ភ្នំពេញប៉ុស្តិ៍
ធនាគារជាតិនៃកម្ពុជា បន្តព្រមានពីការប្រើប្រាស់កម្ចីខុសច្បាប់
ធនាគារជាតិនៃកម្ពុជា (NBC) កំពុងស្វែងរកកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ក្រាបអ្នកចងការប្រាក់ខុសច្បាប់។ នេះបើយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃសុក្រដោយបានព្រមានដល់សាធារណជនអំពីគ្រោះថ្នាក់នៃការយកប្រាក់កម្ចីពីគ្រឹះស្ថានដែលមិនស្គាល់ច្បាស់។ ...
ហ៊ គីមសាយ
https://bit.ly/2lRKXKl
គណបក្សឆន្ទៈខ្មែរ រិះគន់អតីតមេដឹកនាំរបស់ខ្លួន ប៉ុន្តែមកអូសទាញអ្នកគាំទ្រ
គណបក្សឆន្ទៈខ្មែរដែលតាំងខ្លួនជាព្រលឹងនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនោះ នៅឯអង្គប្រជុំម្សិលមិញ បែរជានៅតែរិះគន់ចំពោះអតីតថ្នាក់ដឹកនាំរបស់ខ្លួននៃបក្សប្រឆាំងមួយនេះដោយថា ខ្លួនជាមេដឹកនាំស្អាតស្អំ មិនដូចអតីតមេរបស់ខ្លួនដែលមានស្នាម ...
បែន សុខហ៊ាន
https://bit.ly/2tK9wNu
គ.ជ.ប ថា ខុសច្បាប់បើ ខុមហ្វ្រែល ដាក់ពង្រាយអ្នកឃ្លាំមើលបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំឭកដល់ប្រធានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតថា ជារឿងខុសច្បាប់ដែលអង្គការខុមហ្វ្រែលដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តដើម្បីឃ្លាំមើលបរិយាកាសនយោបាយ និងសិទ្ធិមនុស្សតាមឃុំសង្កាត់មួយចំនួន។ ប៉ុន្តែមន្ត្រីខុមហ្វ្រែលថ្លែងថា វាជាសិទ្ធិពលរដ្ឋ ...
នៀម ឆេង
https://bit.ly/2KzJI0a
កម្ពុជា បញ្ជូនក្រុមការងារទៅទប់ស្កាត់ សហភាពអឺរ៉ុប កុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ
រដ្ឋាភិបាលកម្ពុជាបានបញ្ជូនមន្ដ្រីការបរទេសរបស់ខ្លួន ១ ក្រុមទៅកាន់សហភាពអឺរ៉ុបរយៈពេល ២ សប្ដាហ៍ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់ប្លុកសេដ្ឋកិច្ចមួយនេះកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធដែល EU ផ្ដល់ឲ្យកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃ ...
ហ៊ គីមសាយ
https://bit.ly/2KuZkPb
អង្គការសហប្រជាជាតិ សម្រេចដកប្រទេសកម្ពុជា ចេញពីបញ្ជីសាធារណៈនៃរដ្ឋសមាជិកដែលធ្វើទារុណកម្ម
អនុគណៈកម្មាធិការទប់ស្កាត់ទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ហៅកាត់ថា (SPT) របស់អង្គការសហប្រជាជាតិបានសម្រេច «ដកប្រទេសកម្ពុជា» ពីបញ្ជីសាធារណៈនៃរដ្ឋសមាជិកដែលខកខានក្នុងការអនុវត្តលើមាត្រានៃអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម។ ...
បែន សុខហ៊ាន និង សុទ្ធ គឹមសឿន
https://bit.ly/2lFxjJT
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនតំណាងរាស្ត្រ ចេញពីក្រុមកសិករ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបញ្ចូលឈ្មោះកសិករចំនួន ១០០ នាក់ជាបេក្ខជនតំណាងរាស្ត្រក្នុងចំណោមបេក្ខជនរបស់ខ្លួន ២៧៥ រូបសម្រាប់ឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី ៦ នាចុងខែក្រោយនេះដែលជាជំហានមួយឆ្ពោះទៅរកភាពស្និទ្ធស្នាល និង ...
