ព័ត៌មាន
ក្រសួងតម្រូវឲ្យក្រុមហ៊ុនរាយការណ៍ស្តុកប្រេង
ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...
ហ៊ គឹមសាយ
http://bit.ly/2bFasu3
ក្រសួងហាមរាយការណ៍ព័ត៌មានបើបោះឆ្នោតមិនទាន់ចប់
ក្រសួងព័ត៌មាន បានដាក់បម្រាមទៅដល់អ្នកសារព័ត៌មាន មិនឲ្យអត្ថាធិប្បាយ ឬផ្សាយណាមួយទាក់ទងនឹងដំណើរការបោះឆ្នោតនោះទេ ប្រសិនបើការបោះឆ្នោតមិនទាន់បានបញ្ចប់ ដើម្បីចៀសវាងកុំឲ្យមានការភាន់ច្រឡំពីសាធារណជន។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងនៅ ក្នុងសិក្ខាសាលាស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោត ដែលធ្វើនៅក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ថា ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោតគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម ដោយសារលោកយល់ឃើញថា បួន ទៅប្រាំលើកមកហើយនេះ ដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2c2Uk6x
ក្រសួង រំឭកពីសុវត្ថិភាពអ្នកដំណើរ និងស្ត្រី មានផ្ទៃពោះ ពីជំងឺ Zika ផ្ទុះជាថ្មីនៅសង្ហបុរី
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយគិតត្រឹមថ្ងៃទី៣០ ខែសីហា វីរុស Zika ត្រូវបានរកឃើញកើនឡើងរហូតដល់ ៨២ករណី បន្ទាប់ពីការរាលដាលថ្មីចំនួន ២៦ករណី នៅក្នុងប្រទេសសិង្ហបុរី ដែលនាំឲ្យសហរដ្ឋអាមេរិក ប្រកាសអាសន្នដល់ប្រជាពលរដ្ឋរបស់ខ្លួន ពិសេសស្ត្រីមានផ្ទៃពោះ ចៀសវាងធ្វើដំណើរទៅកាន់ប្រទេសនោះ។ ចំណែកប្រទេសអូស្ត្រាលី តៃវ៉ាន់ និងកូរ៉េខាងត្បូង ក៏បានប្រកាសនូវការណែនាំដល់ពលរដ្ឋខ្លួនជាបន្តបន្ទាប់ផងដែរ។ យ៉ាងនេះក្តី រដ្ឋាភិបាលសិង្ហបុរី ក៏បានចេញសេចក្តីណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលសេវាពិនិត្យរកវីរុស Zika ដោយឥតគិតថ្លៃ បើសិនជាពួកគេមានរោគសញ្ញា ឬសង្ស័យឆ្លងមេរោគនេះ។ ...
តាំង វីដា
http://bit.ly/2bUtYmF
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមនឹងធ្វើទស្សនកិច្ចទៅវិញទៅមក ខណៈរឿងព្រំដែនមិនទាន់ឯកភាព
ថ្នាក់ដឹកនាំកំពូលកម្ពុជា និងវៀតណាមនឹងបំពេញទស្សនកិច្ចទៅវិញទៅមកនៅពេលខាងមុខស្របពេលដែលគណៈកម្មការព្រំដែនប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាក្នុងការស្នើសុំអ្នកជំនួយបច្ចេកទេសបារាំងឱ្យជួយផ្ទៀងផ្ទាត់ព្រំដែនបន្ទាប់ពីវៀតណាមបន្តជីកស្រះ និងសង់ប៉ុស្តិ៍នៅតំបន់ស ទោះបីកម្ពុជាផ្ញើកំណត់ទូតស្នើបញ្ឈប់បណ្តោះអាសន្នក្ដី។ ...
ឡាយ សាមាន
http://bit.ly/2bDReX0
ក្រុមហ៊ុនដែលគ្រប់គ្រងប័ណ្ណការងារជនបរទេសមិនទាន់មានគេហទំព័រ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ការទទួលខុសត្រូវទំាងអស់លើប័ណ្ណការងារជនបរទេសទៅឲ្យក្រុមហ៊ុន អុី-សឹលូសិន (ខេមបូឌា) E-Solutions (Cambodia) Co.នៅក្នុងថ្ងៃនេះ ដោយបន្សល់ទុកនូវសំណួរមិនទាន់មានចម្លើយជាច្រើនពាក់ព័ន្ធក្រុមហ៊ុនឯកជននេះ ដែលនឹងដំណើរការ ផលិត និងចែកចាយប័ណ្ណការងារតាមប្រព័ន្ធស្វ័យ ប្រវត្តិកម្ម។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងនេះ បានបដិសេធមិនឆ្លើយសំណួរឡើយពាក់ព័ន្ធក្រុមហ៊ុននេះ និងថា តើនរណាជាម្ចាស់ ឬថា តើហេតុអ្វីបានជាក្រុមហ៊ុននេះនៅមិនទាន់មានគេហទំព័រ មួយថ្ងៃមុនពេលក្រុមហ៊ុននេះត្រូវអនុញ្ញាតឲ្យគ្រប់គ្រងដំណើរការដាក់ពាក្យសុំប័ណ្ណការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។ តែលោក បែរជាបង្វែរសំណួរទាំងអស់ទៅកាន់ប្រកាសចុះហត្ថលេខាកាលពីដើមខែនេះដែលកំណត់ចំពោះដំណើរការនេះទៅវិញ។ ...
