ព័ត៌មាន​

ក្រសួង​ព័ត៌មាន​ថា​យានយន្ត​ស្លាកលេខ​«Press‍»​សុទ្ធ​តែ​ខុស​ច្បាប់

ក្រសួង​ព័ត៌មាន​បាន​ព្រមាន​ដល់​អ្នក​ ដែល​ប្រើប្រាស់​ស្លាកលេខ​រថយន្ត ​និង​ម៉ូតូ​«Press‍»​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ ដោយ​សារ​វា​ជា​ទង្វើ​ខុស​ច្បាប់​ ក្នុង​ខណៈ​ដែល​អាជ្ញាធរ​កំពុង​ពង្រឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក។ ...

ពិន ស៊ីសុវណ្ណ
http://khmer.voanews.com/content/information-ministry-warns-journalists-not-to-use-press-plates/3193692.html

កម្មវិធី​វិទ្យុ​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​សហ​គម​LGBT​កំពុង​ត្រូវ​បាន​រៀបចំ​

ក្រសួង​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ពួក​គេ​កំពុងធ្វើការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​ សហ​គម​LGBT​ ដើម្បី​បង្កើត​កម្មវិធី​វិទ្យុ​មួយ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​របស់​សហ​គម​ នេះ​ ក្នុង​គោលបំណង​ជួយ​ឱ្យ​សង្គម​ទទួលយក​សហ​គម​LGBT​នេះ​កាន់តែ​ច្រើន​ឡើង​។ ...

Morn Vanntey
http://www.phnompenhpost.com/national/program-deal-lgbt-issues-works

វិនិយោគិន​អឺរ៉ុប ៨១% នឹង​ពង្រីក​វិនិយោគ​នៅ​កម្ពុជា

​ការ​អង្កេត​ពី​ទំនុក​ចិត្ត​ពាណិជ្ជកម្ម​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ (EuroCham) ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា​អ្នក​ឆ្លើយ​សំណួរ​ដែល​ជា​សមាជិក​ ៨១ ​ភាគរយ​ថា​គ្រោង​នឹង​​បង្កើន​ការ​វិនិយោគ​ និង​ពង្រីក​​ប្រតិបត្តិការ​របស់​ពួកគេ​នៅ​កម្ពុជា​ប៉ុន្តែ​តម្លាភាព និង​កង្វះ​ប្រភព​ធនធាន ...

Ananth Baliga
http://bit.ly/1Qm62bg

នាវា​ចម្បាំង​ជប៉ុន​ចូល​ចត​ក្រុង​ព្រះសីហនុ ខណៈ​នាវា​ចម្បាំង​ចិន​នឹងចូល​ចត​នៅ​សប្ដាហ៍​ក្រោយ

នាវា​កងទ័ព​ស្វ័យ​ការពារ​ជប៉ុន ចំនួន​៣គ្រឿង ផ្ទុក​កង​ម៉ារីន​ជាង​៦០០​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​លើក​កម្ពស់ រឹត​ចំណង​មិត្តភាព រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ជប៉ុន។ ...

រស់ ចាន់វាសនា
http://bit.ly/1Oh9r3w

លោក ស ខេង៖ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ខ្វះខាត តែ​កុំ​រុះរើ​ចុះ​ឡើង

នាយក​រដ្ឋមន្ត្រី​ស្ដីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាស​ទទួល​ស្គាល់​ថា ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​បច្ចុប្បន្ន​នេះ​នៅ​មាន​ចំណុច​ខ្វះខាត ប៉ុន្តែ​លោក​បាន​ស្នើ​ថា ជៀស​វាង​ការ​រុះរើ​ចុះឡើង ដែល​នាំឲ្យ​ប្រទេស​ជាតិ​សង្គម​ជាតិ​មាន​ការ​វឹកវរ​បែក​បាក់​​កើត​ឡើង។ ...

តាំង វីដា
http://bit.ly/1QlSuMJ

កម្ពុជា​-​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ជួប​គ្នា​ពិភាក្សា​ការ​ជ្រើស​ពលករ​នៅ​ខែ​មិនា

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បច្ចេកទេស​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ នឹង​ចាប់​ផ្ដើម​ជួប​ប្រជុំ​គ្នា​ក្នុង​កំឡុង​​ខែ​មីនា ​នេះ ​ដើម្បី​ពិភាក្សា​លើ​ការងារ​នៃ​ការ​ជ្រើស​រើស​ពល​ករ ជាពិសេស​សិក្សា​ទៅ​លើ​ការ​រៀប​ចំ​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ ខណៈ ...