មាស សុខជា
https://bit.ly/2lDv1Lo
ផ្សោតដែលប្រទះឃើញងាប់ ត្រូវបានយកទៅរក្សាទុក នៅស្នាក់ការអង្គការ WWF
ផ្សោតឈ្មោលមួយក្បាលដែលពលរដ្ឋប្រទះឃើញងាប់ អណ្ដែតទឹកនៅជិតអន្លង់កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំនេះ ត្រូវបានមន្ត្រីជលផលស្រង់យករក្សាទុក ...
ឃុត សុភចរិយា
https://bit.ly/2yURFbE
ស្ពានអាកាសចោមចៅ ចាប់សាងសង់នៅថ្ងៃនេះ
ស្ពានអាកាស និងផ្លូវក្រោមដីទី ៦ ដែលមានតម្លៃ ២២ លានដុល្លារត្រូវបានប្រកាសបើកដំណើរការសាងសង់នៅថ្ងៃនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពានអាកាសដែលស្ថិតនៅចំណុចរង្វង់មូលចោមចៅ និងជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញនេះនឹងត្រូវសាងសង់ដោយ ...
ហ៊ឹន ពិសី
https://bit.ly/2Kx3E3E
សំរាមកកស្ទះពេញលូ ក្រោយពេលភ្លៀងធំ នៅរាជធានីភ្នំពេញ
បន្ទាប់ពីមានភ្លៀងធំ ២ ថ្ងៃជាប់ៗគ្នាសំរាមនៅភ្នំពេញត្រូវបានគេសង្កេតឃើញមានហូរពីកន្លែងនានាមកផ្ដុំពេញប្រឡាយ ជាពិសេសនៅបឹងត្របែកបណ្ដាលឱ្យចាល់ជន់លិចផ្ទះពលរដ្ឋនៅក្បែរនោះជាអ្វីដែលអាជ្ញាធរស្ដីបន្ទោសលើអ្នកចោល ...
ម៉ិច ដារ៉ា
https://bit.ly/2Kg2H0q
ក្រុមអ្នកតវ៉ាមិនសប្បាយចិត្តនឹងការផ្តល់ជូនរបស់ក្រសួង
អ្នកភូមិប្រហែល ២០០ នាក់មកពីខេត្តកោះកុង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករស Koh Kong Sugar Industry Co Ltd ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រារាំងមិនឱ្យធ្វើការតវ៉ានៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃពុធ។ កាលពីថ្ងៃ ...
គង់ មេត្តា
https://www.phnompenhpost.com/national/protesters-not-happy-ministrys-offer
JHM គ្រោងបើកសណ្ឋាគារប្រណីតនៅសៀមរាប
ក្រុមហ៊ុន Join.In Hospitality Management (JHM) មានមូលដ្ឋាននៅទីក្រុងស៊ាងហៃបានបង្ហាញពីផែនការបើកសណ្ឋាគារ Tonino Lamborghini Hotels & Resorts នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាដែលវានឹងក្លាយជាសណ្ឋាគារលើកដំបូងរបស់ក្រុមហ៊ុននេះនៅក្រៅប្រទេសចិនដីគោក។ ...
ហ៊ គីមសាយ
https://bit.ly/2N32wU5
ចំណតអ្នកដំណើរព្រលានយន្តហោះព្រះសីហនុ ដាក់ដំណើរការ
ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports) ដែលកំពុងប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅកម្ពុជាបានប្រកាសពីការដាក់ឲ្យដំណើរការសាកល្បងនូវចំណតអ្នកដំណើរដែលទើបនឹងកែលម្អឡើងវិញរបស់ព្រលានយន្តហោះអន្តរជាតិព្រះសីហនុកាលពីថ្ងៃពុធ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ...
