១០ ខែ​ឆ្នាំ​នេះ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​មាន​ជិត ៣ លាន​សន្លឹក

រយៈពេល ១០ ខែ​ដើម​ឆ្នាំ ២០១៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​បែប​អេឡិចត្រូនិក​ជាង​ ២ ​លាន​ ៨ ​សែន​សន្លឹក​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ និង​បាន​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ដើម្បី​ឲ្យ​ទាន់​ផែនការ​ឆ្នាំ​ ២០១៧ ក្នុង​ការ​ផ្តល់​អត្តសញ្ញាណ​គំរូ​ថ្មី​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស។

ក្នុង​កិច្ចប្រជុំ «បូក​សរុប​លទ្ធផល​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រយៈពេល ១០ ខែ ឆ្នាំ​ ២០១៥» នៅ​សាល​ប្រជុំ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កាលពី​ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា​ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​លោក ឃៀង សុគន្ធា បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ខែ​​មករា​ដល់​ខែ​តុលា​ឆ្នាំ​នេះ​សមត្ថកិច្ច​បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដល់​ពលរដ្ឋ​ចំនួន ២ ៨២៤ ៥៣២ ​សន្លឹក។ …

តាំង វីដា
http://bit.ly/1YhKtsH