ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​ត្រូវ​ជួប​​បញ្ហា​មួយ​ចំនួន

គ.ជ.ប បាន​បញ្ចប់​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​សាកល្បង​រយៈពេល​ ១៥ ​ថ្ងៃ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​បាន​លទ្ធផល​តែ​ជាង ៥០% ខុស​ពី​ការ​រំពឹង​ទុក​ព្រោះ​តែ​ឧបសគ្គ​មួយ​ចំនួន​ដូចជា​គ្រោះ​ធម្មជាតិ ​បច្ចេក​ទេស​នៅ​ខ្វះ​ខាត​រួម​នឹង​ការ​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​បាន​ទូលំ​ទូលាយ​នៅ​ឡើយ។

ការ​សាកល្បង​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​បែប​ទំនើបកម្ម​កុំព្យូទ័រ​មុន​នឹង​ឈាន​ដល់​ការ​ចុះ​ឈ្មោះ​ឡើង​វិញ និង​ការ​រៀបចំ​បញ្ជី​​ឈ្មោះ​មួយ​ដែល​មាន​តម្លាភាព និង​គុណភាព​បាន​ចាប់​ផ្តើម​តាំងពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ១៥ វិច្ឆិកា​ឆ្នាំ​ ២០១៥ និង​ធ្វើ​ឡើង​នៅ​មណ្ឌល​ចំនួន ២៥ ក្នុង​ភូមិ​គោលដៅ​ចំនួន ៤១ និង​ឃុំ​សង្កាត់​ចំនួន ២៥ ទូទាំង​រាជធានី ខេត្ត។ …

តាំង វីដា
http://bit.ly/1MSigAe