ភ្នំពេញប៉ុស្តិ៍

លោក​ ហ៊ុន​ សែន​ ប្រកាស​ជំហ​មិន​លើកលែងទោស​អតីតមន្ត្រី​បក្ស​ប្រឆាំង​

​ដោយនៅ​តែ​មាន​កំហឹង​នយោបាយ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជា​ថ្មី​ម្ដងទៀត​បាន​ប្រកាស​ឈប់​លើកលែងទោស​ដល់​អតីត​ឥស្សរជន​នយោបាយ​គណបក្សប្រឆាំង​ពី​ម្សិលមិញ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ដែល​លោក​ហៅ​ថា​ជា​ «​ពួក​អា​មេ​ចង្រៃ​ ព្រហើន​ពេក​»​ ខណៈ​ពួក​គេ​កំពុង ...

បែន សុខហ៊ាន
http://bit.ly/2GNXk3r

ក្រសួង​ផ្តល់​អំណាច​ឲ្យខេត្ត​ពីរ​ទៀត​ក្នុង​ការ​សម្រួល​ការ​នាំ​ចេញ

ក្រសួង​ពាណិជ្ជ​កម្ម​បាន​ផ្តល់​អំណាច​ឲ្យ​ខេត្ត​ចំនួន​ពីរ​ទៀត​ក្នុងការ​​ចេញ​វិញ្ញា​បន​បត្រ​បញ្ជាក់​ប្រភព​ដើម (​CO) ​ដល់​ក្រុម​ហ៊ុន​នាំ​ចេញ​ទំនិញ​ដោយ​ខ្លួន​ឯង ​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ​នេះ​បើ ...

ចេង សុខហ័ង
http://bit.ly/2FYXzaK

ប៉ូ​លី​សរក​ឃើញ​ឈើ​ខុសច្បាប់​នៅ​ក្នុង​ឡាន​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​

នគរបាល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ចន្ទ​ បាន​រក​ឃើញ​ឈើ​ប្រណីត​ចំនួន​ ៤១​ ដើម​នៅ​ក្នុង​រថយន្ត​ Lexus​ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ព្រំដែន​វៀតណាម​ ខណៈ​ប៉ូលិស​ក្នុង​ខេត្តស្ទឹងត្រែង​រក​ឃើញ​ឈើ​ខុសច្បាប់​ចំនួន​ ៣០​ ម៉ែត្រគូប​ កាលពី​ថ្ងៃអាទិត្យ​។​ ប៉ូ​លី​ស​មិន​បាន​ចាប់ខ្លួន​ជន ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/police-find-illegal-timber-car-en-route-border

បុគ្គលិក​របស់​ស៊ី​ម៉ាក់​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​យោធា​

បុគ្គលិក​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ក្នុង​បំណង​ ដើម្បី​ធ្វើ​ឱ្យ​បុគ្គលិក​ស៊ី​ម៉ាក់​ទាំងអស់​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល​។​ ...

Andrew Nachemson
http://bit.ly/2px3E7x

ថៃ​ ដាក់​ឱសានវាទ​ចាត់​វិធានការ​លើ​ពលករ​បរទេស ​ដែល​​បម្រើការ​ខុស​ច្បាប់

អាជ្ញាធរ​ថៃ​បាន​​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ទៅ​លើ​ពលករ​បរទេស​ទាំងអស់ រួម​ទាំង​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​បម្រើ​ការងារ​ដោយ​ខុស​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​បាន​ចេញ​ផ្សាយ ...

ឃុត សុភចរិយា
http://bit.ly/2Gcb0rq

ក្រសួង​មហាផ្ទៃ​ កោះ​ហៅ​ពលរដ្ឋ​បុរីកីឡា ​រឿង​ការតវ៉ា​នៅ​មុខ​ផ្ទះ​ឧកញ៉ា

ពលរដ្ឋ​បុរីកីឡា​ម្នាក់​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​កាលពី​ម្សិលមិញ​ក្រោយពី​លោកស្រី ស៊ុយ សុផាន ប្តឹង​ពាក់ព័ន្ធ​នឹង​ការតវ៉ា​រក​ដំណោះស្រាយ​នៅ​ខាង​មុខ​ផ្ទះ​របស់​លោកស្រី​កាលពី​ខែ​កុម្ភៈ​កន្លង​មក​ដោយ​ចោទ​ពី​បទ​បង្ខូចកេរ្ដិ៍​ឈ្មោះ​អ្នកដទៃ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដែល​ការតវ៉ា​នេះ​កើតឡើង ...

