ភ្នំពេញប៉ុស្តិ៍
ក្រុមហ៊ុនកោះសង្សារ នឹងបង្កើតតំបន់ទេសចរណ៍នៅសៀមរាប
ក្រុមហ៊ុនអភិវឌ្ឍន៍កោះសង្សារសណ្ឋាគារ និងរីសត ក្នុងខេត្តព្រះសីហនុ បានបង្ហាញពីគម្រោងប្រែក្លាយដី ៤០០ ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបទៅជាតំបន់អេកូទេសចរណ៍ ដែលការវិនិយោគដំបូង ៣ លានដុល្លារ។ ...
ហ៊ គីមសាយ
http://bit.ly/2iK3OZC
Post Media ផ្តោតយុទ្ធសាស្ត្រលើ ឌីជីថល
ខណៈដែលមានការផ្លាស់ប្តូរខ្លាំងក្នុងវិស័យសារព័ត៌មានបោះពុម្ភផ្សាយនៅក្នុងប្រទេសកម្ពុជាលោក Marcus Holmes អគ្គនាយករបស់ក្រុមហ៊ុន Post Media នឹងផ្តោតលើយុទ្ធសាស្ត្រ ” Digital First” ដែលនឹងធ្វើការផ្លាស់ប្តូរទៅរកវិធីដែលនឹងបញ្ជូនព័ត៌មានកាន់តែលឿន និងមានប្រសិទ្ធិភាពទៅកាន់អ្នកអាន។ ...
Kali Kotoski
http://bit.ly/2knMESh
បុរសចូលកាប់ឈើក្នុងតំបន់ការពារត្រូវបានគេដោះលែង
បុរស២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើក្នុងតំបន់ការពារនៅ ក្នុងស្រុកវាលវែង ត្រូវបានដោះលែងវិញកាលពីម្សិលមិញបន្ទាប់ពីបានចាប់ឃាត់ខ្លួនកាលពីថ្ងៃសុក្រ។ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ប្រមាណ១០ ...
ផាក់ ស៊ាងលី
http://bit.ly/2zKMXJq
លោក ហ៊ុន សែន ឲ្យ CCHR នៅបន្តដំណើរការ
នៅទីបំផុតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្តដំណើរការរបស់ខ្លួនជាធម្មតាវិញ បន្ទាប់ពីការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃរកមិនឃើញសកម្មភាពល្មើសច្បាប់ណាមួយរបស់មជ្ឈមណ្ឌលមួយនេះដែលការសម្រេចនេះធ្វើឡើង បន្ទាប់ពីស្ថានទូតមួយចំនួនបាន ...
ម៉ិច ដារ៉ា
http://bit.ly/2BI2w6i
វៀតណាមនឹងបង្កើនទិញគ្រាប់ចន្ទីពីកម្ពុជា
ឈ្មួញវៀតណាម ដែលជាអ្នកទិញគ្រាប់ស្វាយចន្ទីកម្ពុជាដ៏សំខាន់បានបង្ហាញផែនការទិញគ្រាប់ស្វាយចន្ទីកាន់តែច្រើនពីកម្ពុជានៅឆ្នាំនេះ ដែលនឹងផ្តល់សេចក្តីសង្ឃឹមសម្រាប់កសិករក្នុងការទទួលបានតម្លៃល្អក្នុងអំឡុងរដូវប្រមូលផលខាងមុខនេះចាប់ពីខែ ...
ហ៊ គីមសាយ
http://bit.ly/2kkZQqP
ពិធីបួងសួងសុំសេចក្ដីសុខនៅមុខអង្គរវត្តមានការចូលរួមពីព្រះសង្ឃ មន្ត្រីរដ្ឋាភិបាល និងពលរដ្ឋរាប់ម៉ឺននាក់
ព្រះសង្ឃ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅមុខប្រាសាទអង្គរវត្តកាលពីម្សិលមិញធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ពីវត្ថុស័ក្តិសិទ្ធិនៅតំបន់អង្គរមានដូចជាដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រខ្មែរ ដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ...
