ភ្នំពេញប៉ុស្តិ៍
អ្នកភូមិចោទថា មេប៉ុស្តិ៍ស្រែគរកស៊ីកាងឲ្យឈ្មួញឈើ
សហគមន៍ជនជាតិដើមភាគតិចលាវ និងអាជ្ញាធរ ក្នុង ឃុំស្រែគ ស្រុកសេសាន បានចោទប្រកាន់មេប៉ុស្តិ៍របស់ខ្លួនថា កំពុងរកស៊ីកាងទិញឈើឲ្យក្រុមហ៊ុនលោកឧកញ៉ា គិត ម៉េង ហើយបើអ្នកភូមិណាមិនលក់នឹងចាប់រឹបអូសយកតែម្ដង។ ...
ប៉ិច សុធារី
http://bit.ly/1C3W2KJ
ចំណូលពីច្រកប៉ោយប៉ែតជាង $១០០ លាន ១ ឆ្នាំ
កម្ពុជាទទួលបានចំណូលពន្ធគយពីច្រកប៉ោយប៉ែត យ៉ាងហោចណាស់ ១២០ លានដុល្លារក្នុងមួយឆ្នាំៗ ខណៈប្រមុខរដ្ឋាភិបាលកម្ពុជាបានអះអាងកាលពីម្សិលមិញថា ច្រកព្រំដែនធំជាងគេសម្រាប់ដោះដូរទំនិញរវាងកម្ពុជា-ថៃ មួយនេះអាចរកចំណូលគយបានជាង ១០ លានដុល្លារប្រចាំខែ។ ...
ហ៊ គឹមសាយ
http://bit.ly/1GwMU0O
Rolls-Royce បង្ហាញវត្តមានផ្លូវការនៅកម្ពុជា
បន្ទប់តាំងបង្ហាញរថយន្តប្រណីតតម្លៃខ្ទង់លានដុល្លារអាមេរិក Rolls-Royce បានបើកដំណើរនៅក្នុងប្រទេសកម្ពុជា ដ៏ក្រីក្រមួយ កាលពីម្សិលមិញ បន្ទាប់ពីបានការប្រកាសនាំចូលផ្លូវការកាលពី ខែមិថុនា ឆ្នាំមុន។ វត្តមានរថយន្តប្រណីតនេះ ត្រូវបានគេព្យាករពីភាពវិជ្ជមានសម្រាប់ទីផ្សារដ៏តូច ...
ចាន់ មុយហុង
http://bit.ly/1C2tLEr
ធនាគារពិភពលោករងការរិះគន់ក្នុងរបាយការណ៍សិទ្ធិមនុស្ស
បន្ទាប់ពីទទួលស្គាល់ថាមាន «បញ្ហាធំ» ជាមួយគម្រោងផ្តល់ការតាំងលំនៅឋានថ្មី កាលដើមខែនេះ ធនាគារពិភពលោក បានទទួលរងការរិះគន់ ពីប្រជាជនតំបន់បឹងកក់ នៅក្នុងរបាយការណ៍ថ្មីមួយពីក្រុមសិទ្ធិមនុស្ស។ របាយការណ៍របស់គម្រោងគណនេយ្យភាពអន្តរជាតិ (IAP) ដែលមានចំណងជើងថា «ត្រឡប់ទៅរកការ ...
Daniel Pye
http://bit.ly/1GxWy3t
អាជ្ញាធរថា មន្ត្រីប៉ូលិសពុំបានប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើស្ត្រីទេ
បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីមន្ត្រីនគរបាលខេត្តពាក់ស័ក្តិ ៣ ម្នាក់ រួមនឹងបងប្អូន ៣ នាក់ បានព្រួតគ្នាចាប់ចងដៃ និងវាយដុំទៅលើស្ត្រីម្នាក់រហូតដល់សន្លប់នោះ កាលពីថ្ងៃម្សិលមិញ អាជ្ញាធរខេត្តបានចុះទៅធ្វើការស៊ើបអង្កេតដោយបញ្ជាក់ថា មន្ត្រី ...
ប៉ិច សុធារី
http://bit.ly/1AXP2u0
សមាគមរោងចក្រកាត់ដេរ រិះគន់ទំហំសំណាកនៅក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស
ជិតមួយសប្តាហ៍បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចេញផ្សាយរបាយការណ៍អំពីការរំលោភសិទ្ធិការងារជាប្រព័ន្ធ នៅក្នុងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា ខណៈដែលសមាគមរោងចក្រកាត់ដេរ (GMAC) បានរិះគន់លើវិធីសាស្ត្រការសិក្សានេះ និងការលុបចោល ...
