ភ្នំពេញប៉ុស្តិ៍
ACU ស៊ើបអង្កេតរឿងនាយកសាលាពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើបណ្តឹងរបស់គ្រូបង្រៀននៅអនុវិទ្យាល័យគគីរសោម ក្នុង ឃុំគគីរសោម ស្រុកស្វាយទាប ចំពោះបណ្តឹងដែលចោទប្រកាន់ថា នាយកសាលានេះបានចាយថវិកាទ្រទ្រង់សាលារាប់លានរៀលដោយគ្មានតម្លាភាព។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1x0w0rQ
ផលិតផលបីនឹងត្រូវបញ្ចូលទៅក្នុង GI
មន្ដ្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ការសិក្សាស្វែងរកលទ្ធភាពស្ដីពីការចុះបញ្ជីផលិតផលបីមុខទៀតទៅក្នុងផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ត្រូវបានបញ្ចប់ហើយ ហើយកំពុងរង់ចាំការសម្រេចចិត្តពីម្ចាស់ជំនួយ។ ផលិតផលទាំងបីនោះរួមមាន អង្ករថ្មគោល ទុរេន ខេត្តកំពត និងសូត្រខ្មែរ។ ឋានៈ GI របស់អង្គការ ...
ចាន់ មុយហុង
http://bit.ly/1EF1K8a
សាលារាជធានីនឹងចំណាយ ១ លានដុល្លារជួសជុលរមណីយដ្ឋានវត្តភ្នំ
សាលារាជធានីភ្នំពេញគ្រោងចំណាយប្រាក់ប្រមាណ ១ លានដុល្លារអាមេរិក ក្នុងការរៀបចំជួសជុលនិងកែលម្អរមណីយដ្ឋានវត្តភ្នំ ដើម្បីបង្កើនសោភណភាពទាក់ទាញភ្ញៀវទេសចរ។ ...
តាំង វីដា
http://bit.ly/1NR3aiD
ទូតអង់គ្លេសយកចិត្តទុកដាក់រឿងជនភៀសខ្លួនម៉ុងតាញ៉ា
ខណៈក្រសួងមហាផ្ទៃ កំពុងតែពិនិត្យការស្នើសុំសិទ្ធិជ្រកកោនរបស់ជនភៀសខ្លួនម៉ុងតាញ៉ា ១០ នាក់ផ្សេងទៀត ឯកអគ្គរាជទូតចក្រភពអង់គេ្លសប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនោះ ក៏មានបញ្ហាជនស្វែងរកសិទ្ធិជ្រកកោនម៉ុងតា ...
ផាក់ ស៊ាងលី
http://bit.ly/1Bby5Mn
ក្រុមហ៊ុនសេវាហិរញ្ញវត្ថុថ្មីរបស់ថៃបើកដំណើរការនៅកម្ពុជា
ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុថ្មីមួយ សួស្តី ហ្វាយនែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Thitikorn limited របស់ថៃបានប្រកាសបើកដំណើរការអាជីវកម្មជាផ្លូវការនៅកម្ពុជាកាលពីម្សិលមិញដើម្បីផ្តល់កម្ចីដល់ប្រជាជនដែលចង់ទិញម៉ូតូតាមរយៈការបង់រំលស់។ ...
ហ៊ គឹមសាយ
http://bit.ly/1wCE5Cy
បីឆ្នាំទៀតកម្ពុជាលែងពឹងអគ្គិសនីពីគេនិងបញ្ចុះតម្លៃបណ្តើរៗ
គណៈកម្មការ ទី៩ នៃរដ្ឋសភាអះអាងថា កម្ពុជា នឹងលែងត្រូវការអគ្គិសនីពីប្រទេសជិតខាងនៅប្រមាណជា ៣ឆ្នាំ ទៀតហើយនឹងមានការបញ្ចុះតម្លៃ ជាបណ្តើរៗចាប់ពី ឆ្នាំ២០១៦ តទៅ នៅពេលបណ្តាញអគ្គិសនីរដ្ឋត្រូវបានតភ្ជាប់នៅទូទាំងប្រទេស។ ...
