លោក ស ខេង​៖ រដ្ឋាភិបាល​គិតគូរ​ជីវភាព​គ្រូបង្រៀន​ ដោយ​ផ្តល់ប្រាក់​បំណាច់​ផ្សេងៗ

នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង លើកឡើង​ថា​កន្លង​មក​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ និង​លើកកម្ពស់​ដល់​ស្ថានភាព​រស់នៅ និង​ការបំពេញ​ការងារ​របស់​គ្រូបង្រៀន​ដោយ​ដំឡើង​ប្រាក់បៀវត្សរ៍ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។ ការថ្លែង​បែបនេះ​របស់​លោក​​ ស ខេង ធ្វើ​ឡើង​ក្នុង​ទិវា​គ្រូបង្រៀន​ក្នុង​ខួប​លើក​ទី​ ២២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​។ លោក​បន្ត​ថា លើស​ពី​នេះ​រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​កូតា​គ្រូបង្រៀន​ប្រមាណ​ ៣ ៦០០ ​នាក់​ ក្នុង​ ១ ​ឆ្នាំ ​ដើម្បី​ដាក់ពង្រាយ​នៅ​តាម​សាលារៀន​ដែល​ខ្វះ​គ្រូបង្រៀន​។ រាជរដ្ឋាភិបាល​ក៏បាន​សាងសង់​ផ្ទះ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រូបង្រៀន​ផង​ដែរ ដើម្បី​លើកកម្ពស់​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​រស់នៅ និង​ការបំពេញ​ការងារ​របស់​គ្រូបង្រៀន​។ …

រី សុចាន់
https://bit.ly/2MhhW7q