ខេត្ត​ព្រះសីហនុ​ រំពឹង​ទទួល​បាន​វិនិយោគិន​ចិន​ថ្មីៗ

ខេត្ត​ព្រះសីហនុ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ចិន​ថ្មីៗ​ដែល​នឹង​ស្តារ​ស្ថានភាព​ទីក្រុង​ទេសចរណ៍​តំបន់ឆ្នេរ​របស់​កម្ពុជា​មួយ​នេះ​ឲ្យ​ល្អប្រសើរ​ឡើងវិញ ខណៈ​ការវិនិយោគ​ធំៗ បច្ចុប្បន្ន​ភាគច្រើន​ជា​ប្រភេទ​សណ្ឋាគារ និង​កាស៊ីណូ​។ ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ស្ថានទូត​ចិន​កាលពី​ខែ​សីហា អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ឲ្យ​ដឹងថា ដ្បិត​ការបិទ​អាជីវកម្ម​អនឡាញ​បាន​ធ្វើឲ្យ​ប៉ះពាល់​រយៈពេល​ខ្លី​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល ទាំង​ផ្នែក​អចលនទ្រព្យ និង​វិស័យ​ការងារ អាជីវកម្ម​នេះ​អាច​និយាយ​ថា ជា​សេដ្ឋកិច្ច​ពពុះ​សាប៊ូ និង​គ្មាន​សុចរិតភាព ព្រម​ទាំង​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​។ …

ហ៊ឹន ពិសី
https://bit.ly/2ooMoUK