ប៉ិច សុធារី
http://bit.ly/18FvWSt
ជាម យៀប ច្រានចោលការរិះគន់ថា សភាចាយថវិកាខ្ជះខ្ជាយ
ប្រធានគណៈកម្មការ ទី២ នៃរដ្ឋសភាមកពីគណបក្សប្រជាជន កាលពីម្សិលមិញបានច្រានចោលការចោទប្រកាន់របស់លោក សុន ឆ័យ ដែលថា សភា បានចាយលុយខ្ជះខ្ជាយ គ្មានការត្រួតពិនិត្យត្រឹមត្រូវទៅលើសេវាកម្មនិងទំនិញនានា ខណៈដែលសភាគ្រោងនឹងចំណាយលុយរាប់សិបម៉ឺនដុល្លារ សម្រាប់ទិញ ...
តាំង វីដា
http://bit.ly/1CbqeW4
ជំនួយបន្ថែមទៀតសម្រាប់ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
សហភាពអឺរ៉ុប បានសន្យាថានឹងផ្ដល់ថវិកា ៦ លានអឺរ៉ូថែមទៀតទៅកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ក្នុងខណៈដែលផែនការ ១០ ឆ្នាំដែលចាប់ផ្ដើមនៅឆ្នាំ២០១០ ឈានចូលដល់ដំណាក់កាលទី ២។ ...
Rebecca Moss
http://www.phnompenhpost.com/more-funds-fight-climate-change
ប្រជាជនតវ៉ារឿងគេបង្ខំឲ្យលក់ដី
កាលពីម្សិលមិញ ប្រជាពលរដ្ឋចំនួន ៣២គ្រួសារនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដាក់ពាក្យប្ដឹងទៅកាន់សមាគមអាដហុកថា អាជ្ញាធរមូលដ្ឋានបានបង្ខំឱ្យពួកគេលក់ដីក្នុងតម្លៃត្រឹមតែ ១៥០ ដុល្លារក្នុងមួយហិកតាប៉ុណ្ណោះ។ ...
សែន ដាវីត
ម៉ុងតាញ៉ា ៤ នាក់បាត់ខ្លួនពេលបញ្ជូនទៅវៀតណាម
ជនជាតិម៉ុងតាញ៉ា ៤ នាក់ក្នុងចំណោម ៣៦ នាក់ដែលត្រូវនគរបាលចាប់បញ្ជូនទៅវៀតណាមវិញនោះ បានបាត់ខ្លួនពីភូមិបន្ទាប់ពីបញ្ជូនទៅដល់វៀតណាមវិញ ខណៈអ្នកដែលកំពុងលាក់ខ្លួនក្នុងព្រៃ ១៣ នាក់កំពុងខ្វះស្បៀង។ ...
ផាក់ ស៊ាងលី
http://bit.ly/1D8hEqX
ការរម្លូតនិងរលូតកូនក្នុង ឆ្នាំ២០១៤ កើនជាង ២%
ការរម្លូតកូននិងការរលូតកូននៅក្នុង ឆ្នាំ២០១៤ សរុបមានជាង ១ ម៉ឺន ៨ ពាន់ករណីគឺកើនឡើង បើធៀបនឹង ឆ្នាំ២០១៣ ដែលមានតែជាង ១ ម៉ឺន ៤ ពាន់ករណី។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល ដែលចេញផ្សាយកាលពី ថ្ងៃទី៩ ខែមីនា ថ្មីៗនេះ។ តាមរបាយការណ៍ក្រសួងសុខាភិបាល នេះឲ្យដឹងថា ការរម្លូតដែលធ្វើឡើង ...
តាំង វីដា
http://bit.ly/1D8F7Zc
សាលាដំបូងខេត្តកោះកុងពន្យារពេលសាកសួរសកម្មជនប្រឆាំងគម្រោង សាងសង់ទំនប់វារីអគ្គិសនី
សាលាដំបូងខេត្តកោះកុងបានយល់ព្រមចំពោះសំណើសុំពន្យារពេលសាកសួរ សកម្មជនប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដែលត្រូវបានចោទប្រកាន់ថា បានកាប់ឈើខុសច្បាប់យកទៅសាងសង់មជ្ឈមណ្ឌលសហគមន៍នៅក្នុងតំបន់ ជ្រលងអារ៉ែង។ លោក វ៉ែន វ៉ន ជនជាតិ ...
