ភ្នំពេញប៉ុស្តិ៍
ជនជាតិវៀតណាម ៣០០ ខ្នងផ្ទះសុខចិត្តឡើងគោក តែអ្នកខ្លះស្ទាក់ស្ទើរ
ជនជាតិវៀតណាមដែលរស់នៅផ្ទះបណ្ដែតទឹកក្នុងបឹងទន្លេសាបប្រមាណ ៣០០ ខ្នងផ្ទះបានយល់ព្រមផ្លាស់ទីទៅរស់នៅលើដីគោកបណ្តោះអាសន្ន ខណៈមួយចំនួននៅស្ទាក់ស្ទើរ បន្ទាប់ពីអាជ្ញាធរសាលាខេត្តកំពង់ឆ្នាំងដាក់កំហិតឲ្យចេញឲ្យអស់នៅឆ្នាំក្រោយ។ ...
ម៉ិច ដារ៉ា
https://bit.ly/2QrkC2R
ស្ថានឯកអគ្គរាជទូតខ្មែរ នៅឥណ្ឌូនេស៊ី ប្រាប់ពលរដ្ឋខ្មែរ កុំឲ្យទៅតំបន់រញ្ជួយដី
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានចេញសេចក្តីប្រកាសបន្ទាន់មួយឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្អាកការធ្វើដំណើរទៅកាន់តំបន់ដែលកំពុងមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលក្រសួងការបរទេសកម្ពុជាបានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ ...
សុទ្ធ គឹមសឿន
https://bit.ly/2OxnuOn
ស្មាតសហការជាមួយក្រសួង ២ អភិវឌ្ឍយុវជនឌីជីថល
ក្រុមហ៊ុន Smart Axiata សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពីម្សិលមិញបានចុះអនុស្សរណៈយោគយល់រយៈពេល ៣ ឆ្នាំដើម្បី «អភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត» ហើយនៅតែបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតចំនួន ២០ កន្លែងសម្រាប់ឆ្នាំ ២០១៨ នេះ។ ...
វ៉ន ដារ៉ា
https://bit.ly/2yahzVj
អាជ្ញាធរខេត្ត កោះកុង ចុះទប់ស្កាត់ការកាប់រានព្រៃកោងកាង
គណៈកម្មការចម្រុះខេត្តកោះកុងកំពុងបន្តចុះស្រាវជ្រាវលើករណីកាប់ទន្ទ្រានដីព្រៃកោងកាងក្នុងតំបន់ការពារធនធានធម្មជាតិប្រើប្រាស់ច្រើនយ៉ាងដងពែង បន្ទាប់ពីក្រុមអ្នកលេងបណ្ដាញសង្គមបានធ្វើការផ្សព្វផ្សាយថា ការកាប់ទន្ទ្រានដីព្រៃកោងកាងក្នុងតំបន់ការពារខាងលើនេះគឺមាន ...
ឃុត សុភចរិយា
https://bit.ly/2IAhgYC
មេឃុំ និង មេភូមិកំពង់ចាម ដែលតំណាងពលរដ្ឋ នឹងស្នើដកមន្ដ្រីដែនជម្រកសត្វព្រៃ ព្រៃឡង់ និង មន្ដ្រីបរិស្ថាន
មេឃុំនិងមេភូមិតំណាងពលរដ្ឋនៅឃុំ កំពង់ចាម ស្រុកសំបូរ ខេត្ដក្រចេះចំនួន ១២៩៤ នាក់ នឹងស្នើដកលោក ញ៉ែម វិសាល មន្ដ្រីបរិស្ថានទទួលបន្ទុកដែនជម្រកសត្វព្រៃព្រៃឡង់ និង មន្ដ្រីបរិស្ថានមួយចំនួន នៅក្នុងពេលកិច្ចប្រជុំអន្ដរ ...
វ៉ន ដារ៉ា
https://bit.ly/2IxqwN6
កំពូលច្រានចោលបណ្តឹងស្ត្រី បឹងកក់ ២ នាក់ តែលើកយក ១ ករណីមកបើកសវនាការ
តុលាការកំពូល នៅថ្ងៃទី ១ តុលានេះ បានច្រានចោលបណ្ដឹងរបស់អតីតស្ត្រីសកម្មជន បឹងកក់ ២ នាក់ដែលប្តឹងសន្តិសុខខណ្ឌដូនពេញ ក្នុងរឿងហិង្សានៅវត្តភ្នំ កាលពីឆ្នាំ ២០១៣ បន្ទាប់ពី បើកសវនាការ កាលពីថ្ងៃទី ២៦ ...