បែន សុខហ៊ាន
http://bit.ly/2kiUk8d
អ្នកជំនាញ ជំរុញឲ្យពង្រីកធានារ៉ាប់រងដំណាំ
អ្នកជំនាញក្នុង វិស័យកសិកម្ម កាលពីម្សិលមិញបានស្នើឲ្យភាគីពាក់ព័ន្ធពង្រីកវិសាលភាពនៃការផ្តល់សេវាធានារ៉ាប់រងដំណាំដល់កសិករឲ្យបានកាន់តែទូលាយ ដោយអះអាងថា វាជាដំណោះស្រាយដើម្បីរួមចំណែកកាត់បន្ថយហានិភ័យផលិតកម្មកសិកម្ម ដែលកសិករកំពុងប្រឈមទល់នឹង ...
ហ៊ គីមសាយ
http://bit.ly/2Aj7AQ0
កិច្ចព្រមព្រៀងថ្មី ត្រូវបានចុះដើម្បីបញ្ជូនស្ត្រីខ្មែរទៅធ្វើការនៅម៉ាឡេស៊ី
ស្ត្រីបម្រើការងារតាមផ្ទះ ជនជាតិកម្ពុជាដែលធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីនឹងត្រូវផ្តល់ឲ្យនូវទូរស័ព្ទស្មាតហ្វូន គណនីធនាគារ និងការប្រឹក្សាយោបល់ក្រោមកិច្ចព្រមព្រៀងថ្មីមួយដែលចុះហត្ថលេខាដោយប្រទេសទាំង ២ កាលពីម្សិលមិញដែលនេះជាវិធានការក្នុងគោលបំណងការពារមិនឲ្យ ...
យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2AmGhCm
ILO៖ កិច្ចគាំពារសង្គមរបស់កម្ពុជា យឺតយ៉ាវជាងប្រទេសជិតខាង
របាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ប្រទេសកម្ពុជានៅបន្តយឺតយ៉ាវជាងប្រទេសជិតខាងលើវិសាលភាពស្តីពីកិច្ចគាំពារសង្គមដោយយោងទៅលើសារអាទិភាពនៃការចំណាយរបស់រដ្ឋាភិបាល។ ...
Brendan O’Byrne
http://bit.ly/2j5HSFa
គណៈកម្មាធិការអចិន្រៃ្តយ៍ទទួលយកបេក្ខជន ៣ រូបឲ្យចូល គជប
គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាដែលដឹកនាំប្រជុំដោយលោក ហេង សំរិន ប្រធានរដ្ឋសភាបានអនុម័តកាលពីម្សិលមិញដោយទទួលយកបេក្ខជន ៣ រូបជាសមាជិកថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសអតីតមន្ត្រីពីគណបក្សសង្គ្រោះជាតិដែលលាលែង ប៉ុន្តែអតីតមន្ត្រីគណបក្សសង្គ្រោះជាតិថា ...
បែន សុខហ៊ាន
http://bit.ly/2j50B3S
លោក ស ខេង ថាមន្ត្រីថ្នាក់លើមិនចង់ផ្ទេរអំណាចទៅថ្នាក់ក្រោម
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានស្ដីបន្ទោស និងព្រមានសាជាថ្មីដល់មន្ត្រីថ្នាក់លើដែលមិនទាន់បានបង្ហាញឆន្ទៈក្នុងការផ្ទេរអំណាចដើម្បីជំរុញដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មទៅថ្នាក់ក្រោមជាតិនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ...
ម៉ិច ដារ៉ា
http://bit.ly/2i5RleI
សមត្ថកិច្ចបញ្ជូនសម្បកសាច់ក្រក និងវត្ថុតាងទៅមន្ទីរពិសោធន៍ ខណៈទីតាំងផលិតត្រូវបានបិទ
គិតមកដល់ថ្ងៃម្សិលមិញ សមត្ថកិច្ច បានដាក់កងកម្លាំងនៅយាមការពារទីតាំងសិប្បកម្មផលិតសម្បកសាច់ក្រកខុសច្បាប់ដ៏ធំមួយកន្លែងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈមេការសិប្បកម្មនេះម្នាក់កំពុងត្រូវបានសាកសួរ ហើយវត្ថុតាងកំពុងត្រូវបានធ្វើពិសោធ បន្ទាប់ពី ...