មុំ គន្ធា
http://bit.ly/1TrJFBo

អង្គការ​គ្រួសារ​ថ្មី​ផ្ទេរ​​សាលា​​រៀន​​​​សម្រាប់​​កុមារ​ពិការ​ភ្នែក និង​គ​ថ្លង់​របស់​ខ្លួន​ឲ្យ​ទៅ​រដ្ឋាភិបាល

នៅ​​​​​ក្នុង​ឆ្នាំ​១៩៩១ មាន​​​ក្មេង​ប្រុស​ពិការ​ភ្នែក​ម្នាក់​បាន​​ទៅ​ដល់ ​មណ្ឌល​កុមារ​កំព្រា​មួយ​​​ដែល​​លោក បឺន័រ ឌូសាតូ អាម៉ង់ហ្សុង (Benoit Duchateau-Arminjon) ទើប​តែ​បង្កើត​ឡើង​​​នៅ​ជំរំ​ជនភៀស​ខ្លួន​​​សម្រាប់​ប្រជាជន​​កម្ពុជា​ក្នុង ​ប្រទេស ...

មីសែល វ៉ាសង
http://www.cambodiadailykhmer.com/news/30087/

អភិបាល​ខេត្ត​ មណ្ឌល​គិរី​ នឹង​ជំនួស​ដោយ​អភិបាល​រង

តំណែង​អភិបាល​ខេត្ត​​មណ្ឌលគិរី​ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​លោក​ អេង ប៊ុនហ៊ាង នឹង​ជំនួស​ដោយ​អភិបាល​រង​ជា​ការ​ផ្លាស់ប្ដូរ​ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ថា​ មកពី​អសមត្ថភាព​តែ​មន្ត្រី​មហាផ្ទៃ​ថា​ជា​ការ​ដល់​ពេល​ចូល​និវត្តន៍​នៅ​ខែ​ មេសា​ខាង​មុខ។ ...

ម៉ិច ដារ៉ា
http://bit.ly/1QnckB8

ពលរដ្ឋ​​​តវ៉ា​ក្រោយ​ ក្រុម​ហ៊ុន​​ឲ្យ​បង់​ប្រាក់​បន្ថែម​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​

ពលរដ្ឋ​ប្រមាណ​១០០​នាក់​មក​ពី​ឃុំ​សំពៅពូននិង​ឃុំ​ព្រែកស្ពឺក្នុង​ស្រុក​កោះធំបាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ការិយាល័យ​ក្រុមហ៊ុន​ទឹក​ស្អាត​​ចាន់​ណារី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បង់​ប្រាក់​បន្ថែម​ចំនួន​១០០០​រៀល​ទៅ​លើ​វិក្កយបត្រ​បង់​ប្រាក់​ទឹក​ប្រចាំ​ខែ​សម្រាប់ ...

ប៉ាវ ស៊ុយ
http://bit.ly/1oqPFxj

ក្រុមហ៊ុន​នៅ​ប្រទេស​កូរ៉េ ពង្រីក​អាជីវកម្ម​​លើ​វិស័យ​ព័ត៌មាន​បច្ចេក​វិទ្យា​នៅ​តំបន់​អាស៊ាន

ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េកំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​លើ​វិស័យ​ព័ត៌មាន​បច្ចេកវិទ្យា​នៅ​តំបន់​អាស៊ាន​ពិសេស​កម្ពុជា។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍។ ...

ស៊ុំ ម៉ាណេត
http://bit.ly/219Sr8t

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ចំណាត់​ថ្នាក់ទាប​ក្នុង​តារាង​បៃតង​សកល​

​ប្រទេស​កម្ពុជា​មិន​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​នោះ​ទេ​ក​ក្នុង​ របាយការណ៍​បរិស្ថាន​ឆ្នាំ​២០១៦​ថ្មីៗ​នេះ​ ដោយ​ស្ថិត​នៅ​ក្នុង​លេខរៀង​ទី​១៤៦​ក្នុង​ចំណោម​ប្រទេស​១៨០​ដែល​បាន​រួម​ បញ្ចូល​។​​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​លំដាប់​ពិន្ទុ​ ទាប ...

Erin Handley
http://www.phnompenhpost.com/national/kingdom-ranks-low-global-green-list

មេដឹកនាំ​កម្មករ​ចង់ឱ្យ​បញ្ឈប់​ករណី​ចោទប្រកាន់​ទៅ​លើ​សហជីព​

​ព្រះរាជអាជ្ញា​នៃ​តុលាការខេត្ត​កំពង់ស្ពឺ​មួយ​រូប​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ ពុធ​ថា​ គ្មាន​ការ​លើកលែងទោស​ទៅ​កាន់​សមាជិក​សហជីព​ចំនួន​៥​រូប​ដែល​ត្រូវ​បាន​ដោះ​ លែង​ពី​ការ​ជាប់​ឃុំ​ឃាង​កាលពី​ខែ​មុន​នោះ​ឡើយ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់ខ្លួន ...

