អនុក្រឹត្យ​ពង្រឹង​​មូលនិធិ​ក្នុង​ទូរគមនាគមន៍​នឹង​ដាក់​ចេញ​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​ក្រោយ

អនុក្រឹត្យ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​មូលនិធិ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​ដែល​នឹង​ត្រូវ​យក​ចេញ​ពី​ប្រាក់​ចំណូល​សរុប​នៃ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដាក់​ចេញ​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ក្រោយ​ដើម្បី​យក​មូលនិធិ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ​ទៅ​កាន់​តំបន់​ជន​បទ។ នេះ​បើ​យាង​តាម​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) ដែល​បាន​ប្រាប់​កាសែត ​ខ្មែរ​ថាមស៍ កាល​ពី​ថ្ងៃ​អង្គារ។​ លោក អុឹម វុត្ថាអ្នកនាំពាក្យ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជាបាន​ឲ្យ​ដឹង​ថា​តាម​រយៈ​ច្បាប់​ទូរគមនាគមន៍ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ឆ្នាំ​មុន​នេះ រដ្ឋាភិបាល ​នឹង​ទទួល​បាន​ ៣​ភាគរយ​នៃ​ប្រាក់​ចំណូល​សរុប​នៃ​ប្រតិបត្តិ​ករ​ទាំង​នោះ ដែល ​២​ភាគរយ​សម្រាប់​សេវា​​មូលនិធិ​កាតព្វកិច្ច​ជា​សកល (USO) និង ១​ភាគរយ​សម្រាប់​មូល​និធិ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍ (R&D)។​ …

ម៉ៃ គុណមករា
http://bit.ly/2eDiC8e