ពលរដ្ឋប្ដឹងសុំដកតំណែងមេប៉ុស្តិ៍ចោទថាប្រព្រឹត្ដល្មើស
នាយប៉ុស្តិ៍ស្រែគរស្រុកសេសានត្រូវពលរដ្ឋជាង ២០០ គ្រួសារប្តឹងឲ្យដកពីតំណែងដោយចោទថាបានបម្រើប្រយោជន៍ក្រុមហ៊ុន និងបើកដៃឲ្យបក្ខពួកប្រព្រឹត្តបទល្មើសនេសាទ និងសត្វព្រៃ។
ជនជាតិដើមភាគតិចឡាវ និងខ្មែរ ២១០ គ្រួសារនៅឃុំស្រែគរដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម ២ បាននាំគ្នាផ្តិតមេដៃលើលិខិតមួយដាក់ទៅអាជ្ញាធរស្រុក កាលពីថ្ងៃពុធ ដើម្បីទារឲ្យផ្លាស់ប្តូរនាយប៉ុស្តិ៍ឈ្មោះ ថាយ ស៊ុនអ៊ី ចេញពីតំណែង។ ការផ្តិតមេដៃនេះធ្វើឡើង បន្ទាប់ពីពលរដ្ឋមិនទទួលបានដំណោះស្រាយរឿងលោក ថាយ ស៊ុនអ៊ី កាងទិញឈើឲ្យក្រុមហ៊ុនស្តារបាតអាងកាលពីខែមីនាដោយថាបើពលរដ្ឋណាមិនលក់ឈើឲ្យគាត់ក្នុងតម្លៃថោកទេនោះនឹងត្រូវចាប់យក។ …
ផាក់ ស៊ាងលី
http://bit.ly/1MFogAT