គឹម សារុំ
https://bit.ly/2OrS9fL
អាជ្ញាធរខេត្ត កោះកុង គ្រោងផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ លើផ្លូវជាតិលេខ ៤៨ ដើម្បីជួសជុលផ្លូវ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គ្រោងនឹងផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ទៅមក លើផ្លូវជាតិលេខ ៤៨ ដែលកំពុងរងការខូចខាត ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញជួសជុលកែលម្អឱ្យបានរឹងមាំ។ ក្រោយបញ្ចប់កិច្ចប្រជុំលើក ...
វ៉ន ដារ៉ា
https://bit.ly/2xVA0xz
កម្ពុជា ឆេក សហការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា
មន្រ្តីកម្ពុជា និងសាធារណរដ្ឋឆេក ទទួលបន្ទុកផ្នែកឧស្សាហកម្មរ៉ែនៅថ្ងៃទី១ ខែតុលា បានសម្រេចបង្កើតក្រុមការងាររួមមួយដើម្បីធ្វើការជាមួយគ្នាសម្រាប់កិច្ចការពង្រឹងការផ្លាស់ប្តូរព័ត៌មាន ...
ហ៊ គីមសាយ
https://bit.ly/2DOyKBG
វៀតណាម រស់លើទឹក ១១៥ ខ្នងផ្ទះហើយបានរើទៅនៅលើដីគោក
ជនជាតិវៀតណាម និងជនជាតិខ្មែរអ៊ិស្លាមដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងបឹងទន្លេសាបដែលមានប្រមាណ ១១៥ ខ្នងផ្ទះបានយល់ព្រមបំផ្លាស់ទីផ្ទះរបស់ខ្លួនទៅរស់នៅលើដីគោកបណ្តោះអាសន្នបន្ទាប់ពីអាជ្ញាធរសាលាខេត្តកំពង់ឆ្នាំងបានដាក់កំហិតឲ្យពួកគេត្រូវជម្លៀសចេញ ...
ម៉ិច ដារ៉ា
https://bit.ly/2OuY1VK
ថៃ ចាប់ពលរដ្ឋខ្មែរ ចូលកាប់ឈើបញ្ជូនទៅតុលាការ
ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមគ្នា ៦ នាក់ត្រូវបានទាហានឈុតប៉ារ៉ាថៃចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីយប់ថ្ងៃអាទិត្យក្រោមការចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ លោក ពៅ ភេង អនុប្រធានក្រុមការងារនគរបាលទំនាក់ទំនងកិច្ចការ ...
ឃុត សុភចរិយា
https://bit.ly/2zNe0GH
នៅមុខ UN លោក ហ៊ុន សែន ចាត់ទុកការវាយតម្លៃអវិជ្ជមានពីខាងក្រៅ «ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ» ចំពោះឆន្ទៈពលរដ្ឋកម្ពុជា
នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានការពារលទ្ធផលនៃការបោះឆ្នោតកាលពីខែកក្កដា និងចាត់ទុកការវាយតម្លៃអវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅថាជា «ការប្រមាថយ៉ាងធ្ងន់ធ្ងរ» ចំពោះឆន្ទៈពលរដ្ឋកម្ពុជា និងមហិច្ឆតាប៉ុនប៉ង «ជ្រៀតជ្រែក» ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈអតីតមេបក្សប្រឆាំងលោក ...
បែន សុខហ៊ាន
https://bit.ly/2xQx2ui
កម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេស តួកគី និង ប៊ុលហ្គារី
កម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន ២ ទៀតនៅឆ្នាំ ២០១៩ ខាងមុខគឺនៅសាធារណរដ្ឋតួកគី និងនៅប្រទេសប៊ុលហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃសុក្រ។ ...
គង់ មេត្ដា
https://bit.ly/2Qi2msD
អ្នកជំនាញ៖ គម្រោងវិនិយោគរួម ខេត្តកំពត មិនងាយចេញជារូបរាងទេ
ខណៈដែលព័ត៌មានបានផ្សព្វផ្សាយបន្តបន្ទាប់តាមបណ្តាញសង្គម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងទីផ្សារមូលបត្របានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា គម្រោងនេះនឹងមិនងាយចេញជារូប ...
