ពលរដ្ឋកម្ពុជាប្រើប្រាស់ស្មាតហ្វូន កើនឡើងស្ទើទ្វេដង
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ចំនួនប្រជាជនកម្ពុជាដែលប្រើទូរស័ព្ទស្មាតហ្វូនយ៉ាងតិចបំផុតមួយគ្រឿងមានការកើនឡើងស្ទើរតែទ្វេដង ដែលជួយឲ្យប្រជាជនច្រើនជាងពាក់កណ្តាលនៃប្រជាជនសរុបរបស់ប្រទេសនេះ អាចចូលទៅកាន់គេហទំព័រនានា នៅលើអ៊ីនធឺណេតបាន។
របាយការណ៍ស្រាវជ្រាវទៅលើ ទូរស័ព្ទចល័ត និងបណ្តាញអ៊ីនធឺណេតនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ដែលត្រូវបានបោះពុម្ភផ្សាយកាលពីម្សិលមិញ បានបង្ហាញស្ទើរតែ ៩៥ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ដែលបាននិយាយថាពួកគេមានទូរស័ព្ទប្រើប្រាស់ ហើយនៅក្នុងចំណោមនោះ អត្រាអ្នកដែលមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ យ៉ាងហោចណាស់មួយ មាន ៣៩.៥ ភាគរយ។ …
Charles Rollet
http://bit.ly/1I0vL51