Sean Teehan
http://www.phnompenhpost.com/gmac-slams-sample-size-hrw-report
ពលរដ្ឋព្រះវិហាររកអន្តរាគមន៍ពីរដ្ឋសភារឿងព្រះរាជអាជ្ញារងធ្វើខុសតួនាទី
ពលរដ្ឋសហគមន៍បឹងទន្លេម្រេច ក្នុង ស្រុករវៀង បានដាក់លិខិតទៅរដ្ឋសភា និងស្ថាប័នយុត្តិធម៌ ដើម្បីសុំអន្តរាគមន៍ និងចាត់វិធានការច្បាប់ចំពោះព្រះរាជអាជ្ញារង ខេត្តព្រះវិហារ ម្នាក់ ដែលពួកគាត់បានចោទប្រកាន់ថា បានដឹកនាំកម្លាំងនិងប្រើប្រាស់តួនាទីខុស។ លោក ឡុង ស៊ីថា បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយលោក ...
ផាក់ ស៊ាងលី
http://bit.ly/1CuE7ic
ក្រសួងនឹងប្រមូលចំណូលឲ្យបាន $៣,៧៨ ពាន់លាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានចេញផ្សាយជាសាធារណៈនូវសារាចរណែនាំពីគម្រោងកៀរគរចំណូលជាតិ ឆ្នាំ២០១៥ ឲ្យបានថវិកាសរុប ៣,៧៨ ពាន់លានដុល្លារដោយផ្តោតជាចម្បងលើការពង្រឹងប្រសិទ្ធភាពប្រមូលចំណូលពីប្រភពពីរសំខាន់ៗគឺចំណូលពន្ធដារ និង ...
ហ៊ គឹមសាយ
http://bit.ly/1MMHQas
រដ្ឋាភិបាលៈ ច្បាប់ EIA ថ្មីនឹងធ្វើឲ្យការសម្រេចចិត្តទៅលើគម្រោងវិនិយោគកាន់តែប្រសើរឡើង
ក្រសួងបរិស្ថាននឹងបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ដើម្បីជំរុញឲ្យមានការយល់ដឹងកាន់តែទូលំទូលាយ និងតម្លាភាពរបស់ EIA សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលរួមមានទំនប់វារីអគ្គិសនី ចម្ការដាំដុះធំៗ និងសំណង់ដើម្បីឆ្ពោះទៅរកការ ...
ចាន់ មុយហុង
http://bit.ly/1MIwOoH
កិច្ចព្រមព្រៀងបត្យាប័ន មើលឃើញពីជំហានបន្ទាប់
ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលសេចក្តីព្រាងសន្ធិសញ្ញាបត្យាប័នជាមួយប្រទេសរុស្ស៊ី ដែលជាជំហានចុងក្រោយបង្អស់នៅក្នុងដំណើរការ ហើយនៅទីបំផុតអាចមើលឃើញ ឧក្រិដ្ឋជនមួយចំនួន ត្រូវបាននិរទេសត្រឡប់ទៅវិញ យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីម្សិលមិញ ...
តាំង វីដា
http://www.phnompenhpost.com/extradition-pact-sees-next-steps
សមត្ថកិច្ចបង្ហាញមុខចោរប្លន់ពេលយប់ដែលក្លែងខ្លួនធ្វើជានគរបាល
ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជាសាធារណៈនូវបុរសសង្ស័យចំនួន ៥នាក់ ដែលជាក្រុមចោរប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ ដោយបានក្លែងខ្លួនជាសមត្ថកិច្ចនគរបាលម៉ូតូហោះជិះម៉ូតូតាមចាប់ជំរិតប្រាក់និងគាបស៊ីម៉ូតូ អ្នកធ្វើដំណើរនៅពេល ...
ប៊ុត រស្មីគង្គា
http://bit.ly/1DvBLzv
រដ្ឋាភិបាលទំនងជាដាក់ឲ្យអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារ
រដ្ឋាភិបាលកម្ពុជាទំនងនឹងដាក់ឲ្យប្រើប្រាស់ច្បាប់សុវត្ថិភាពចំណីអាហារយ៉ាងទូលំទូលាយមួយនៅចុងឆ្នាំនេះដើម្បីអនុលោមតាមស្ដង់ដារសុវត្ថិភាពចំណីអាហារ។ នេះបើតាមមន្ដ្រីសុខាភិបាល។ លោក អាំង ហុកស្រ៊ុន ប្រធានការិយាល័យចំណីអាហារនៅនាយកដ្ឋានឱសថ និងអាហារ បានថ្លែងថា ច្បាប់នេះកំពុងត្រូវបានព្រាង ហើយ ...
