាកែវ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...

ប៉ិច សុធារី
http://bit.ly/2blNSs7

រដ្ឋាភិបាល​​​​​​លុបចោល​​​ទិន្នន័យ​​​ដែល​​​លាត​​​ត្រដាង​​​​​​ទ្រព្យសម្បត្តិ​​​របស់​​​គ្រួសារ​​​ត្រកូល ​​​ហ៊ុន​​​

ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687

ក្រុមហ៊ុន Angkor Gold ប្រទះរ៉ែមាសដ៏ច្រើន

ក្រុមហ៊ុន Angkor Gold ជាក្រុមហ៊ុនរុករករ៉ែដែលមានមូលដ្ឋាននៅប្រទេសកាណាជាមួយនឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា បានបញ្ចប់ការរុករករបស់ខ្លួន នងការវិភាគសំណាកក្រោមដីនៅការដ្ឋាន កោះញែក ក្នុងខេត្តមណ្ឌលគិរី។ រ៉ែមាស ៣២.៨ ក្រាម ក្នុងមួយតោនត្រូវបានរកឃើញនៅក្នុងដីសំណាក នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុននេះកាលពីម្សិលមិញ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28560/angkor-gold-hits-the-jackpot/

ផ្ទុះ​គ្រាប់បែក​នៅ​ថៃ​ មិន​ប៉ះពាល់​ដល់​​ទេសចរណ៍ ​​​ប្រ​ទេសកម្ពុជា

មន្ត្រីរដ្ឋាភិបាលកម្ពុជានិងមន្ត្រីមកពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាការបំផ្ទុះគ្រាប់បែកនៅប្រទេសថៃកាលពីសបា្តហ៍មុនដែលសន្និដ្ឋានថានឹងបាត់បង់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសថៃ ប្រមាណ ២សែននាក់ដែលមានទឹកប្រាក់ប្រមាណ ជិត៣០០លានដុល្លារនៅប្រទេសថៃ ឆ្នាំនេះ នឹងមិនប៉ះពាល់អ្វីមកដល់ទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជានោះទេ។ ...

សុខ ចាន់
http://bit.ly/2bcL2mM

មន្ត្រី​រដ្ឋាភិបាល​ប្រាប់​តុលាការ​ថា លោក​មិន​ដឹង​ថា​សំណូក​មាន​ទោស​ទេ

មន្ត្រីម្នាក់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសារភាពនៅក្នុងសវនាការកាលពីថ្ងៃច័ន្ទចំពោះការទារសំណូកពីរោងចក្រកាត់ដេរដើម្បីបំពេញបែបបទពាក្យសុំនាំចេញរបស់ខ្លួន ប៉ុន្តែបាននិយាយថា លោកមិនជឿនៅពេលនោះថា លោកបានប្រព្រឹត្តបទល្មើសទេ។ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/33673

ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​កើន​ជិត ១៩​ភាគរយ​

អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបបានចំនួនប្រមាណ ៩៥៥,០០ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០១៦ កើនឡើងចំនួនប្រមាណ ១៥១,៩០ លានដុល្លារ កើនឡើង ១៨,៩១ភាគរយ។ នេះបើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2b0kDru

CRF កែប្រែ​ពន្យារ​អាណត្តិ​រហូត​ដល់​ ៤ ​ឆ្នាំ

ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...

ចេង សុខហ័ង
http://bit.ly/2bmh12j

នាយក​រដ្ឋមន្ត្រី​​ផ្ដល់​មុខ​តំណែង​​ថ្មី​​ដល់​ប្រធាន​មន្ទីរ​​សុខាភិបាល​​​​រាជធានី​ ដែល​​​លោក​​​​​ដក​តំណែង​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងថ្មីនៅក្រសួងសុខាភិបាល ពីរថ្ងៃបន្ទាប់ពីលោកបានដកតំណែងចាស់របស់មន្ត្រីរូបនេះអំឡុងពេលលោកទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី ដ៏មានប្រជាប្រិយភាព។ ...

គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/33660

ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ ឡា​រីតា​ ព្រមព្រៀង​ទិញ​រថយន្ត Ford Transit ១២គ្រឿង ​ពី RMA Cambodia

ឡារីតាដែលជាក្រុមហ៊ុនដឹកអ្នកដំណើរឈានមុខគេនៅកម្ពុជាកាលពីម្សិលមិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយ ក្រុមហ៊ុន RMA Cambodia ក្នុងការទិញរថយន្ត Ford Transit ១២ គ្រឿងដើម្បីបម្រើដល់ការដឹកជញ្ជូនអ្នកដំណើរនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីតម្រូវការរថយន្តថ្មីសម្រាប់ធ្វើដំណើរកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2b8xEAO

NBC​: សេដ្ឋកិច្ច​កម្ពុជា​នឹង​​កើនឡើង ៧,១ ភាគរយ

ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍បានរៀបចំសិក្ខាសាលាបូកសរុបការងារប្រចាំឆមាសទី ១ ក្នុងខេត្តកំពង់ចាម និងព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រហែល ៧,១ ភាគរយនៅឆ្នាំនេះ។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2aXWpiG

សមត្ថកិច្ច​បង្ក្រាប​ឈើ​ប្រណីត​ និង ​ជ័រទឹក​ជិត​ ៥ ​តោន

ឈើប្រណីតប្រមាណ ១ តោនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាបចាប់រឹបអូស និងហៅស្ត្រីម្នាក់ទៅសួរនាំខណៈដែលការដឹកជញ្ជូនជ័រទឹកជិត ៤ តោនក៏ត្រូវបានបង្ក្រាបនៅក្នុងខេត្តព្រះវិហារផងដែរ។ ...

