កម្ពុជា​ត្រៀម​ស្នើសុំ​ដាក់បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ និង​អរូបី​ចំនួន​ ១០ ​ទៀត​ ទៅ​យូណេស្កូ

សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី និង​អរូបី​ចំនួន ១០ ​ទៀត​ កំពុង​ស្ថិត​ក្នុង​បញ្ជី​ត្រៀម ដើម្បី​ដាក់​ស្នើសុំ​ទៅ​អង្គការ​យូណេស្កូ​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នៃ​មនុស្សជាតិ​ ខណៈ​ដែល​ក្រុម​សិល្បៈករ​ចំនួន​ ២៨០ ​នាក់​ បាន​រួម​គ្នា​សម្ដែង​ល្ខោនខោល​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ខេត្ត​សៀមរាប​កាលពី​យប់មិញ ដើម្បី​អបអរ​ខួប​ ១ ​ឆ្នាំ​ដែល​អង្គការ​យូណេស្កូ​ (UNESCO) បាន​អនុម័ត​ដាក់​ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​។ …

ខន សាវិ
https://bit.ly/2OXua6J