ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីថា នឹងពិនិត្យក្រុមហ៊ុន និងដេប៉ូទិញឈើ
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសន្យាថានឹងពិនិត្យមើលការប្រមូលទិញឈើរបស់ក្រុមហ៊ុនឧកញ៉ា ឌី ឌុក ក្នុងព្រៃព្រះរកា និងបានជំរុញឲ្យក្រសួងកសិកម្មពិនិត្យមើលការផ្តល់សិទ្ធិប្រមូលឈើ និងដេប៉ូឈើដែលសុទ្ធតែទិញឈើខុសច្បាប់ ខណៈព្រៃឈើក្នុងដីសម្បទានត្រូវ ...
ផាក់ ស៊ាងលី
http://bit.ly/2A8p0ww
គ្រាប់មីន ២ គ្រាប់ត្រូវបានរកឃើញ និងត្រៀមកម្ទេចចោល
ក្រុមមន្ត្រីចល័តនៃអង្គភាពកំចាត់មីនកម្ពុជាខេត្តបាត់ដំបងពីម្សិលមិញបានចុះអន្តរាគមន៍ដោះយកគ្រាប់មីនចំនួន ២ គ្រាប់បានដោយជោគជ័យ និងបាននាំយកគ្រាប់មីនទាំងនោះទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ដើម្បីរង់ចាំកម្ទេចចោលនៅពេលក្រោយ។ ...
ឃុត សុភចរិយា
http://bit.ly/2A7mpDn
លោក ហ៊ុន សែន ព្រមានដល់មន្ត្រីឲ្យបំពេញតួនាទីបម្រើប្រជាពលរដ្ឋទេ្វដង
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានដល់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងនៅក្នុងតំណែងគ្រប់ក្រសួងស្ថាប័ន ខេត្ត-ស្រុក និង ឃុំ-សង្កាត់ ឲ្យបំពេញតួនាទីបម្រើប្រជាពលរដ្ឋទ្វេដងដើម្បីទទួលបានការគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខែកក្កដាឆ្នាំ ២០១៨ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវ ...
បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2hP78ig
និយោជិតក្រៅប្រព័ន្ធនឹងទទួលបានសេវាសុខភាពបើចុះបញ្ជី
អ្នកបម្រើការងារលក់ដូរតាមចិញ្ចើមផ្លូវ អ្នកបម្រើការងារតាមផ្ទះ អ្នកបើកបរម៉ូតូកង់បី និងអ្នកបម្រើការផ្សេងៗទៀតដែលមិនមែនរកស៊ីផ្ទាល់ខ្លួនពោលគឺជា “កម្មករនិយោជិតក្រៅប្រព័ន្ធ”នឹងទទួលបានសេវាថែទាំសុខភាព និងផ្នែកមាតុភាពដោយឥតគិតថ្លៃនៅឆ្នាំ ...
យុន ស៊ីនាថ
http://bit.ly/2mYyCar
គ.ជ.ប បង្ហាញឈ្មោះអនាគតតំណាងរាស្ត្រជំនួស CNRP
គ.ជ.ប បានបញ្ចេញឈ្មោះអនាគតតំណាងរាស្ត្រចំនួន៤៤រូបជំនួសអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ខណៈអាសនៈចំនួន១១ទៀត នៅមិនទាន់សម្រេចថា នឹងត្រូវប្រគល់ទៅឱ្យគណបក្សណានៅឡើយ បន្ទាប់ពីគណបក្ស ...
នៀម ឆេង
http://bit.ly/2mZlIck
វៀតណាម ៧ នាក់លួចចូលកាប់ឈើត្រូវជាប់គុកម្នាក់ ១ ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញបានប្រកាសសាលក្រមផ្ដន្ទាទោសជនជាតិវៀតណាម ៧ នាក់ដាក់ពន្ធនាគារម្នាក់មួយឆ្នាំ រឿងលួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។ ...
