ការនាំចេញ​អង្ករ​ ៩​ ​ខែ កើនឡើង​ ២ ​ភាគរយ

ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កើនឡើង​ ២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ដែល​ក្នុងនោះ​ត្រូវបាន​នាំមុខ​ដោយ​ទីផ្សារ​ចិន​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​។ ទិន្នន័យ​បង្ហាញថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន​កើន​ជាង​ ៤៤ ​ភាគរយ ខណៈ​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ជិត​ ៣០ ​ភាគរយ​។ របាយការណ៍​ឲ្យ​ដឹង​ទៀតថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល​ ៩ ​ខែ​ ឆ្នាំ​នេះ​សម្រេច​បាន ៣៩៨ ៥៨៦ ​តោន​ កើនឡើង ២,៣ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែល​មាន ៣៨៩ ២៦៤ ​តោន​។ ...

ហ៊ឹន ពិសី
https://bit.ly/2IpfFWO