រដ្ឋសភា អនុម័ត​លើ​សេចក្តីព្រាង​វិសោធនកម្ម​ ១០ ​មាត្រា​នៃ​ច្បាប់​សហជីព ក្រោយពី​មាន​សំណូមពរ​ពី​ភាគី​ពាក់ព័ន្ធ

ក្នុង​អង្គប្រជុំ​រដ្ឋសភា​ដែល​មាន​វត្តមាន​សមាជិក​ចំនួន​ ១០៧ ​រូប​ ពី​ម្សិលមិញ​បាន​អនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ​លើ​សេចក្តីព្រាង​វិសោធនកម្ម​ ១០ ​មាត្រា​នៃ​ច្បាប់​ស្ដីពី​សហជីព​ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​តាម​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ និង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​។ បើ​យោងតាម​សេចក្តី​ថ្លែងហេតុ​បាន​ឲ្យ​ដឹងថា ក្នុង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​ដោយ​អនុលោម​តាម​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​គឺ​មាន​សំណូមពរ​របស់​សហជីព និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​។ ...

ម៉ិច ដារ៉ា
https://bit.ly/2P0wxpp