ក្រសួងការងារអនុញ្ញាតឲ្យជនបរទេសប្រកបមុខរបរ និងការងារខ្នាតតូចឡើងវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាអាចធ្វើសកម្មភាពស្វ័យនិយោជន៍ (មុខរបរផ្ទាល់ខ្លួនខ្នាតតូច) លើប្រភេទមុខរបរ និងការងារមួយចំនួនឡើងវិញ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជាបន្ទាប់ពីក្រសួងបានប្រកាសហាមជនបរទេសប្រកបមុខរបរខ្នាតតូចដែលជាការដណ្តើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី ៥ តុលា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា យោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្នុងប្រទេស កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឡើងវិញនូវគ្រប់សកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស។ …
សុទ្ធ គឹមសឿន
https://bit.ly/2oSFrf3