សុទ្ធ គឹមសឿន
http://bit.ly/2FRvy92

ADB​ គ្រោង​ផ្ដល់​មូលនិធិ​ $៦០​លាន​ដល់​កម្ពុជា​

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ កំពុង​សម្លឹង​មើល​ការ​ចាក់​បញ្ចូល​សាច់ប្រាក់​ ៦០​ លាន​ដុល្លារ​ទៅ​ក្នុង​កម្មវិធី​ជា​ច្រើន​ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​ក្នុងស្រុក​ និង​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​កម្លាំង​ពលកម្ម​របស់​ប្រទេស​កម្ពុជា​។​ នេះ​បើ​យោង​តាម​លោក​ អ៊ិ​ត​ សំ​ហេង ...

ចេង សុខហ័ង
http://bit.ly/2pu3vSh

ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ល្បី​ឈ្មោះ​មួយ​ចំនួន ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ​ពី​ច្បាប់​ការងារ​បច្ចុប្បន្ន

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រុម​មួយ​ដែល​តំណាង​ឱ្យ​ម៉ាក​យីហោ​សម្លៀកបំពាក់​ធំៗ នៅ​សហរដ្ឋអាមេរិក​ និង​ទ្វីបអឺរ៉ុប​ដែល​រួមមាន​យីហោ​ល្បីៗ​មួយ​ចំនួន​ដូចជា Gap, Levis និង ASOS បាន​សម្តែង​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ជុំវិញ​ច្បាប់​ការងារ​បច្ចុប្បន្ន និង​រឿង​ក្តីក្តាំ​នៅ​តុលាការ​ជាច្រើន​ដែល​ពួកគេ​បាន​ពិពណ៌នា​ថា ជា​ការ​រឹតត្បិត និង​ជា​រឿង ...

Daphne Chen
http://bit.ly/2FYwtR8

ឧទ្ធរណ៍​នឹង​ជំនុំជម្រះ​សំណុំ​រឿង​វ៉ៃ​អតីត​​តំណាងរាស្ត្រ តែ​ដើម​បណ្ដឹង​គ្មាន​សង្ឃឹម

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​វ៉ៃ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ខណៈ​បណ្ដឹង​មិន​សុខ​ចិត្ត​ចំពោះ​ការសម្រេច​ព្យួរទោស​ជន​ជាប់ចោទ​​ជា​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​បាន​ពន្យារពេល​ដល់​ជិត​ ២ ​ឆ្នាំ​ជា​​អ្វី​ដែល​ជនរងគ្រោះ ...

បែន សុខហ៊ាន
http://bit.ly/2FUOIXx

NBC​ មាន​សុទិដ្ឋិនិយម​ពី​ការ​ប្រើប្រាស់​ប្រាក់​រៀល​កាន់តែ​ច្រើន​

តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បាន​អះអាង​កាលពី​ម្សិលមិញ​ថា​ ការ​ចរាចរ​ប្រាក់​រៀល​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ចំណែក​កាន់តែ​ធំ​ នា​ពេល​ខាង​មុខ​ ដោយសារ​តែ​ការ​យល់​ឃើញ​ជា​វិជ្ជមាន​របស់​ពលរដ្ឋ​ចំពោះ​រូបិយប័ណ្ណ​ជាតិ​ និង​ប្រសិទ្ធភាព​នៃ​ការ​ដាក់​ឱ្យ ...

ហ៊ គឹមសាយ
http://bit.ly/2GahTcp

អ្នក​ឃ្លាំមើល​៖ អវត្តមាន​របស់​បក្ស​ប្រឆាំង ​នឹង​ធ្វើឲ្យ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ថយ​ចុះ

អ្នក​ជំនាញ​ការបោះឆ្នោត និង​អ្នក​ឃ្លាំមើល​សង្គម​ព្យាករ​ថា អវត្តមាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ប្រជែង​ដ៏ស្រួចស្រាល់​ជាមួយ​គណបក្ស​ប្រជាជន​អាច​នឹង​ធ្វើឲ្យ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ធ្លាក់​ចុះ បើ​ទោះបី​ជា​បច្ចុប្បន្ន​មេដឹកនាំ​គណបក្ស​កាន់​អំណាច បាន​ប្រឹងប្រែង​ចុះ ...

