លោកនាយករដ្ឋមន្ត្រីឲ្យមន្ត្រីត្រៀមជួយកសិករជួបគ្រោះរាំងស្ងួត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឳវាទរបស់ខ្លួន ទាំងអជ្ញាធរមូលដ្ឋាន និងក្រសួងនានារបស់រាជរដ្ឋាភិបាល ត្រៀមខ្លួន ផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រជាកសិករ ទូទាំងប្រទេស ដោយសារ អាងស្តុកទឹកក្នុងប្រទេសកំពុងបន្តជួបការខ្វះខាត។
លោកនាយករដ្ឋមន្ត្រី បានសរសេរក្នុងគណនី ហ្វេសប៊ុកផ្លូវការរបស់លោក កាលពីម្សិលមិញថា គ្រោះរាំងស្ងួត និង បញ្ហាកង្វះខាតទឹកប្រើប្រាស់កំពុងបន្តគំរាមកំហែងដល់វិស័យកសិកម្មនៅក្នុងប្រទេសយើង។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធ បន្តជួយប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍ ដើម្បីកុំឲ្យខូចខាតផលដំណាំ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនកសិករ។ …
វង្ស សុខេង
http://bit.ly/1S0Lqlk