Ananth Baliga
http://bit.ly/1CqGa6U
ទណ្ឌិត ៩០០ នាក់ត្រូវស្នើលើកលែងទោស សម្រាលទោសពេលចូលឆ្នាំ
អ្នកទោសជាង ៩០០ នាក់ មានឈ្មោះនៅក្នុងសំណើរបស់ក្រសួងមហាផ្ទៃ ទៅកាន់ក្រសួងយុត្តិធម៌ស្នើសុំឲ្យពិនិត្យលើផ្លូវច្បាប់ ដើម្បីទទួលការលើកលែងទោស និងសម្រាលទោសពីព្រះមហាក្សត្រ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ លោកឧត្តមសេនីយ៍ បេ ទាឡេង ប្រធាននាយកដ្ឋានប្រតិបត្តិ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1GX6dDN
ចំនួនសត្វផ្សោតងាប់អាចនឹងកើនឡើងនៅឆ្នាំនេះ
បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ចំនួនផ្សោតងាប់អាចនឹងមានការកើនឡើងវិញក្នុងឆ្នាំ ២០១៥ នេះ ដែលធ្វើឲ្យក្រុមអភិរក្សសម្តែងក្តីបារម្ភ និងអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋរួចគ្នាជួយការពារបន្ថែម ...
ផាក់ ស៊ាងលី
http://bit.ly/1ElZoFY
កម្មកររោងចក្រស៊ីកូភ្នំពេញតវ៉ា បន្ទាប់ពីបញ្ឈប់កម្មករឈរឈ្មោះតំណាងសហជីព
កម្មករជាង ២០០ នាក់ ធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ស៊ីកូភ្នំពេញ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីថ្ងៃម្សិលមិញ បាននាំគ្នាធ្វើកូដកម្មមិនធ្វើការ បន្ទាប់ពីភាគីរោងចក្របញ្ឈប់ប្រធានផ្នែកឃ្លាំងមួយរូប ដែលឈរឈ្មោះធ្វើមេដឹកនាំសហជីពប្រចាំរោងចក្រពីការងារ។ ...
ប៉ិច សុធារី
http://bit.ly/1BPeerh
គ្រឹះស្ថានហិរញ្ញវត្ថុបរទេសបង្កើនការទិញភាគហ៊ុនអម្រឹត
ស្ថាប័នបរទេសចំនួន ៣ បង្កើនការទិញភាគហ៊ុននៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតដើម្បីកសាងស្ថាប័នហិរញ្ញវត្ថុមួយដ៏រឹងមាំនៅក្នុងវិស័យហិរញ្ញវត្ថុដ៏ច្រើនរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Advans SA Group មានមូលដ្ឋាននៅប្រទេសលុចសំបួ បានទិញភាគហ៊ុនកាន់តែច្រើនដើម្បីក្លាយជាក្រុមហ៊ុនកាន់កាប់ភាគ ...
ម៉ៃ គុណមករា
http://bit.ly/1ET06zJ
ក្រុមម៉ាហ្វីយ៉ាមិនត្រូវបានស្វាគមន៍
លោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន បានប្រាប់ទៅស្ថានទូតនានាថា កម្ពុជាមិនស្វាគមន៍ “ក្រុមម៉ាហ្វីយ៉ាបរទេស” ចូលមកកម្ពុជាឡើយ។ នេះទំនងជាសារប្រយោលទៅដល់ប្រទេសរុស្ស៊ី ទាក់ទិននឹងជម្លោះរវាងជនជាតិរុស្ស៊ីពីរក្រុមនៅខេត្តព្រះសីហនុ កន្លងទៅនេះ។ តាមដែលលោកលើកឡើង ឯកឧត្ដម នេត សាវឿន បានអង្កេតបទល្មើសដែលកើតមានកន្លងមកនៅខេត្តព្រះសីហនុដែល ...