សេក ឧត្តម និង ជេនណែល រ៉េតខា
http://www.cambodiadailykhmer.com/33992
ជប៉ុន ជួយគម្រោងពង្រីកបណ្ដាញចែក ចាយអគ្គិសនីច្រករបៀងសេដ្ឋកិច្ចខាងត្បូង
ខេត្តសក្ដានុពលសេដ្ឋកិច្ចចំនួនបី នឹងមានលទ្ធភាពតភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយប្រមាណ ៨លានដុល្លារដល់កម្ពុជា លើគម្រោងពង្រីកបណ្ដាញចែកចាយអគ្គិសនីតាមច្រករបៀងខាងត្បូង។ មន្ត្រីរដ្ឋាភិបាលថា គម្រោងនេះនឹងជួយបង្កើនឱកាសវិនិយោគបន្ថែមទៀតក្នុងតំបន់។ គម្រោងផ្តល់ជំនួយពង្រីកបណ្ដាញចែកចាយអគ្គិសនីនេះ នឹងត្រូវសាងសង់នៅខេត្តចំនួន៣ ដូចជា នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ខេត្តទាំងបីនេះសុទ្ធសឹងជាទីតាំងសក្ដានុពលក្បែរច្រកព្រំដែន ជាពិសេសវត្តមានតំបន់សេដ្ឋកិច្ចពិសេសកំពុងកើនឡើង។ ...
ជា វណ្ណៈ
http://bit.ly/2c9uZpX
វៀតណាមថ្កោលទោសការវាយប្រហារតាមហ្វេសប៊ុកលើលោកនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាមមិនបានជាប់ទាក់ទងនឹងការបង្ហោះបង្ហាញកំហឹង ដែលពលរដ្ឋរបស់ខ្លួនបានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយថាទង្វើនេះមិនគួរត្រូវប្រើប្រាស់ដើម្បីបញ្ឆេះភាពតានតឹងរវាង “ប្រទេសជិតខាងល្អ”ទេ។ ទោះជាយ៉ាងនេះក្តី លិខិតពីក្រសួងការបរទេសវៀតណាមមិនបានធ្វើតាមការទាមទារដោយសមភាគីកម្ពុជារបស់ខ្លួនឲ្យ “ថ្កោលទោស” អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដែលបានចូលធ្វើអត្ថាធិប្បាយប្រមាថតបទៅនឹងជំហររបស់ប្រទេសកម្ពុជាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33999
ទីផ្សារអចលនទ្រព្យពុំទាន់មានសង្ឃឹម ក្រោយការផ្អាកគម្រោង The Bay
ការផ្អាកគម្រោងនានាចាប់ផ្តើមកើតមានឡើងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងភ្នំពេញ បើយោងតាមព័ត៌មានក្នុងសប្តាហ៍នេះដែលថា ក្រុមហ៊ុនសំណង់ TEHO International បានផ្អាកគម្រោងដែលតម្លៃដល់ទៅ ៥០០ លានដុល្លារ។ ដោយលើកឡើងអំពី «ស្ថាន-ភាពម៉ាក្រូសេដ្ឋកិច្ចមិនអំណោយផល» ក្នុងវិស័យ ខុនដូ នៅក្រុង ភ្នំពេញ ក្រុមហ៊ុនសិង្ហបុរី បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តយឺតយ៉ាវក្នុងការផ្អាកគម្រោង The Bay ខណៈទីផ្សារមិនអំណោយផល។ ...