នៀម ឆេង
http://bit.ly/2mRXKPW
ក្រុមហ៊ុនតូចៗ អាចនឹងរងផលប៉ះពាល់ពីច្បាប់ការងារថ្មី
វិស័យឯកជនបារម្ភថា ច្បាប់ប្រាក់ឈ្នួលអប្បបរមាសកល ដែលបានស្នើឡើងនាពេលថ្មីៗនេះ ហើយពេលនេះកំពុងត្រូវបានពិភាក្សាលើបទប្បញ្ញត្តិការងារថ្មីមួយចំនួន នឹងបង្ហាញផលប៉ះពាល់អវិជ្ជមានលើប្រាក់ចំណេញរបស់ក្រុមហ៊ុនពេលអនាគត។ ...
Robin Spiess
http://bit.ly/2A6ooHK
សូហ្វវែរក្នុងស្រុក ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ កំពុងទទួលបានការគាំទ្រ
មួយឆ្នាំបន្ទាប់ពីដាក់ឲ្យដំណើរការសូហ្វវែរប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា មានធនាគារ ៤ បានប្រើប្រាស់ប្រព័ន្ធនេះក្នុងការជួយដល់ពួកគេប្រយុទ្ធប្រឆាំងនឹងការលាងលុយ និងហិរញ្ញប្បទានភេរវកម្ម។ ...
ហ៊ គីមសាយ
http://bit.ly/2hWvbzj
ក្រុមអភិរក្សសត្វព្រៃអន្តរជាតិ បង្ហាញកង្វល់ពីការទន្ទ្រានតំបន់ការពារ
អង្គការអភិរក្សអន្តរជាតិពីម្សិលមិញបានសុំអន្តរាគមន៍ពីក្រសួងបរិស្ថានរឿងការទន្ទ្រានយកដីនៅតំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិពីសំណាក់ទាហាន និងអាជ្ញាធរមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/2hYFbYG
រាជរដ្ឋាភិបាលនឹងប្រារព្ធពិធីបន់ស្រន់ នៅ ប្រាសាទអង្គរវត្ត
រដ្ឋាភិបាលនឹងប្រារព្ធធ្វើពិធីបន់ស្រន់ធំមួយនៅប្រាសាទអង្គវត្ត នៅដើមខែធ្នូ ជាអ្វីដែលលោកនាយករដ្ឋមន្រ្តីបានអធិប្បាយថា ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិអំពី “សន្តិភាព ឯករាជភាព និងស្ថិរភាពនយោបាយ” ដែលកំពុងបន្តមាន ខណៈក្រុមអ្នកអង្កេតការណ៍និយាយថា លោក ...
គង់ មេត្ដា និង Ananth Baliga
http://bit.ly/2mUFENk
លោកហ៊ុន សែនព្រលយពីបេក្ខភាព គ.ជ.ប. និងព្រមានចាប់លោកសម រង្ស៊ីបើមកប្រទេសក្នុងតំបន់អាស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយពីបេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បន្ទាប់ពីអនុប្រធាន និងសមាជិកនៃស្ថាប័ននេះ៣រូបមកពីកូតា គណបក្សសង្គ្រោះជាតិ បានលាលែងដោយសារបក្សប្រឆាំងដ៏ធំមួយនេះត្រូវបាន ...
បែន សុខហ៊ាន
http://bit.ly/2iIRdCH
WB: សេដ្ឋកិច្ចកម្ពុជានៅតែខ្លាំងតែប្រឈមហានិភ័យ
សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាភាពខ្លាំង និងរឹងមាំនៅក្នុង រយៈពេល ២ ឆ្នាំខាងមុខ ដែលត្រូវបានជំរុញដោយការផ្លាស់ប្តូរទៅជាផលិតកម្មបន្ថែមតម្លៃកាន់តែខ្ពស់ ទោះបីមានការបារម្ភពីស្ថិរភាពនយោបាយ និង កំណើនយឺតក្នុង ...