ហ៊ គីមសាយ
https://bit.ly/2NTI3VJ
ក្រុមអ្នកគាំទ្រ និងប្រឆាំង ជុំគ្នាតវ៉ានៅញូវយ៉ក ខណៈមេដឹកនាំបន្ដផ្លែផ្កាដាក់គ្នា
ខណៈលោកនាយករដ្ឋមន្ត្រីកំពុងបំពេញទស្សនកិច្ចនៅអង្គការសហប្រជាជាតិ ការប្រមូលផ្តុំគ្នាគាំទ្រ និងប្រឆាំងលោកបានផ្ទុះឡើងដូចការគ្រោងទុកចាប់តាំងពីថ្ងៃសុក្ររហូតដល់ថ្ងៃម្សិលមិញ ស្របពេលដែលមេដឹកនាំនៃក្រុមម្ខាងៗបន្តរិះគន់គ្នាទៅវិញទៅមក ថ្វីបើមិនមានវត្តមានលោក សម រង្ស៊ី ដឹកនាំ ...
បែន សុខហ៊ាន
https://bit.ly/2NTxrGb
លោក ហ៊ុន សែន ថាស្អប់ចោរលួចកាប់ឈើ និងបញ្ជាឲ្យបាញ់ពីលើឧទ្ធម្ភាគចក្រ
ជាមួយនឹងការបញ្ជាក់ខ្លាំងៗថាលោកស្អប់ខ្លាំងណាស់ចំពោះក្រុមចោរលួចកាប់ព្រៃឈើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានពីនាយសមុទ្រយ៉ាងម៉ឺងម៉ាត់មកថា ឲ្យចាប់ក្រុមចោរកាប់ឈើទាំងនោះ ហើយជាថ្មីម្តងទៀតបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានជនដែលចូលលួចកាប់ព្រៃឈើ ហើយបាញ់ពី ...
ម៉ិច ដារ៉ា
https://bit.ly/2Nf1fIi
មេភូមិ និងពលរដ្ឋជាង ១ ពាន់នាក់ប្តឹងមន្ត្រីបរិស្ថាន រឿងបើកឲ្យឈ្មួញដឹកឈើ
មេឃុំកំពង់ចាម ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍រដ្ឋបាល និងមេភូមិចំនួន ៧ ភូមិ ព្រមទាំងប្រជាពលរដ្ឋចំនួន ១២៩៤ គ្រួសារនៅក្នុងស្រុកសំបូរកាលពីថ្ងៃទី ២៨ កញ្ញា បានដាក់ពាក្យប្ដឹងលោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃព្រៃឡង់ទៅអភិបាលខេត្តក្រចេះពីបទគំរាមពលរដ្ឋ និងបើកដៃឲ្យឈ្មួញចូលដឹកឈើយ៉ាងអនាធិបតេយ្យ។ នេះបើតាមពាក្យ ...
វ៉ន ដារ៉ា
https://bit.ly/2NTvARJ
ឥណ្ឌូនេស៊ី កំពុងស្វែងរកឱកាសនៅកម្ពុជា
ពាណិជ្ជករជាង ៨០ នាក់មកពីប្រទេស កម្ពុជា និងឥណ្ឌូនេស៊ី បានជួបប្រជុំគ្នាកាលពីថ្ងៃម្សិលមិញនៅទីក្រុងភ្នំពេញ ដើម្បីសម្លឹងទៅរកការសហការវិនិយោគលើ ...
ចេង សុខហ័ង
https://bit.ly/2R4FVIF
តុលាការបើកសវនាការ រឿងទំនាស់ដីតែមានការសុំឱ្យដោះលែង
សាលាដំបូងខេត្តព្រះសីហនុកាលពីម្សិលមិញបានបើកសវនាការលើសំណុំរឿងតំណាងពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ៤ នាក់រស់នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីតុលាការបង្គាប់ឲ្យឃុំខ្លួនពីបទ «ជនប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ក្នុងជម្លោះដីធ្លី ...