ផាក់ ស៊ាងលី
http://bit.ly/2bmfRUr

កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ទី​ម័រ​ឡេស្តេ ធ្វើ​ការ​នាំចូល​អង្ករ និង​ស្ករ​

កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...

ជា វណ្ណៈ
http://bit.ly/2bayVqn

ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​សាងសង់ ​"Smart City" នៅកម្ពុជា

ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ទីក្រុងដែលមានប្រសិទ្ធិភាពខ្ពស់ និងលក្ខណៈបរិស្ថាននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាចុងក្រោយបង្អស់ និងដើម្បីគាំទ្រដល់ប្រទេសអាស៊ីអាគ្នេយ៍នូវកម្មវិធីលំនៅដ្ឋានសាធារណៈ នេះបើឱ្យដឹងពីរដ្ឋាភិបាលកាលពីម្សិលមិញ។ ...

Yonhap
http://www.koreaherald.com/view.php?ud=20160815000280

USAID ស្នើ​សុំ​យោបល់​សាធារណៈ មុន​ផ្តល់​ជំនួយ​ការពារ​ ព្រៃឡង់

ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្តល់មូលនិធិដល់គម្រោងការពារព្រៃឡង់ហើយកំពុងស្នើសុំយោបល់ជាសាធារណៈសម្រាប់សេចក្តីព្រាង គម្រោងគំនិតផ្តួចផ្តើមនាពេលខាងមុខ។ ...

Cristina Maza and Bun Sengkong
http://bit.ly/2baJmtX

ភ្ញៀវទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​កើន​ឡើងក្នុង​ឆមាស​ទី​១

កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...

ជា វណ្ណៈ
http://bit.ly/2bwcuir

ឈើ​ប្រណីត​ជា​ច្រើន​ត្រូវ​បាន​រឹបអូស​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ ៣ ផ្សេង​គ្នា

ក្រុមអាជ្ញាធរបានរឹបអូសឈើគ្រញូងប្រមាណជាង ១ ពាន់គីឡូក្រាម និងឈើប្រណីតដទៃទៀតជាង ៣០ ម៉ែត្រគីប ពីប្រតិបត្តិការចុះបង្ក្រាបចំនួនបីនៅខេត្តផ្សេងៗគ្នា កាលពីចុងសប្តាហ៍។ លោក ជា ហៀន ប្រធានអង្គការអភិរក្សសត្វព្រៃ និង ធនធានធម្មជាតិ បានឲ្យដឹងថា លោក និងមន្រ្តីបរិស្ថានខេត្តពោធិ៍សាត់ បានចុះទៅរឹបអូស និងដុតចោលនូវឈើប្រមាណ ២៥ ម៉ែត្រគីបនៅក្នុងព្រៃការពារ កាលពីថ្ងៃសៅរ៍។ ...

ម៉ិច ដារ៉ា
http://bit.ly/2b5pAkl

កិច្ចព្រមព្រៀង​ប្រេង​ប្លុក A ខិត​ជិត​ទៅ​រក​ការ​បញ្ចប់

ក្រុមប្រេង និងឧស្ម័នដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី KrisEnergy កំពុងដើរឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាដែលនឹងត្រួសត្រាយផ្លូវឲ្យមានការបូមប្រេងពីតំបន់រ៉ែប្រេងប្លុក A នៅដែនសមុទ្រកម្ពុជាបន្ទាប់ពីការចរចានានាជុំវិញយុទ្ធសាស្រ្តបច្ចេកទេស និងរបបសារពើពន្ធត្រូវបានបញ្ចប់។ ...

Kali Kotoski
http://bit.ly/2biKIRR

ប្រព័ន្ធកុំព្យូទ័រសម្រាប់ការចុះឈ្មោះបោះឆ្នោត

ប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតថ្មីរបស់កម្ពុជានឹងប្រើប្រាស់កម្មវិធីកុំព្យូទ័រដើម្បីចុះឈ្មោះប្រជាជនស្របច្បាប់ដែលមានអត្តសញ្ញាណបណ្ណ និងមានអាយុ ១៨ឆ្នាំឡើងទៅមុនថ្ងៃបោះឆ្នោត នេះបើឱ្យដឹងពៅមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការៀបចំការបោះឆ្នោតនៅក្នុងព្រឹត្តិការណ៍បណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃសុក្រ។ ...

សាន ប៊ុនស៊ីម
http://www.khmertimeskh.com/news/28473/computer-system-to-register-voters/

ម៉ូតូកង់បីម៉ែត្រប្រជែងទីផ្សាររ៉ឺម៉កម៉ូតូធម្មតា

ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញ ដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចារគ្នា ហើយអតិថិជនជាច្រើនជារឿយៗគិតថា ពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។ ...

Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2bh4UYo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

z6H4B
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!