Kali Kotoski
http://bit.ly/2A4O6MV
ក្រុមវិនិយោគិនចិន ស្វែងរកឱកាសនៅកម្ពុជា
ក្រុមពាណិជ្ជករមកពីខេត្ត Fujian ភាគខាងកើតប្រទេសចិន កាលពីម្សិលមិញ បានអះអាងថា ខ្លួនកំពុងស្វែងរកឱកាសពង្រីកពាណិជ្ជកម្មនៅប្រទេសកម្ពុជាលើអាជីវកម្ម លក់ផលិតផលទាក់ទងនឹងអគ្គិសនី និងផលិតផលសម្លៀកបំពាក់។ នេះបើតាមតំណាងគណៈប្រតិភូឲ្យដឹង កាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2zb1HB5
មន្ត្រី៖ បើទោះបីគ្មានសង្គ្រោះជាតិ ក៏កម្ពុជានៅមានប្រជាធិបតេយ្យដែរ
រាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងមកពីគណបក្សចំនួន ៣ ដែលដាក់ពាក្យប្តឹង និងគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានអធិប្បាយថា បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយក៏ដោយ ក៏របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានឹងនៅតែដំណើរការជាធម្មតានឹងអាច ...
សុទ្ធ គឹមសឿន
http://bit.ly/2A3FV5Q
ក្រុមហ៊ុនវៀតណាម នាំចេក ៩ ពាន់តោនពីកម្ពុជាទៅចិន
ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) ជាក្រុមហ៊ុនពហុផលិតផលវៀតណាម ដែលប្រតិបត្តិការលើអាជីវកម្មរុករករ៉ែ និងវារីអគ្គិសនី និងកសិកម្ម ពាណិជ្ជកម្ម សម្រេចបានការនាំចេញផ្លែចេកជាង ៩ ពាន់តោនពីកម្ពុជា ទៅទិសដៅទីផ្សារចិន។ នេះបើតាមលោក Thach Quanh Tha នាយករដ្ឋបាលក្រុមហ៊ុន HAGL បានឲ្យដឹងកាលពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2zXl4AX
CDC បន្តអនុម័តគម្រោងវិនិយោគបន្ថែមជិត $៨ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ វិច្ឆិកា បានអនុម័តលើគម្រោងស្នើសុំវិនិយោគនៅកម្ពុជាបីផ្សេងគ្នាដែលសុទ្ធសឹងមានទីតាំងនៅតាមតំបន់សេដ្ឋកិច្ចពិសេស ដែលទឹកប្រាក់វិនិយោគសរុបបូកបញ្ចូលគ្នាមានជិត ៨ លានដុល្លារ ហើយត្រូវបានរំពឹងថាអាចបង្កើត ...
ហ៊ គីមសាយ
http://bit.ly/2z7UWjw
អគ្គនាយកដ្ឋានពន្ធដារ ដំណើរការប្រព័ន្ធទូទាត់អេឡិចត្រូនិក
អគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីម្សិលមិញ បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ពន្ធអេឡិចត្រូនិក (E-Payment) ដែលអនុញ្ញាតឲ្យអ្នកជាប់ពន្ធទូទាត់ប្រាក់តាមរយៈគណនីធនាគារ ដែលជាដំណើរការថ្មីមួយ ជួយអ្នកបង់ពន្ធបញ្ចៀសការរង់ចាំយូរនៅតាមបញ្ជរបង់ប្រាក់នៅធនាគារឬសាខា ...