Lauren Barrett
http://bit.ly/2bK0AMK
អាជ្ញាធរខេត្តកាត់ឆ្វៀលដីឲ្យពលរដ្ឋមានជម្លោះ
ក្រុមការងារអន្តរវិស័យដោះស្រាយវិវាទដីធ្លីខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ បានចាប់ផ្តើមចុះវាស់វែងដី និងផ្តល់សលាកបត្រ នៅសហគមន៍ចំនួន៣ក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ដែលមានជម្លោះរ៉ាំរ៉ៃជាយូរឆ្នាំមកហើយជាមួយក្រុមហ៊ុនយិយាគ្រុបដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទេសចរណ៍ធម្មជាតិពីរាជរដ្ឋាភិបាល។ ...
ប៉ិច សុធារី
http://bit.ly/2bw9lzv
ក្រុមហ៊ុនសិង្ហបុរីបោះទុន$១២លានដំឡើងរោងចក្រអគ្គិសនីពន្លឺព្រះអាទិត្យ
ក្រុមហ៊ុនសិង្ហបុរី Sunseap International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនSunseap Asset (Cambodia) បានបោះទុន ១២,៥លានដុល្លារអាមេរិក វិនិយោគដំឡើងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០មេហ្គាវ៉ាត់នៅក្រុងបាវិតខេត្តស្វាយរៀងស្របពេលដែលខេត្តនេះ កំពុងប្រឈមមុខនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់។ ការដំឡើងរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងចាប់ពីផ្តើមសាងសង់ចាប់ពីខែសីហា នេះតទៅ បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងទិញ លក់ថាមពលអគ្គិសនីជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) កាលពីម្សិលមិញ។ ...
ជា វណ្ណៈ
http://bit.ly/2bAqylO
ពលរដ្ឋមានជម្លោះដីធ្លីជំរុញឲ្យក្រសួងពន្លឿននីតិវិធី
ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។ តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ...
ប៉ិច សុធារី
http://bit.ly/2bxW9nN
សមាគមស្ករត្នោតកំពង់ស្ពឺ រំពឹងថា អឺរ៉ុប ទទួលស្គាល់
សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...
សុខ ចាន់
http://bit.ly/2bW7cv4
ថៃ-កម្ពុជា ពិភាក្សាអំពីពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវដែក
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...
The Bangkok Post
http://bit.ly/2bQc6sq
អាជ្ញាធរជ្រើសរើសឆ្មាំសមុទ្រ ៣០ នាក់ទៀត
អាជ្ញាធរខេត្តព្រះសីហនុគ្រោងជ្រើសរើសក្រុមភ្នាក់ងារឆ្មាំសមុទ្រប្រមាណ ៣០ នាក់បន្ថែមទៀតដើម្បីជួយឃ្លាំមើល ណែនាំ និងជួយសង្គ្រោះទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា និងងូតទឹកកម្សាន្តនៅតាមបណ្ដោយឆ្នេរសមុទ្រទាំង ៧ កន្លែងនៅក្នុងខេត្តនេះខណៈដែលក្នុងរយៈពេល ៨ ខែកន្លងមកមានអ្នកលង់ទឹកសមុទ្រស្លាប់រហូតដល់ ១០ នាក់។ ...
ឃុត សុភចរិយា
http://bit.ly/2bYYdb4
ពលករចំណាកស្រុក១០នាក់ចេញពីពន្ធនាគារម៉ាឡេស៊ីមកស្រុកវិញ
ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។ ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33903
EAIC៖ ការអះអាងអំពីការរំលោភបំពាននៅមន្ទីរឃុំឃាំងម៉ាឡេស៊ីមិនពិត
ទីភ្នាក់ងារដែលទទួលបន្ទុកស៊ើបអង្កេតការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខរបស់ម៉ាឡេស៊ី បានលើកឡើងថា ការអះអាងអំពីការរំលោភបំពានស្ត្រីបរទេសដែលបម្រើការងារតាមផ្ទះរហូតដល់ស្លាប់ រួមទាំងស្ត្រីកម្ពុជា ផងនៅមណ្ឌលឃុំឃាំងមួយកន្លែង មិនមែនជាការពិតនោះទេ ប៉ុន្តែទីភ្នាក់ងារនេះនិយាយថា មណ្ឌលឃុំឃាំងដែលរងការចោទប្រកាន់ថាមានការរំលោភបំពាននេះ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់។ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/33923
គម្រោង The Bay ត្រូវបានផ្អាកទាំងស្រុង
ក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ The Bay មានទឹកប្រាក់ ៥០០ លានដុល្លារនៅតំបន់ជ្រោយចង្វារបានប្រកាសថាខ្លួននឹងផ្អាកដំណាក់កាលលំនៅឋានរបស់គម្រោងនេះដោយសារលក្ខខណ្ឌទីផ្សារមិនអនុគ្រោះ ខណៈក្រុមអ្នកវិភាគអចលនទ្រព្យបានឲ្យដឹងកាលពីម្សិលមិញថានឹងអាចជាគ្រោះថ្នាក់ធំលើកដំបូងដោយសារការកើនឡើងអចលនទ្រព្យដែលគេកំពុងតែបារម្ភនេះ។ ...
