វិវាទ​ដីធ្លី​នៅ​តែ​ស្មុគស្មាញ​មិន​ទាន់​អាច​ដោះស្រាយ​បាន

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​កត្តា​ដែល​ធ្វើ​ឲ្យ​វិវាទ​ដីធ្លី​មាន​លក្ខណៈ​ពិបាក​ដោះស្រាយ​ដោយ​សារ​កក្តា​បរិបទ​វិវាទ​ប្រវត្តិ​ដី​ជម្លោះ និង​ស្ថានភាព​នយោបាយ​ដែល​ធ្វើឲ្យ​ជម្លោះ​ដីធ្លី​កាន់តែ​រីក​រាលដាល និង​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ស្ថិរភាព និង​សុខុមាលភាព​សង្គម។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ស្តីពី​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​ចំនួន​ ៤ នៃ​ប្រទេស​កម្ពុជា​រួមមាន ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់​ និង​បាត់ដំបង​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ (NGO forum) និង ​អង្គការ​ជីវិត​ថ្លៃថ្នូរ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​លើក​ឡើង​ថា​មូលហេតុ​ជា​បឋម​នៃ​ការ​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​​វិវាទ​ដីធ្លី​គឺ​ទាក់ទង​នឹង​សំណង​មិន​សមស្រប​តាម​បទដ្ឋាន​សម្រាប់​ផ្តល់​ឲ្យ​ដល់​អ្នក​ភូមិ​ដែល​ដី​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស​តាមរយៈ​សម្បទាន​ដី​សេដ្ឋកិច្ច និង​សង្គមកិច្ច។ ...

ប៉ិច សុធារី
http://bit.ly/1QvjLez