វង្ស សុខេង និង Shaun Turton
http://www.phnompenhpost.com/mafia-not-welcome
លោក ហ៊ុន សែន ឲ្យពលរដ្ឋចូលរួមពិនិត្យភាពមិនប្រក្រតីចំពោះស្លាករថយន្ត ខ.ម
ជាការឆ្លើយតបទៅនឹងសំណើរបស់តំណាងរាស្ត្របក្សប្រឆាំង ដែលស្នើឲ្យរាជរដ្ឋាភិបាល អនុវត្តច្បាប់លុបបំបាត់ភាពមិនប្រក្រតីក្នុងការប្រើប្រាស់ស្លាកលេខរថយន្តខេមរភូមិន្ទ នគរបាលជាតិ និងស្លាកលេខរាជការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូល ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1FnB9eA
វៀតណាមពីរនាក់ត្រូវជាប់គុក ២៥ ឆ្នាំរឿងគ្រឿងញៀន
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ បានសម្រេចផ្តន្ទាទោសមេខ្លោងជួញដូរគ្រឿងញៀនជនជាតិវៀតណាម ២នាក់ ដាក់គុកម្នាក់ៗ ២៥ ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៥០ លានរៀល ពាក់ព័ន្ធនឹងការរក្សាទុក និងដឹកជញ្ជូន សារធាតុញៀន ប្រភេទខេតាមីន (K-Tamines) ទម្ងន់ជាង ៣៨ ១០០ ក្រាម ប្រព្រឹត្តកាលពី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1EiNxZm
កំណើននាំចេញកម្ពុជានាំមុខក្នុងតំបន់ទន្លេមេគង្គ
កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងមហាតំបន់ទន្លេមេគង្គដែលការនាំចេញរបស់ខ្លួនបានកើនឡើងក្នុងល្បឿនមួយលឿនបំផុតបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោក ឆ្នាំ២០០៨ ដោយសារតែស្ថិរភាពនៃការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ។ យោងតាមចក្ខុវិស័យប្រចាំត្រីមាស ...
Ananth Baliga
http://bit.ly/1Lhu4kE
ធ្យូងរាប់សិបតោនត្រូវបានដឹកចេញទៅថៃតាមច្រក ៤០០
ធ្យូងចន្លោះពី ៤០ ទៅ ៨០ តោនក្នុងមួយសប្តាហ៍ៗ ដែលបានមកពីការកាប់បំផ្លាញឈើក្នុងតំបន់អភិរក្ស ត្រូវបានឈ្មួញខ្មែរ និងថៃ ឃុបឃិតគ្នាដឹកចេញតាមច្រក ៤០០ ក្នុង ស្រុកសំឡូត ទៅ ស្រុកបររ៉ៃ ខេត្តត្រាត ជាង ១ឆ្នាំ មកហើយដោយគ្មានការទប់ស្កាត់ឡើយ។ សកម្មភាពដឹកធ្យូង ដោយឈ្មួញដើរប្រមូលទិញពីពលរដ្ឋ ...
ផាក់ ស៊ាងលី
http://bit.ly/1GTECTY
ក្រុមហ៊ុនមួយអាចនឹងទទួលបានអាជ្ញាប័ណ្ណជីករ៉ែ
បន្ទាប់ពីកិច្ចពិភាក្សាជាមួយនឹងអ្នកភូមិជនជាតិដើមភាគតិចកាលពីថ្ងៃចុងសប្តាហ៍ ដែលមានការសន្យាផ្តល់ការងារ និងមេរៀនភាសាអង់គ្លេស ធ្វើឲ្យមានក្តីសង្ឃឹមខ្ពស់ដែលថា ក្រុមហ៊ុនបរទេសមួយ ដែលកំពុងសម្លឹងជីករ៉ែមាស នៅក្នុង ខេត្តរតនគិរី នឹងទទួលបាននូវអាជ្ញាប័ណ្ណជីក ...
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/1FuBcWe
ច្បាប់បោះឆ្នោតថ្មីនឹងត្រូវសភាអនុម័តដោយគ្មានការជជែក
ច្បាប់ថ្មីពីរដែលគ្រប់គ្រងការបោះឆ្នោត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានរំពឹងថា នឹងត្រូវអនុម័ត ដោយគ្មានការជជែកពិភាក្សាបន្ថែមទៀតនៅសប្តាហ៍នេះក្នុងអំឡុងសម័យប្រជុំរដ្ឋសភា។ ...
មាស សុខជា
http://bit.ly/1ESZLgo
លោក ហ៊ុន សែន ចំអកឲ្យមន្ត្រីដែលមិនចេះប្រើបច្ចេកវិទ្យា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានចំអកទៅមន្ត្រីរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ តំណាងរាស្ត្រនៅសភានិងព្រឹទ្ធសភាអំពីភាពអក្ខរកម្មនៃការប្រើប្រាស់ទូរស័ព្ទដៃ និងកុំព្យូទ័រសម្រាប់បង្កើតការភ្ជាប់ទំនាក់ទំនងបានលឿន ហើយដែលលោកបានហៅខ្លួនឯងថា ជានាយករដ្ឋមន្ដ្រី ...
វង្ស សុខេង
http://bit.ly/1CbBGkL