ហាម​ផ្សារ​ទំនើប​គ្រប់​ទីតាំង​លក់​ឱសថ​គ្រប់​ប្រភេទ បើ​រឹងទទឹង​នឹង​ប្រឈមមុខ​ច្បាប់

ក្រសួង​សុខាភិបាល​ប្រកាស​ហាម​ម្ចាស់​ផ្សារទំនើប ម៉ាត និង​បេប៊ីម៉ាត ​នៅ​ទូទាំង​ប្រទេស​ដាក់លក់​ផលិតផល​ឱសថ​គ្រប់​ប្រភេទ​នៅ​តាម​ផ្សារ​ទំនើប​ទាំងឡាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បើ​ក្នុង​ករណី​មិន​គោរព​តាម​បម្រាម ក្រសួង​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ច្បាប់ ដែល​អាច​នឹងរង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ ១០ ​លាន​រៀល​។ លិខិត​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​សង្កេត​ឃើញ​មាន​ការតាំង​លក់​ឱសថ​សម័យ និង​ឱសថ​បុរាណ ផលិតផល​បំប៉ន សុខភាព ឧបករណ៍​បរិក្ខារ​ពេទ្យ នៅ​តាម​ផ្សារ​ទំនើប ម៉ាត និង​បេប៊ីម៉ាត ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។ …

ឡុង គីមម៉ារីតា
https://bit.ly/2o07Srm