និន្នាការ​អភិវឌ្ឍ​អចលនទ្រព្យ​បាន​ងាក​ចេញ​ពី​តំបន់​បឹងកេងកង​ ១

ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​បឹងកេងកង​១​ទំនង​ជា​ចាប់​ផ្តើម​ឆ្អែត​ជា​បណ្តើរៗ​ហើយ​ទើប​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​ងាក​​ចេញ​ពី​តំបន់​នេះ​ហើយ​សម្លឹង​ទៅ​កាន់​​តំបន់​រណប​ក្រៅពី​តំបន់​បឹងកេងកង​ទី​១​ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​តំបន់​ដែល​បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​អន្តរកាល​ពេល​អង្គការ​សហប្រជាជាតិ​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ឬ​បច្ចុប្បន្ន​អាច​ហៅ​ថា​តំបន់​បរទេស​និយម​នេះ​ជា​តំបន់​លំនៅឋាន​ប្រភេទ​លេខ​១​ពី​មុន​មក​ប៉ុន្តែ​ឥទ្បូវ​នេះ​វា​បាន​ប្រែ​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន​ជំនួស​វិញ​។ ការ​ឆ្អែត​នៃ​ការ​អភិវឌ្ឍ​គឺ​មិន​ទាន់​ឆ្អែត​ទេ​វា​អាស្រ័យ​លើ​និន្នាការ​នៃ​ការ​អភិវឌ្ឍ​ប៉ុន្តែ​ដោយសារ​មាន​ការ​សាងសង់​អគារ​ខ្ពស់ៗ​ច្រើន​បាន​ធ្វើ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​តំបន់​នេះ​បាន​ចាកចេញ​ជា​បណ្តើរៗ​ហើយ​។ …

ស៊ីវ ម៉េង
http://bit.ly/1MYp060