នៀម ឆេង
http://bit.ly/2AnCYL8
ទូតអាមេរិកចោទសួរពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក
ក្នុងកិច្ចសម្ភាសន៍មួយកាលពីម្សិលមិញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ស្តីពីស្ថានការណ៍នយោបាយពេលបច្ចុប្បន្នលោកបានចោទសួរអំពីចំណងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជាថា តើរដ្ឋាភិបាលកម្ពុជាធ្លាប់មាន «ចេតនាស្មោះត្រង់» ដើម្បីបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែរឬយ៉ាងណា ...
Daphne Chen
http://bit.ly/2j2mW1U
គ្រោះថ្នាក់ចរាចរណ៍ ១០ ខែ ស្លាប់ជិត ១៥០០ នាក់ ឯអ្នករបួសជាង ៤៥០០ នាក់
មនុស្សប្រមាណជិត ១៥០០ នាក់បានស្លាប់ និងជាង ៤៥០០ នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ១០ ខែកន្លងមក ខណៈភាគច្រើនបង្កឡើងដោយការបើកបរលើសល្បឿនកំណត់។ នេះបើតាមរបាយការណ៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីអនុគណៈកម្មការត្រួតពិនិត្យ ...
ឃុត សុភចរិយា
http://bit.ly/2AoSWqZ
សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការងារពង្រីករយៈពេលនៃកិច្ចសន្យាខ្លី
សេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការងារ ទំនងជានឹងពង្រីកការប្រើប្រាស់កិច្ចសន្យាខ្លីៗ ឲ្យមានរយៈពេលយូរជាងមុន ប៉ុន្តែផ្ទុយនឹងអនុសាសន៍នាពេលថ្មីៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនាំឲ្យមានការរិះ ...
យន់ ស៊ីនាត
http://bit.ly/2ALXici
សេដ្ឋកិច្ចកម្ពុជា នឹងប៉ះពាល់តិចតួចពីស្ថានភាពនយោបាយ ដែលកំពុងមានការរិះគន់
ទោះបីហានិភ័យអស្ថិរភាពនយោបាយដែលកើតចេញពីការរំលាយគណបក្សប្រឆាំង និងការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានមួយចំនួនដែលអាចកើតមានក្នុងពេលបោះឆ្នោតជាតិឆ្នាំក្រោយក៏ដោយ ក៏ហានិភ័យចំពោះសេដ្ឋកិច្ចត្រូវគេរំពឹងថានឹងកើតមានតិច ...
Robin Spiess
http://bit.ly/2j3Cu5v
រដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាដោះស្រាយប្រព័ន្ធភ័ស្តុភារ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម (ឡូជីស្ទីក) ជាក្រុមការងារថ្មីមួយមានឯកទេសលើការតាក់តែងគោលនយោបាយ និងស្វែងរកដំណោះស្រាយបញ្ហាក្នុងប្រព័ន្ធឡូជីស្ទីកកម្ពុជា ដែលគេរំពឹងថានឹងជួយពង្រឹងប្រសិទ្ធភាពចរាចរណ៍ទំនិញ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2ApOHLC
អាជីវករតវ៉ាសុំបន្តលក់លើសួនច្បារ
អាជីវករប្រមាណជាង ៣០ នាក់ដែលលក់ដូរនៅលើសួនច្បារ ខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញបាននាំគ្នាទៅតវ៉ាសុំឲ្យអាជ្ញាធររាជធានីអនុញ្ញាតឲ្យពួកគាត់បានលក់ដូរដូចធម្មតាវិញ បន្ទាប់ពីអាជ្ញាធរបានដេញពួកគាត់ចេញពីទីតាំងខាងលើដើម្បីរក្សាសណ្ដាប់ធ្នាប់ និងកាត់បន្ថយការ ...