សេក ឧត្តម
https://www.cambodiadaily.com/news/labor-leader-wants-unionists-charges-dropped-108658/

អាជីវករ​អូរត្រេះ​គ្រោង​ដាក់​ញតិ្ត​សុំ​អន្តរាគមន៍​ថ្ងៃ​នេះ

អាជីវករ​ ៦០ នាក់​នៅ​​ឆ្នេរ​អូរត្រេះ​កំពុង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ ដាក់​ញតិ្ត​ជូន​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋសភា និង​​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​កុំ​ឲ្យ​រុះរើ ​តូប​របស់​ពួកគាត់​។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1KXIzuC

សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារី​​​អគ្គិសនី​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់

យោង​​​តាម​​​មេធាវី​​​របស់​​​លោក​​​ វ៉ែន ​​​វ៉ន​​​សកម្មជន​​​ប្រឆាំង​​​ ទំនប់​​​វារី​​​អគ្គិសនី បាន​ឲ្យ​ដឹងថា ​អំឡុង​​​ពេល​​​​បើក​ ...

អូន ភាព
http://www.cambodiadailykhmer.com/news/30091/

អាគារ​ភ្លោះ​កំពស់​១៣៣​ជាន់​ទទួល​បានការ​អនុញាតិ​ក្នុង​ដំណាក់កាល​ដំបូង​

​រដ្ឋាភិបាល​កំពុងធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​គម្រោង​សាងសង់​អាគារ​ភ្លោះ​នៅ ​ភ្នំពេញ​ ក្នុង​ទឹកប្រាក់​តម្លៃ​១​ពាន់​លាន​ដុល្លារ​ដែល​ជា​សំណើរ​របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​ន​រ៉ុ​ង​គ្រុប​។​អាគារ​នេះ​ឈរឈ្មោះ​ក្នុង​ចំណោម​អាគារ​ខ្ពស់​ជាងគេ​ បំផុត​ក្នុង​ពិភពលោក​ប្រសិនបើ​សាងសង់​រួច ...

ខេង​ សុធា​
https://www.cambodiadaily.com/news/133_story_towers_approved-108645/

មន្ត្រី​រដ្ឋាភិបាល​ថា កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ

កាល​ពី​ខែ​មករា ឆ្នាំ​២០១៦​នេះ ក្រសួង​បរិស្ថាន​បាន​ចេញ​ផ្សាយ​ផែនការ​សកម្មភាព​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ឆ្នាំ​២០១៦-ឆ្នាំ២០១៨ មុន​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ ដែល​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ​រវាង​លោក​ប្រធានា​ធិបតី ​បារ៉ាក់ អូបាម៉ា ​និង​មេដឹកនាំ ...

ទែន សុខស្រីនិត
http://khmer.voanews.com/content/cambodia-preparing-for-the-impacts-of-climate-change-says-official/3195361.html

សេវាកម្ម​ធានា​រ៉ាប់រង​នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​ទឹក​ប្រាក់​ ​៦១,៦​លាន​ដុល្លារ​​អាមេរិក​

ទឹក​ប្រាក់​ដែល​បាន​មក​ពី​សេវាកម្ម​ធានារ៉ាប់រង​ទូទៅ​នៅ​ក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង​កម្ពុជា ទាំងមូល​មាន​ប្រមាណ​៦១,៦លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៥ ដែល​កើន​ឡើង​ប្រមាណ​១៦,៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​សេវា​ធានារ៉ាប់រង​លើ​អគ្គីភ័យ ម៉ូតូ រថយន្ត នឹង​ធានារ៉ាប់រង​សុខភាព​បាន​ឈាន​មុខ​គេ។ បើ​យោង​តាម ...

សុខ ចាន់
http://bit.ly/1mGv5HZ

គណបក្ស​ថ្មី​មួយ​ទៀត​ត្រូវ​​ក្រសួង​មហាផ្ទៃ​ចុះ​បញ្ជី

គណបក្ស​ថ្មី​មួយ​​ទៀត​ដែល​ទើប​ទទួល​បាន​សុពលភាព​ពី​ក្រសួង​មហាផ្ទៃ​បាន​ ប្រកាស​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅពេល​ដែល​មេដឹកនាំ​គណបក្ស​​ វ័យ​ក្មេង​​មួយ​នេះ​បាន​ប្រកាស​ថា​ការ​បង្កើត​គណបក្ស​នេះ​ឡើង​គឺ​ដោយសារ​តែ​ មើល​ឃើញ​ពី ...