Cam McGrath and ហ៊ គឹមសាយ
http://bit.ly/2bvAGeY
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដាក់ទិសដៅបង្កើនចំណូលក្រៅពីលក់ដី
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានដាក់គោលដៅកៀរគរចំណូលរបស់ខ្លួនដោយមិនមែនចំណូលបានពីការលក់ដីប្រមាណ៥០ភាគរយត្រឹមឆ្នាំ២០២០។ ការកំណត់ទិសដៅនេះបន្ទាប់ពីចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦។ ចំណូលផ្នែកលក់របស់តំបន់សេដ្ឋកិច្ចពិសេសពឹងផ្នែកសំខាន់ទៅលើការលក់ដីឲ្យក្រុមហ៊ុនវិនិយោគបរទេសសាងសង់រោងចក្រ។ កាលពីឆ្នាំ២០១៥ ប្រមាណ ៨៤ភាគរយ នៃចំណូលសរុបបានមកពីការលក់ដី។ ...
ជា វណ្ណៈ
http://bit.ly/2c7NInC
ទាហានថៃចាប់ខ្លួនយុវជនខ្មែរបួននាក់ពីបទឆ្លងព្រំដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកថៃ
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទាហានថៃបានចាប់ខ្លួនយុវជនខ្មែរបួននាក់កាលពីថ្ងៃសៅរ៍ពីបទចូលទៅកាប់ឈើគ្រញូងក្នុងខេត្តត្រាត ប្រទេសថៃ ក្បែរព្រំដែនខេត្តបាត់ដំបង។ លោក អិុន សៅរិទ្ធ អភិបាលស្រុកសំឡូតបានមានប្រសាសន៍ថា “ទាហានថៃស្លៀកពាក់ឯកសណ្ឋានខ្មៅបានចាប់ខ្លួនយុវជនខ្មែរបួននាក់ ពីព្រោះពួកគេបានឆ្លងព្រំដែនដោយខុសច្បាប់ដើម្បីប៉ុនប៉ងកាប់ឈើគ្រញូងក្នុងទឹកដីថៃ”។ ...
អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តពលរដ្ឋឲ្យប្រើអគ្គិសនីពន្លឺព្រះអាទិត្យ
អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ ...
ប៉ិច សុធារី
http://bit.ly/2bKVLDm
អត្តពលិកត្រូវបានពិនិត្យខ្លាចឆ្លងជំងឺ ហ្ស៊ីកា
អត្តពលិកកម្ពុជាត្រូវបានពិនិត្យ ថាតើកើតជំងឺហ្ស៊ីកាឬអត់ បន្ទាប់ពីការវិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ហើយមន្រ្តីសុខាភិបាល នឹងតាមដានសុខភាពរបស់ពួកគេរយៈពេលពីរសប្តាហ៍។ ...
Yesenia Amaro
http://bit.ly/2c7He8w
តុលាការជម្រះសកម្មជនបឹងកក់ខែក្រោយ
អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://bit.ly/2c1Pjbg
ក្រសួង និងតំណាង SME ពិភាក្សាបង្កើនការលក់ផលិតផលខ្មែរ ក្នុងស្រុក និងអន្តរជាតិ
)ក្រសួងពាណិជ្ជកម្មនិងតំណាងមកពីសហគ្រាសខ្នាតតូចនិងមធ្យម(SME)បានពិភាក្សាជាមួយគ្នាក្នុងការស្វែងរកយន្តការដើម្បីបង្កើនការលក់ផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក ប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងចែកចាយ» ថា ក្រសួងកំពុងស្វែងរកទីផ្សារនៅក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មតាមរយៈភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (RCEP) ជាមួយនឹងដៃគូអន្តរជាតិ នៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបានថ្លែងថា៖ «ការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ផលិតផលខ្មែរ ត្រូវការការគាំទ្រពីការចូលរួមរបស់ភាគីពាក់ព័ន្ធ អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់ ជាពិសេសប្រជាជនខ្មែរ»។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2bKzPwD
ការចាប់ពលករខុសច្បាប់ មិនប៉ះពាល់ដល់ការសាងសង់នោះទេ
ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...
ស៊ីវ ម៉េង
http://bit.ly/2bnDLTo