សុទ្ធ គឹមសឿន
http://bit.ly/2zAT2YU
លោក ទៀ បាញ់ សុំថវិការដ្ឋថែម សម្រាប់ដំណើរការសង់វិមានឈ្នះៗ
ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ដែលមានផ្ទាំងសិលាចារឹក ស្តីពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការវិវឌ្ឍថ្មីៗរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមសាងសង់អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយនោះកំពុងប្រឈមនឹងកង្វះខាតថវិកាដែល ...
ម៉ិច ដារ៉ា
http://bit.ly/2imEbOo
OHCHR បារម្ភពីការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស
ឧត្តមស្នងការបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានលើកឡើងនូវក្តីបារម្ភអំពីការគំរាមបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅពេលជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពីម្សិលមិញ។ ...
បែន សុខហ៊ាន និង Leonie Kijewski
http://bit.ly/2jA1Zuy
ការជីករករ៉ែកក្រើកឡើងវិញ បន្ទាប់ពីបាក់ដីស្លាប់ ៤ នាក់
សកម្មភាពអាជីវកម្មរ៉ែបែបអនាធិបតេយ្យនៅស្រុកសំបូរដែលត្រូវបានបិទ រឿងបាក់ដីស្លាប់កម្មករ ៤ នាក់កាលពីខែសីហាកន្លងមកនោះឥឡូវនេះ បានលួចដំណើរការឡើងវិញ ខណៈដែលសំណុំរឿងបាក់ដីស្លាប់នោះ កំពុងតែស្ថិតក្នុងចំណាត់ការរបស់តុលាការនៅឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2kbVbHE
សមត្ថកិច្ចចាប់ផ្តើមដកឯកសារពីជនជាតិវៀតណាម នៅកំពង់ឆ្នាំង
នៅពីក្រោយស្នងការដ្ឋាននគរបាលចរាចរណ៍ក្នុងក្រុងកំពង់ឆ្នាំង មន្ត្រីអន្តោប្រវេសន៍បានហៅជនជាតិវៀតណាមរាប់ពាន់នាក់ដើម្បីចាប់ផ្តើមដំណើរការទូទាំងប្រទេសក្នុងការដកហូតឯកសារដែលចេញ «មិនត្រឹមត្រូវ» នាសប្តាហ៍នេះ។ ផែនការពិនិត្យឡើងវិញនូវសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែន និងសៀវភៅ ...
គង់ មេត្ដា និង Andrew Nachemson
http://bit.ly/2zBpOZM
អ្នកមានឥទ្ធិពលនៅតែបន្តធ្វើខ្នងបង្អែក ឲ្យឈ្មួញកាប់ឈើ
អង្គការអភិរក្សអន្តរជាតិ និងសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរីបានលើកឡើងពីការគំរាមកំហែងចំពោះតំបន់ទេសភាពភាគខាងកើតរបស់ខ្លួននៅក្នុងសិក្ខាសាលាស្តីពីលទ្ធផលបញ្ចប់គម្រោងអភិរក្សរបស់អង្គការ WWF កម្ពុជានៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ក្នុងនោះការកាប់ ...
ផាក់ ស៊ាងលី
http://bit.ly/2BB4DIQ
ស្ករត្នោតកម្ពុជាឈ្នះមេដាយមាសក្នុងតំបន់
ស្ករត្នោតកម្ពុជាបានឈ្នះពានរង្វាន់មេដាយមាសជាផលិតផលល្អបំផុតលើកដំបូងប្រចាំតំបន់អាស៊ាន ដែលត្រូវធ្វើឡើងក្នុងសន្និសីទម្ហូបអាហារអាស៊ានលើកទី ១៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ ខនហ្វីរេល។ ...
ចេង សុខហ័ង
http://bit.ly/2i1BKAH