ហ៊ គីមសាយ
http://bit.ly/2z5WryF
រដ្ឋសភាដាក់ចេញថវិកាជាតិ ៦ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៨
កាលពីថ្ងៃសុក្រ រដ្ឋសភាដែលមានតែតំណាងរាស្ត្រគណបក្សកាន់អំណាចចូលរួមនោះ បានធ្វើការបោះឆ្នោតដើម្បីអនុម័តថវិកាជាតិសម្រាប់ឆ្នាំ ២០១៨ និងបន្ថែមមុខតំណែងចំនួនពីរទៀតទៅឱ្យគណៈកម្មាធិការសភាដែលមានចំនួន ១០រូប ដែលការបោះឆ្នោតនេះត្រូវបាន ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/national-assembly-passes-6-billion-2018-budget
បញ្ហាពលករចំណាកស្រុកត្រូវបានពិភាក្សា
ដោយសារលំហូរឆ្លងដែនរបស់ពលរដ្ឋចំណាកស្រុកកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅឆ្នាំ ២០១៥ មកនោះអ្នកនៅក្នុងឧស្សាហកម្មមួយចំនួនអះអាងថាការផ្លាស់ប្តូរនេះមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានលើប្រទេសកម្ពុជាតាមរយៈការកាត់បន្ថយអត្រាគ្មាន ...
Robin Spiess
http://bit.ly/2zm6949
ចិនផ្តល់សម្ភារជាង ១០០០ គ្រឿងសម្រាប់ការបោសសម្អាតមីន
បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាត់បន្ថយ និងឈានទៅបញ្ឈប់ការផ្តល់ជំនួយសម្រាប់ដោះមីនដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាប្រទេសចិនបានផ្តល់សម្ភារជាង ១ ពាន់គ្រឿងសម្រាប់បម្រើការងារក្នុងសកម្មភាពបោសសម្អាតគ្រាប់មីន និងកាកសំណល់សង្គ្រាម ខណៈដែលកម្ពុជាកំពុងតែប្រឈមនឹង ...
ផាក់ ស៊ាងលី
http://bit.ly/2AiRgzD
អតីតមន្ត្រីបក្សប្រឆាំងចុះចូលនឹងបក្សកាន់អំណាចច្រើនឡើង
គិតមកត្រឹមថ្ងៃទី ២០ ខែវិច្ឆិកាម្សិលមិញចំនួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយហើយបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាមានចំនួនសរុប ៣៩០ នាក់ក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ ៣៥៦ នាក់ដែលមានមេឃុំចៅសង្កាត់ ៣៣ នាក់ជំទប់ទី ...
នៀម ឆេង
http://bit.ly/2mMOCMC
ក្រសួងមហាផ្ទៃរំសាយវិធានការលើNGOsពាក់ព័ន្ធបដិវត្តន៍ពណ៌
លោក ខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបានថ្លែងអះអាងកាលពីម្សិលមិញថា នឹងរំសាយចោលវិធានការដែលសមត្ថកិច្ចធ្លាប់បានកំណត់គោលដៅនៃការសើុបអង្កេតលើក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលជាប់ពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិក្នុង ...
បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2AmarZn
សមាជិក៣រូបពីគណបក្សសង្គ្រោះជាតិដាក់ពាក្យលាលែងពី គ.ជ.ប
សមាជិកចំនួន ៣ រូបក្នុងចំណោម ៤ រូបមកពីគណបក្សសង្គ្រោះជាតិបានដាក់ពាក្យលាលែងពីតំណែង នៅគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយពីមានការរំលាយគណបក្សប្រឆាំង ដោយយកអាសនៈ ...
សុទ្ធ គឹមសឿន
http://bit.ly/2hNHL3O
សហភាពអឺរ៉ុប បានរំឭកពីអត្ថប្រយោជន៍ EBA របស់កម្ពុជា
បន្ទាប់ពី តុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ (CNRP) កាលពីថ្ងៃទី ១៦ វិច្ឆិកា បានបណ្តាលឲ្យមានប្រតិកម្មជាច្រើនពីអន្តរជាតិ ជាពិសេសប្រទេសដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ក្នុងនោះសហភាពអឺរ៉ុប (EU) បានចេញសេចក្ដីថ្លែងការណ៍រំឭកបែបព្រមានថា ការទទួលបានការអនុគ្រោះពន្ធ ...
ចេង សុខហ័ង
http://bit.ly/2zmvDOO