TRC បង្វែរចំណូលឲ្យក្រសួងប្រៃសណីយ៍គ្រប់គ្រង
បញ្ញត្តិករទូរគមនាគមន៍កម្ពុជា (TRC) បានប្រកាសផ្ទេរចំណូលបួនប្រភេទដែលខ្លួនធ្លាប់គ្រប់គ្រងកាលពីមុនឲ្យទៅជាចំណូលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិញចាប់ពីឆ្នាំនេះតទៅជាផ្នែកមួយដែលតំណាង TRC អះអាងថា ដើម្បីរួមចំណែកបង្កើនចំណូលរដ្ឋ។ ...
ហ៊ គឹមសាយ
http://bit.ly/18dExvG
ក្រសួងសាធារណការនឹងស្នើឲ្យដាក់ច្បាប់ចរាចរណ៍ថ្មីក្នុងកម្មវិធីសិក្សា
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងធ្វើការពិភាក្សា ជាមួយក្រសួងអប់រំ ដើម្បីដាក់បញ្ចូលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចូលទៅក្នុងកម្មវិធីសិក្សា សម្រាប់សិស្សនៅថ្នាក់វិទ្យាល័យ ក្នុងគោលបំណងបញ្ច្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ ខណៈដែលអត្រានៃការស្លាប់ និងរងរបួសដោយសារគ្រោះ ...
សែន ដាវីត
http://bit.ly/1NMGSyf
ក្រសួងកសិកម្មលុបអាជ្ញាប័ណ្ណនាំជីពីក្រុមហ៊ុន ប៉ែន លឹម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសនិរាករណ៍អាជ្ញាប័ណ្ណនាំចេញ-នាំចូលជីកសិកម្ម ដែលផ្តល់ឲ្យក្រុមហ៊ុន ប៉ែន លឹម ត្រេឌីង គ្រុប បន្ទាប់ពីក្រុមហ៊ុននេះបាននាំចូលជីធម្មជាតិដែលមានលាយកន្ទុយបារីរាប់សិបតោនពី ប្រទេសអ៊ុយក្រែន តាមព្រំដែនប្រទេសវៀតណាម មកចាក់ចោលនៅកម្ពុជា។ ...
ប៉ិច សុធារី
http://bit.ly/1wYPfBO
ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាកើនឡើងខ្ពស់
ការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងគួឲ្យភ្ញាក់ផ្អើលរហូតដល់ ៤១៤ ភាគរយចាប់តាំងពី ខែមករា ឆ្នាំ២០១៤ ប៉ុន្តែបើគិតពីចំនួននៃអ្នកប្រើប្រាស់វិញនៅតែទាបគឺត្រឹមតែ ២៥ ភាគរយប៉ុណ្ណោះនៃប្រជាជនកម្ពុជា។ នេះបើតាមរបាយការណ៍ពីថ្ងៃម្សិល ...
Ananth Baliga
http://bit.ly/1F1clso
សហជីពកម្មករថ្មីមួយសន្យាផ្តល់ប្រាក់ចូលនិវត្តន៍ទៅសមាជិក
សហជីពថ្មីមួយត្រូវបានបង្កើតឡើងនិងសន្យាផ្តល់ឲ្យសមាជិកនូវប្រាក់សោធននិវត្តន៍នៅពេលពួកគេមានវ័យជរា ហើយប្រាក់នេះនឹងផ្តល់ឲ្យដោយក្រុមហ៊ុនឯកជន។ ប្រធានសហជីពមូលនិធិចូលនិវត្តន៍កម្មករកម្ពុជា (WRFCU) លោក ស៊ីដនី សុខកែ អះអាងថា លោកចំណាយជាច្រើនឆ្នាំ ក្នុងការបង្កើតគំនិតនេះនិង ...
មុំ គន្ធា
http://bit.ly/19djcDC
តំណាងរាស្ត្រជម្រុញលើបញ្ហាប្រាក់ចំណូលនៅអង្គរវត្ត
តំណាងរាស្ត្រគណបក្សប្រឆាំងនៅខេត្តសៀមរាប កំពុងគ្រោងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីពិនិត្យឡើងវិញនូវការសម្រេចចិត្តរបស់លោកប្រធានរដ្ឋសភា ហេង សំរិន ដែលមិនឱ្យបញ្ជូនសំណើរបស់លោកក្នុងការស្នើឱ្យបញ្ចប់អាជ្ញាប័ណ្ណប្រមូលសំបុត្រចូលទស្សនាអង្គរវត្ត របស់ ...
ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/local-pol-pushes-revenue-angkor-wat
ពលរដ្ឋមានជម្លោះដីនៅបាត់ដំបងមកប្តឹងរដ្ឋសភាឲ្យជួយអន្តរាគមន៍
ពលរដ្ឋមានជម្លោះដីធ្លីជាង ៣០ នាក់តំណាងឲ្យ ២៥៥ គ្រួសារមកពី ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងទៅគណៈកម្មការ ទី១០ នៃរដ្ឋសភា ចោទថា ប្រធានមន្ទីររៀបចំដែនដីខេត្តនិង មេឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ឆបោកនិងរំលោភដីពលរដ្ឋធ្វើជាដីសម្បទានសង្គមកិច្ច រួចលក់ដីនោះ ទៅ ...
តាំង វីដា
http://bit.ly/1D3z4oC
កម្មករទៅរកអន្តរាគមន៍ពីតុលាការ ក្រោយរោងចក្រក្ស័យធន
កម្មករកម្មការិនីមកពីរោងចក្រ ខូយស៊ីង នៅក្នុងសង្កាត់ ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ ប្រមាណជា ៨០ នាក់បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ដោយទាមទារឲ្យមានការជួយអន្តរាគមន៌លើពាក្យបណ្តឹង ...
មុំ គន្ធា
http://bit.ly/1D8PhsK
មន្ត្រីថា កម្ពុជានៅតែខ្វះអគ្គិសនីបើគ្មានគម្រោងអារ៉ែង
ការផ្អាកគម្រោងវារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់វិនិយោគិនចិននៅជ្រលងភ្នំអារ៉ែង ក្នុង ខេត្តកោះកុង នឹងធ្វើឲ្យប្រទេសកម្ពុជាមិនអាចសម្រេចបានផែនការពឹងលើខ្លួនឯងលើការផ្គត់ផ្គង់ថាមពលអគ្គិសនី និងធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះបានទេ។ នេះបើតាម ...
ចាន់ មុយហុង
http://bit.ly/19b2Ifq
Airbus សម្លឹង ពាណិជ្ជកម្មឧទ្ធម្ភាគចក្រនៅទីផ្សារកម្ពុជា
ក្រុមហ៊ុនឧទ្ធម្ភាគចក្រ Airbus អាស៊ីអាគ្នេយ៍បានបង្ហាញពីចំណាប់អារម្មណ៍ពាណិជ្ជកម្មឧទ្ធម្ភាគចក្រក្នុងទីផ្សារកម្ពុជា។ កាលពីម្សិលមិញ ក្រុមហ៊ុនបានហោះហើរបង្ហាញឧទ្ធម្ភាគចក្រម៉ាក H 130 នៅកម្ពុជាជាលើកដំបូងដើម្បីបង្កើនចំណាប់អារម្មណ៍ក្រុមហ៊ុននៅកម្ពុជា ដែលមានពាណិជ្ជកម្មអាចជួលប្រើប្រាស់ឧទ្ធម្ភាគចក្រនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/1HzKEqz
ជនជាតិរុស្ស៊ីព្រួយបារម្ភបញ្ហានៅតំបន់ឆ្នេរ
ជនជាតិរុស្ស៊ីដែលមានការព្រួយបារម្ភអំពីបញ្ហានៅខេត្តព្រះសីហនុ កំពុងដាក់ញត្តិជម្រុញឱ្យស្ថានទូតរុស្ស៊ី បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើពលរដ្ឋរបស់ខ្លួន ខណៈពេលកើតឡើងបញ្ហាឧក្រិដ្ឋកម្មចុងក្រោយនៅតំបន់នេះ។ ...
Charles Rollet
http://www.phnompenhpost.com/russians-concerned-coast
អ្នកភូមិចោទទាហាននៅកងពលលេខ ៦ ថាចាប់ចងនិងវាយដំពួកគេ
អ្នកភូមិ ៣នាក់ ត្រូវគ្រួសារអះអាងថា ក្រុមទាហានកងពលលេខ ៦ ឈរជើងនៅ ស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួនវ៉ៃដំក្នុងបន្ទាយជាង ៤ ម៉ោង កាលពីម្សិលមិញ នៅក្នុងជម្លោះដីធ្លី នៅក្នុងតំបន់ដីក្រហម នៅ ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ...
សែន ដាវីត
http://bit.ly/1MsdsE0