បែន សុខហ៊ាន
http://bit.ly/2FQhYmc

មន្ត្រី​រាជរដ្ឋាភិបាល​រំឭក​ខួប​រដ្ឋប្រហារ​​ឆ្នាំ​ ៧០ ​ប្រើ​ឱកាស​​ស្ដីបន្ទោស​អាមេរិក

កាលពី​ម្សិលមិញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​រំឭក​ការធ្វើ​រដ្ឋប្រហារ​ឡើង​កាន់​អំណាច​របស់​លន់នល់​ហើយ​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ស្តីបន្ទោស​សហរដ្ឋអាមេរិក​សាជាថ្មី​ម្តង​​ទៀត ចំពោះ​រដ្ឋប្រហារ​នេះ​។ កាលពី​ថ្ងៃ​អាទិត្យ​នាយក​ប្រតិបត្តិ​របស់​សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង ...

Andrew Nachemson
http://bit.ly/2pu7ka6

ការ​វិនិយោគ​ហុងកុង​នៅ​កម្ពុជា​២០១៧​ មាន​១៣​គម្រោង​

វិនិយោគិន​ហុងកុង​ កាលពី​ឆ្នាំ​ ២០១៧​ បាន​វិនិយោគ​លើ​គម្រោង​សរុប​ ១៣​ គម្រោង​នៅ​កម្ពុជា​ ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ ៨៥​ លាន​។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​។​ ...

ហ៊ គឹមសាយ
http://bit.ly/2FWUfgn

ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​នឹង​ធ្លាក់​ចុះ​

បញ្ហា​អាកាសធាតុ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ទិន្នផល​ម្រេច​ នៅ​ខេត្តកំពត​នៅ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​ដែល​គេ​រំពឹង​ថា​ នឹង​មាន​តិចតួច​នេះ​នឹង​មិន​ប៉ះពាល់​ខ្លាំង​ដល់ទី​ផ្សារ​នេះ​ទេ​។​ នេះ​បើ​យោង​តាម​ប្រធាន ...

ចេង សុខហ័ង
http://bit.ly/2HMRRcp

លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ ប្ដឹង​ពលរដ្ឋ​បុរី​កីឡា​ម្នាក់​ទៅ​ក្រសួងមហាផ្ទៃ​

​ពលរដ្ឋ​បុរី​កីឡា​ម្នាក់​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រោយ​ពី​លោកស្រី​ ស៊ុ​យ​ សុ​ផា​ន​ ប្ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា​រក​ដំណោះស្រាយ​នៅ​មុខ​ផ្ទះ​របស់​លោកស្រី​ជា​ច្រើន​ដង​ជាមួយនឹង​ពលរដ្ឋ​ផ្សេង​ទៀត​ កាលពី ...

ផាក់ ស៊ាងលី
http://bit.ly/2ICWEyy

អូស្ត្រាលី​ផ្ដល់​ជំនួយ​រាប់លាន​ដុល្លារ​ដល់​កម្ពុជា ខណៈ​មាន​ក្រុម​អ្នកតវ៉ា

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រឆាំង​ភេរវកម្ម​ និង​បាន​ប្រកាស​ថា​ជា​ «​សករាជ​ថ្មី​» ​មួយ​នៃ​ទំនាក់​ទំនង​ជិតស្និទ្ធ​។ គេ​ក៏​សង្កេត​ឃើញ​មាន​បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា ...

Erin Handley និង ឆាយ ច័ន្ទនីដា
http://bit.ly/2pmlKJT

លោក ប៊ុន ហុន ត្រូវបានផ្ដល់សិទិ្ធចុះហត្ថលេខាខ្លះជំនួសឱ្យលោក ស​ ខេង

អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ត្រូវបានផ្ដល់អំណាចបន្ថែមដើម្បីអាចចុះហត្ថលេខា ជំនួសលោក ស​ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល និងសមាគម។​ ...

ម៉ិច ដារ៉ា
http://bit.ly/2DDoiaP

ដែនជម្រកសត្វព្រៃ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​នៃ​ខេត្ត​២​ ត្រូវ​បាន​រំសាយ​

ដែនជម្រកសត្វព្រៃ​ស្នួល​ និង​រនាម​ដូន​សំ​ ដែល​បង្កើត​ដោយ​ព្រះរាជក្រឹត្យ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​ក្នុង​ខេត្តក្រចេះ​ និង​បាត់ដំបង​ត្រូវ​បាន​លុប​ចោល​កាលពី​ខែ​មុន​ ក្រោយ​ពី​ដី​ទាំងនោះ​ត្រួ​វ​បាន​កាន់កាប់​ និង​អភិវឌ្ឍ​ដោយ​ពលរដ្ឋ​។​ ...