ហ៊ គីមសាយ
https://bit.ly/2tKyawt
គ.ជ.ប ប្រតិកម្មនឹងអង្គការអន្ដរជាតិមួយ រឿងគាំទ្រញត្តិលោក សម រង្ស៊ី
គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតហៅកាត់ថា គ.ជ.ប កាលពីម្សិលម្ង៉ៃបានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងអង្គការអន្តរជាតិមួយមានឈ្មោះថា «អង្គការសេរីនិយមអន្តរជាតិ (Liberal International) មានមូលដ្ឋាននៅចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីអង្គការនេះបានគាំទ្រលើញត្តិរបស់ចលនាសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី ដែលធ្វើ ...
សុទ្ធ គឹមសឿន
https://bit.ly/2ICecty
លោក ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋងើបបះបោរផ្ដួលរំលំលោក ឬលោកសុខចិត្តចុះចេញពីអំណាច បើមិនអាចធ្វើតាមការសន្យា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញប្រកាសប្រាប់ឲ្យពលរដ្ឋងើប «បេះបោរ» ផ្តួលរំលំរូបលោកចេញពីអំណាច ឬលោកសុខចិត្តចុះចេញពីអំណាចដោយខ្លួនឯង បើមិនអាចអនុវត្តបានតាមការសន្យាក្រោយលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មី ខណៈអ្នកវិភាគរំឭកឲ្យ ...
បែន សុខហ៊ាន
https://bit.ly/2MvW9aq
ក្រសួង សម្រេចមិនដោះស្រាយទំនាស់ដី ឲ្យពលរដ្ឋ ២៩២ គ្រួសារ
ក្រសួងរៀបចំដែនដីកាលពីថ្ងៃទី ២៥ ខែមិថុនាបានប្រកាសសម្រេចមិនពិនិត្យដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋ ២៩២ គ្រួសារជាមួយលោកស្រី សៀង ចាន់ហេង នៅឃុំជើងកើប និងឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង បន្តទៀតនោះទេដោយសារតែដីទំនាស់នោះមានដីកាសម្រេចពីតុលាការ។ តំណាងពលរដ្ឋបានចាត់ទុក ...
សុទ្ធ គឹមសឿន
https://bit.ly/2N43ZcP
សមត្ថកិច្ចផ្អាកការឈូសឆាយដីបឹងគ្មានការអនុញ្ញាតបន្ទាប់ពីពលរដ្ឋរាយការណ៍
សមត្ថកិច្ចស្រុកស្អាង និងស្រុកកៀនស្វាយ បានចុះផ្អាកសកម្មភាពឈូសឆាយដីបឹងគ្មានច្បាប់អនុញ្ញាតមួយកន្លែង នៅចុងព្រែកប្រាសាទ៥ ក្នុងទីតាំងនៃស្រុកទាំង ២ នៅខេត្តកណ្ដាល បន្ទាប់ពីពលរដ្ឋរាយការណ៍។ នេះបើតាមប្រធានគណៈបញ្ជាការឯកភាពស្រុក ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/wetlands-clearance-stopped
កម្ពុជាឈរលំដាប់ទី ១ ក្នុងការនាំចេញកង់ទៅសហភាពអឺរ៉ុប
កម្ពុជាបានក្លាយជាប្រទេសនាំចេញកង់ទៅទីផ្សារសហភាពអឺរ៉ុប (EU) ឈានមុខគេកាលពីឆ្នាំ ២០១៧ ជាលើកដំបូងដែលជំនួសកោះតៃវ៉ាន់ដែលកាន់កាប់តំណែងជាអ្នកនាំចេញកង់ច្រើនជាងគេទៅ EU អស់រយៈពេលជាង ២០ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ Bike-EU.com.។ ...
ហ៊ គីមសាយ
https://bit.ly/2N0X1oI
អ្នកសង្កេតការណ៍បោះឆ្នោតកើនខ្លាំង បើធៀបការបោះឆ្នោតឆ្នាំ ២០១៣
ទោះបីការទទួលពាក្យសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត មិនទាន់បិទបញ្ចប់នៅឡើយក៏ដោយ ក៏ប៉ុន្តែចំនួនអ្នកសង្កេតការណ៍ជាតិដែល គ.ជ.ប បានទទួលស្គាល់រួចហើយ គឺមានរហូតដល់ទៅជិត ៤៥ ០០០ នាក់ជាចំនួនដែលមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងការបោះឆ្នោតជាតិឆ្នាំ ២០១៣ បើទោះបីជា ...