ឡាយ សាមាន
http://bit.ly/20YBOjE

ពួក​ចោរ​ប្លន់​បាន​ប្រាក់១៣.០០០​ដុល្លារ​ពី​ម្ចាស់​ហាង​វេរ​ប្រាក់​វីង​ខេត្ត​កំពង់​ធំ

នគរបាល​ក្នុង​ខេត្ត​កំពង់​ធំ​កំពុង​ស្វែងរក​ចាប់​ខ្លួន​បុរស​បី​នាក់ ដែល​បាន​ប្លន់​ម្ចាស់​ហាង​វេរ​ប្រាក់​វីង​ជាច្រើន​នាក់​នៅ​ស្រុក​ស្វាយ​ កំពង់​កាលពី​ថ្ងៃ​យប់​ច័ន្ទ ដែល​ជា​ហេតុការណ៍​ចុង​ក្រោយ​ក្នុង​ការ​ប្លន់​ជាច្រើន​លើក​ស្រដៀង​គ្នា​នេះ។ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/news/30079/

ផែនការ​ពង្រីក​ក្រុមហ៊ុន​អាកាសចរណ៍​ថយ​ចុះ

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ និង​ការ​ថយ​ចុះ​កំណើន​ទេសចរ​​អន្តរជាតិ​បាន​ធ្វើ​​ឲ្យ​​ក្រុមហ៊ុន​អាកាសចរណ៍ ​នៅ​កម្ពុជា​​កាត់​បន្ថយ​ផែនការ​ពង្រីក​​​ចំនួន​យន្តហោះ​​ និង​ផ្លាស់ប្តូរ​ទៅ​ផ្ដោត​លើ​​ការ ...

Cam McGrath and ស ច័ន្ទដារ៉ា
http://bit.ly/21862gu

IPU មក​តាម​សួរ​រឿង​វ៉ៃ​ និង​ចាប់​ឃុំ​តំណាង​រាស្ត្រ

គណៈប្រតិភូ​មួយ​ក្រុម​មកពី​សហភាព​អន្តរសភា​ដែល​​ជា​អង្គការ​អន្តរជាតិ​នៃ​ សមាជិក​សភា​បាន​ជួប​ជាមួយ​​នឹង​សមាជិក​សភា​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​មន្ត្រី​តាម​ក្រសួង​មួយ​ចំនួន និង​​អង្គការ UNHCR ក្នុង​រយៈពេល​ពីរ​ថ្ងៃ​​កន្លង​មក​នេះ​ ដើម្បី​ពិភាក្សា​ពី ...

ម៉ិច ដារ៉ា
http://bit.ly/1Lt5x7Q

អ្នក​ពុល​នំ​បញ្ចុក​ជាង​៩០​រូប​បណ្តាល​ឱ្យ​តូប​លក់​អាហារ​ត្រូវ​បាន​បិទទ្វារ​

មន្ត្រី​ពាក់ព័ន្ធ​បានឱ្យ​ដឹង​ថា​ គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ​ អ្នកស្រុក​ប្រមាណ​ជាង​៩០​រូប​ បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ នៅ​ខេត្តតាកែវ​ បន្ទាប់​ពី​បាន​ទទួលទាន​នំ​បញ្ចុក​រួម​គ្នា​ នៅ​ក្នុង​ពិធីបុណ្យ​ពុទ្ធសាសនា​ ក្នុង​វត្ត​មួយ​កាលពី​ថ្ងៃ​ចន្ទ​។​ ...

អូន ភាព
https://www.cambodiadaily.com/news/ninety-poisoned-noodles-vendor-shut-108624/

កម្មការិនី​៤០​រូប​ដួល​សន្លប់​ក្នុង​រោងចក្រ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​

មន្ត្រី​បាន​បន្ទោស​ទៅ​លើ​ការ​ពុល​ចំណីអាហារ​សម្រាប់​ការ​ដូ​ល​សន្លប់​ខ្នាត ​ធំ​នៃ​កម្ម​ការ​រិ​នី​របស់​រោងចក្រ​កាត់ដេរ​ចំនួន​៤០​រូប​ នៅ​ក្នុង​រោងចក្រ​មួយ​ស្ថិត​នៅ​ទល់ដែន​ស្រុក​បា​វិត​ក្នុង​ ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។​ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/forty-faint-svay-rieng-sez-factory

IFC ផ្តល់​ឥណទាន​ $៥០ លាន​ដល់​អេស៊ីលីដា

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC) ​ដែល​ជា​សមាជិក​មួយ​របស់​ក្រុម​ធនាគារ​ពិភពលោក​នឹង​ផ្តល់​សហ​ឥណទាន​ ៥០ ​លាន​ដុល្លារ​ដល់​ធនាគារ​អេស៊ីលីដា​ដើម្បី​បង្កើន​ការ​​ផ្តល់​កម្ចី​ដល់​ សហគ្រាស​ធុន​តូច​ និង​មធ្យម​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​។ ...

ស៊ន សារ៉ាត
http://bit.ly/21a363a

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fttzN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!