ផាក់ ស៊ាងលី
http://bit.ly/2pnPWDL

កងទ័ព​កម្ពុជា​-​ចិន​ ចាប់ផ្ដើម​លំ​ហាត់​រួម​គ្នា​ដើម្បី​ពង្រឹង​មិត្តភាព​ឱ្យ​រឹង​មាំ​

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ កងទ័ព​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ចិន​បាន​ចូលរួម​ជាមួយ​កងទ័ព​កម្ពុជា​ ដោយ​មាន​សព្វាវុធ​ទំនើបៗ​ខ្នាត​តូច​ និង​ធំ​មាន​រថពាសដែក​ ឧទ្ធម្ភាគចក្រ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​ប្រចាំឆ្នាំ​ជា​លើក​ទី​ ២ ...

បែន សុខហ៊ាន
http://bit.ly/2DCqAar

មន្ត្រី​បរិ​ស្ថាន​ចាប់​គ្រឿង​ចក្រ​២​គ្រឿង​ចោទ​ថា​ ចូល​ឈូស​ឆាយ​ដី​ក្នុង​តំបន់​អភិ​រក្ស​

ក្រុមមន្ត្រី​បរិ​ស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ បាន​រឹប​អូស​អេ​ស្កា​វ៉ា​ទ័រពីរ​គ្រឿងដែលកំពុង​វាយ​ពង្រាប​ដីព្រៃ​ក្នុង​តំបន់​ដែន​អភិរក្ស​អន្លង់​ភេ ខណៈ​ចុះ​ប្រតិ​បត្តិ​ការ​កាល​ពី​ម្សិល​មិញ​និង​ថ្ងៃ​អា​ទិត្យ​ទី​១៨​ខែ​មីនា​នេះ។ នេះ​បើ​តាម​លោក​លោក​ អេង ...

ឃុត សុភចរិយា
http://bit.ly/2DE57h1

ការ​ផ្គត់ផ្គង់​អំបិល​ប្រឈម​នឹង​ការ​ខ្វះខាត​

ការ​ផលិត​អំបិល​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ ខណៈ​ឆ្នាំ​នេះ​មិន​ទាន់​មានការ​ប្រមូល​ផល​នៅឡើយ​ បើ​ទោះបី​រដូវ​ប្រមូល​ផល​បាន​ចាប់ផ្ដើម​តាំងពី​ខែមករា​មក​ក្ដី​។​ នេះ​បើ​យោង​តាម​សមាគម​ផលិត​អំបិល​កម្ពុជា​។​ ...

ចេង សុខហ័ង
http://bit.ly/2pnROwh

ក្រុម​អ្នក​សង្កេតការណ៍​ថា លោក​ ហ៊ុន សែន ​ទំនង​មិន​រង​សម្ពាធ​ពេល​ទៅ​ប្រជុំ​នៅ​អូស្ត្រាលី​នោះ​ទេ

ខណៈ​ដែល​មាន​ការអំពាវនាវ​ពី​គ្រប់​ច្រកល្ហក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី ហៅ​កម្ពុជា​មក​សាកសួរ​មិន​ត្រឹម​តែ​សួរ​អំពី​ការបង្ក្រាប​រឿង​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឲ្យ​សួរ​អំពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ថា​ទៅ​វាយ​អ្នក​តវ៉ា​ដល់​ទឹកដី​អូស្ត្រាលី​ថែម​ទៀត​ផង​នោះ ក្រុម​អ្នក ...

Erin Handley
http://bit.ly/2FOZUVS

អាជ្ញាធរ​ចុះ​បិទ​វេទិកា​សាធារណៈ​ នៅ​តំបន់​ដែល​មាន​វិវាទ​ដីធ្លី

អាជ្ញាធរ​ស្រុក​រមាសហែក​កាលពី​ម្សិលមិញ​បាន​ចុះ​បិទ​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC ដោយ​បញ្ជាក់​ថា CCFC មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏​ធ្លាប់​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ...

សុទ្ធ គឹមសឿន
http://bit.ly/2HAbhRV

ជនជាតិ​ដើម​ភាគតិច​ព្នង​ ទារ​សំណង​ ដោយសារ​ទឹក​ទំនប់​លិច

ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាលរមាស​បាន​ផ្តិត​មេដៃ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​សង​សំណង​ថ្លៃ​លិច​ស្រូវ​ ១៧៧ ​ហិកតា​ និង​ចុះបញ្ជី​ដីព្រៃ​សមូហភាព​ដែល​នៅ​សេសសល់​ពី​ទឹក​លិច​។ សេចក្តី​ថ្លែងការណ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2HDmctW

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xvbvM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!