រដ្ឋបាល​ខេត្ត​សៀមរាប​ បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​អ្នករំលោភ​ដី​រដ្ឋ

រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ចំពោះ​ជនខិលខូច ដែល​កាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ ដី​ព្រៃ​លិច​ទឹក និង​ដី​តំបន់​ការពារ​ធម្មជាតិ​យក​ធ្វើ​ជា​កម្មសិទ្ធិ និង​បាន​ជំរុញ​ឲ្យ​អង្គភាព​ជំនាញ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការបញ្ជាក់​លើ​លិខិត​ទិញ-លក់​ដី​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ​ប្លង់​ដែល​មាន​ទីតាំង​នៅលើ​ដី​ការពារ​របស់​រដ្ឋ ឬ​ដី​សហគមន៍​។ តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ចុះ​ថ្ងៃទី ១៩ ខែ​កញ្ញា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា ដោយ​ពិនិត្យឃើញ​តំបន់​សហគមន៍​ព្រៃឈើ តំបន់​ព្រៃ​លិច​ទឹក និង​តំបន់​ការពារ​ធម្មជាតិ​មួយ​ចំនួន​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​ត្រូវ​បាន​បុគ្គល​មួយចំនួន​បាន​បំផុសបំផុល​ឲ្យ​ធ្វើការ​កាប់​រាន ដុត ឈូសឆាយ​រុករាន​ទន្ទ្រាន ហ៊ុមព័ទ្ធ បែងចែក​កាន់កាប់​ដី​ព្រៃឈើ ដីព្រៃ​លិច​ទឹក ដី​តំបន់​ការពារ​ធម្មជាតិ ការទិញ-លក់​ដី​រដ្ឋ ក្រោម​លេស​ខ្វះ​ដី​អាស្រ័យ​ផល ឬ​បង្កបង្កើនផល និង​លេស​ថា មាន​ការកាត់​ដី​សម្រាប់​សហគមន៍​ប្រើប្រាស់​អាស្រ័យ​ផល​។ …

សុទ្ធ គឹមសឿន
https://bit.ly/2oXcSgD