លោក ស ខេង៖ កម្ពុជា​នៅតែ​ព្យាយាម​បើក​កិច្ចចរចា​ដើម្បី​រក្សា EBA និង GSP

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស ​អាល្លឺម៉ង់​ បាន​ថ្លែងថា កម្ពុជា​នៅតែ​ព្យាយាម​បើក​កិច្ចចរចា​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​និង GSP ពី​សហរដ្ឋអាមេរិក​។ ការថ្លែង​របស់​លោក​ ស ខេង ​ធ្វើ​ឡើង​នៅក្នុង​អំឡុងពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ថ្ងៃទី​ ២៤ កញ្ញា ដល់​ថ្ងៃទី​ ០១ ខែ​ តុលា​ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​សហព័ន្ធ​អាល្លឺម៉ង់ និង​ស្វែងយល់​ពី​ដំណើរការ​កំណែទម្រង់​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​អាល្លឺម៉ង់​ព្រមទាំង​ពិភាក្សា​លើ​ប្រធានបទ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ …

ម៉ិច ដារ៉ា
https://bit.ly/2neDwkI