បែន សុខហ៊ាន
https://bit.ly/2IuJhPC
លោក ហ៊ុន សែន បន្តរិះគន់បំណុលកម្ពុជាជំពាក់អាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានលើករឿងប្រវត្តិសាស្ត្រ ដោយបានធ្វើការរិះគន់ជាថ្មីទៀតចំពោះបំណុលដែលកម្ពុជាជំពាក់អាមេរិកដែលលោកហៅថាជា «បំណុលកខ្វក់បំផុត» ប៉ុន្តែលោកបានកោតសរសើរវិធីសាស្ត្រដោះស្រាយបំណុលដែលកម្ពុជាជំពាក់ជប៉ុនជាអ្វីដែលអ្នកវិភាគនយោបាយអន្តរជាតិម្នាក់ ...
បែន សុខហ៊ាន
https://bit.ly/2lzbCvd
សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណង ៣,៥ លានអឺរ៉ូ ដល់សាលាក្តីខ្មែរក្រហម
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានប្រកាសកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប (EU) បានផ្ដល់ជំនួយសរុប ៣,៥ លានអឺរ៉ូ (៤,១ លានដុល្លារ) ដើម្បីគាំទ្រដល់គម្រោងនេះ នៅក្នុងឆ្នាំ ២០១៨ យោងតាមលោក នេត ភក្ត្រា មន្ត្រីអ្នកនាំពាក្យ ...
នៀម ឆេង
https://www.phnompenhpost.com/national/eu-donates-eu35m-kr-tribunal
ពលរដ្ឋ ៣០ នាក់តំណាងជិត ៣០០ គ្រួសារស្នើក្រសួងឱ្យផ្ដល់ប័ណ្ណដី នៅទីតាំងទំនាស់រ៉ាំរ៉ៃ
ពលរដ្ឋប្រមាណ ៣០ នាក់តំណាងឲ្យជិត ៣០០ គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍បានដាក់ញត្តិទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅថ្ងៃទី ២៥ មិថុនានេះ ដើម្បីសុំអន្តរាគមន៍ឱ្យ ...
ម៉ិច ដារ៉ា
https://bit.ly/2tCAkyg
មន្ត្រីបរិស្ថាន UN ជំរុញកម្ពុជាឲ្យរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់បា្លស្ទិក
មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ United Nations Environment Program (UNEP) កាលពីថ្ងៃម្សិលមិញបានជំរុញឲ្យក្រសួងបរិស្ថានរៀបចំប្រព័ន្ធគ្រប់គ្រងប្លាស្ទិក សំរាម និងកាកសំណល់ឲ្យបានត្រឹមត្រូវដើម្បីបង្កើតខ្យល់បរិសុទ្ធនៅក្នុងទីក្រុងភ្នំពេញ និងកន្លែងផ្សេងៗ ទៀតនៅទូទាំងប្រទេសកម្ពុជា ខណៈដែលមានការរិះគន់រដ្ឋាភិបាលមិនអាច ...
សុទ្ធ គឹមសឿន
https://bit.ly/2lD36Lr
ចំណតផែពហុបំណងបើកឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវចំណតផែពហុបំណងថ្មីរបស់ខ្លួន កាលពីម្សិលមិញ ដើម្បីទទួលនាវាធំៗផ្ទុកទំនិញធ្ងន់ៗ។ ...
ចេង សុខហ័ង
https://www.phnompenhpost.com/business/sihanoukville-port-kicks-use-new-terminal
រដ្ឋាភិបាលប្រមូលចំណូលពន្ធបានជាង $១ ពាន់លាន
រដ្ឋាភិបាលកម្ពុជាប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទបានជាង ១ ពាន់លានដុល្លារ នៅរយៈពេល ៥ ខែដំបូងឆ្នាំនេះកើនឡើងជាង ១២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំខែរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលបានចេញ ...
ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2K5rV1A