សុទ្ធ គឹមសឿន
https://bit.ly/2DCt4e6
អាជ្ញាធរខេត្តសៀមរាប បញ្ជាឲ្យក្រុមហ៊ុនដែលចាក់ដីលុប បឹងត្រាវកុដិ កាយដីចេញវិញ
សាលាខេត្តសៀមរាប បានបញ្ជាឲ្យក្រុមហ៊ុនចំនួន ៣ ដែលបានចាក់ដី និងសាងសង់សំណង់នៅលើតំបន់អាងទឹក នៃរមណីយដ្ឋានធម្មជាតិត្រាវកុដិរបស់រដ្ឋ ឲ្យកាយដីចេញវិញដោយទុករយៈពេល ១សប្ដាហ៍។ លោក សុខ ថុល នាយករងរដ្ឋបាលសាលា ...
វ៉ន ដារ៉ា
https://bit.ly/2QfSEaa
ជនបរទេសធ្វើការស្របតាម ច្បាប់កើនដល់ជាង ១១ ម៉ឺននាក់
ចំនួនជនបរទេសនៅកម្ពុជាដែលបានចុះបញ្ជីធ្វើប័ណ្ណការងារឲ្យស្របតាមច្បាប់កម្ពុជាបានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០១៨ នេះ ខណៈទិន្នន័យ ...
ហ៊ គីមសាយ
https://bit.ly/2xRtqHA
ជនជាតិភាគតិចព្នងចាប់ឃាត់ខ្លួនអ្នកកាប់រានដីព្រៃសហគមន៍២នាក់ប្រគល់ឲ្យសមត្ថកិច្ច
ប្រជាសហគមន៍ពូទិល ស្ថិតក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២៧ខែកញ្ញា បានចាប់ បញ្ជូនបុរសពីរនាក់ និងវត្ថុតាងមួយចំនួន ទៅឲ្យនគរបាលស្រុកពេជ្រាដា ចាត់វិធានការទៅតាមផ្លូវច្បាប់ បន្ទាប់ពីបុរសទាំងពីរនាក់នោះ បានលួចកាប់ទន្ទ្រានដីព្រៃនៅក្នុងសហគមន៍ របស់ពួកគេ អស់ ...
ឃុត សុភចរិយា
https://bit.ly/2xHfroq
រដ្ឋាភិបាលចំណាយថវិកាជាង ៨ លានដុល្លារដើម្បីធ្វើជំរឿន ក្រោយការផ្តាច់ជំនួយ
មន្ត្រីជាន់ខ្ពស់បានអះអាងថា រាជរដ្ឋាភិបាលនឹងចំណាយថវិកាជាតិរបស់ខ្លួនប្រមាណជាង ៨ លានដុល្លារ ដើម្បីធ្វើជំរឿនប្រជាពលរដ្ឋនៅឆ្នាំក្រោយដោយសារតែប្រទេសដៃគូជំនួយមួយចំនួនបានបញ្ឈប់ការផ្តល់ជំនួយ។ ...
ម៉ិច ដារ៉ា
https://bit.ly/2Q5szdG
ក្រសួងសាធារណការ ជំរុញឲ្យមន្ទីរជំនាញជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយខូចខាតដោយជំនន់ទឹកភ្លៀង
ក្រសួងសាធារណការនិងដឹកជញ្ជូន បានជំរុញដល់គ្រប់មន្ទីរក្រោមឱវាទរបស់ខ្លួន ចុះធ្វើសកម្មភាពត្រួតពិនិត្យនិងជួសជុលកែលម្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេល ...
ឃុត សុភចរិយា
https://bit.ly/2DyZndI
ការសិក្សាៈ ជំនាញភាសាអង់គ្លេសកម្ពុជា នៅទាប
ជំនាញភាសាអង់គ្លេសរបស់ពលរដ្ឋកម្ពុជានឹងមិនមែនជាឧបសគ្គសម្រាប់ ការប្រកួតប្រជែងនៃតម្រូវការទីផ្សារក្នុងតំបន់ទេ ទោះបីជាការសិក្សាមួយរបស់ក្រុមហ៊ុន Education First (EF) បង្ហាញថា កម្រិតនៃជំនាញភាសាអង់គ្លេសរបស់ពលរដ្ឋកម្ពុជានៅទាបបំផុតក្នុងតំបន់ក៏ដោយ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអប់រំ។ ...
ហ៊ គីមសាយ
https://bit.ly/2zxXA4O