ភ្នំពេញប៉ុស្តិ៍

ម្ចាស់​ជំនួយ​មិន​បន្ត​ផ្តល់​ជំនួយ​ដល់​កម្មវិធី​សុវត្ថិភាព​ផ្លូវ​ថ្នល់

អ្នក​ផ្តល់​ហិរញ្ញប្បទាន​ធំ​សម្រាប់​កម្មវិធី​សុវត្ថិភាព​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​ នឹង​មិន​បន្ត​ផ្តល់​ជំនួយ​ឥត​សំណង​ដល់ ប្រទេស​កម្ពុជា ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ថា ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង។ Bloomberg Philanthropies ដែល​ជា​របស់​លោក​សេដ្ឋី Michael Bloomberg នឹង​ចាប់​ផ្តើម ...

Charles Rollet និង សែន ដាវីត
http://bit.ly/1w0Jo9C

ចែម​សង្វា​ត្រូវ​ជាប់​គុក ៧​ឆ្នាំ ពិន័យ $២០ ម៉ឺន

សាលា​ដំបូង​រាជធានី កាល​ពី​ម្សិល​មិញ បាន​ប្រកាស​សាល​ក្រម​កំបាំង​មុខ​ផ្តន្ទាទោស ឈ្មោះ ចែម សង្វា អាយុ ៤៥​ឆ្នាំ អតីត​ប្រធាន​នាយកដ្ឋាន​អធិការ​កិច្ច​ក្រសួង​ប្រៃសណីយ៍ ឲ្យ​ជាប់​ពន្ធនាគារ ៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «កិប​កេង​ថវិកា​រដ្ឋ និង​ផ្តល់​ព័ត៌មាន​មិន​ពិត ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ជូន​អង្គភាព​ប្រឆាំង​អំពើ ...

ប៊ុត រស្មីគង្គា
http://bit.ly/1wqLks6

លោក ហ៊ុន សែន បកស្រាយ​រឿង​លើក​តម្កើង ស៊ន សៀវម៉ី

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​ជុំវិញ​ការ​ដែល​កម្ពុជា​ប្រឹង​អួត​ពី​រង្វាន់​មេដាយ​មាស​កីឡាការិនី ស៊ន សៀវម៉ី ដោយ​ពន្យល់​ថា គឺ​ដោយ​សារ​តែ​កម្ពុជា​មិន​ដែល​ឈ្នះ​មេដាយ​មាស​ពី​មុន​មក ហើយ​ការ​ឈ្នះ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​លេច​ធ្លោ​ក្នុង ...

តាំង វីដា
http://bit.ly/1vX3xyy

ការ​ចាប់​គ្រឿង​ញៀន​និង​អ្នក​ជួញ​កើន​ឡើង

ចំនួន​ករណី​ចាប់​គ្រឿង​ញៀន និង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​បរទេស ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​មាន​ការ​កើន​ឡើង​ បើ​ទោះ​បី​ជា​ការ​រឹប​អូស​គ្រឿង​ញៀន​សរុប មាន​ការ​ធ្លាក់​ចុះ​ស្ទើរ​មួយ​ភាគ ...

ប៊ុត រស្មីគង្គា
http://bit.ly/1p5n0bg

អាជ្ញាធរ​រាជធានី​បន្ត​វាស់​ដី​ចែក​ពលរដ្ឋ​រង​គ្រោះ​នៅ​បឹងកក់

សាលា​រាជធានី​កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ បាន​ចុះ​វាស់​វែង​ដីជូន​ពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ​បន្ថែម​ទៀត​នៅ​ក្នុង​សហគមន៍​បឹងកក់ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នេះ​បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ក្តៅ​គគុក​ប្រឆាំង​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ​អស់​រយៈ ...

ឃុត សុភចរិយា
http://bit.ly/1thecGf

OI ថា WB បំផ្លាញ​ជីវភាព​ប្រជាជន

ណៈ​ធនាគារ​ពិភពលោក (WB) ពិចារណា​ផ្តល់​កម្ចី​ថ្មី​ឲ្យ​កម្ពុជា របាយ​ការណ៍​ចេញ​ដោយ​វិទ្យាស្ថាន Oakland Institute ដែល​ជា​វិទ្យាស្ថាន​របស់​ក្រុម​អ្នក​វិភាគ​គោល​នយោបាយ បាន​ចង្អុល​បង្ហាញ​ថា គោល​នយោបាយ​របស់​ធនាគារ​នេះ បាន​បំផ្លាញ​ជីវភាព​របស់​ប្រជាជន​កម្ពុជា ជា​ជាង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក Anuradha Mittal នាយក​ផ្នែក​គោល​នយោបាយ​នៅ​វិទ្យាស្ថាន Oakland Institute បាន​ថ្លែង​ថា៖ «ធនាគារ ...

Laignee Barron
http://bit.ly/1w161en

មេធាវី​ប្តឹង «ក្រុម​មន្ត្រីកាន់អំណាច» ​ទៅ ICC ករណី​រំលោភ​ដីធ្លី

មេធាវី​អង់គ្លេស​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​យក​ដី​ធ្លី​ជា​ទូទៅ​និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា ក្នុង​អំឡុង ១៤ ឆ្នាំ​កន្លង​មក​នេះ ដែល​មេធាវី​រូប​នេះ ចាត់​ទុក​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ពាក្យ​បណ្តឹង​ជា​ផ្លូវ ...

Kevin Ponniah
http://bit.ly/1oPac8H

មន្ទីរពេទ្យ​កាល់ម៉ែត​បើក​ប្រើ​ប្រាស់​អគារ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​តម្លៃ ១០ លាន​ដុល្លារ

អគារ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ កម្រិត​ស្តង់ដារ​អន្តរជាតិ មាន​តម្លៃ​ជាង ១០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត កាល​ពី​ថ្ងៃ​ម្សិល​មិញ ក្រោម​ព្រះ​រាជ​វត្តមាន​របស់​ព្រះ​មហាក្សត្រ​កម្ពុជា ប្រមុខ​រាជ​រដ្ឋាភិបាល និង​មន្រ្តី​អង្គទូត​នានា​នៅ​កម្ពុជា​ជាច្រើន​រូប។ អគារ​ថ្មី​នេះ ត្រូវ​បាន​សាងសង់ ...

តាំង វីដា
http://bit.ly/1vmjxMy

កុមារ​ជាច្រើន​នៅ​តែ​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

កុមារ​កម្ពុជា​ជាច្រើន​ដែល​ជា​កូន​ប្រជា​ពលរដ្ឋ​ក្រីក្រ នៅ​តែ​ទទួល​រង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​រំលោភ​បំពាន​ផ្សេងៗ​តាម​រយៈ​ការ​ចាក​ចេញ​ពី​ផ្ទះ ទៅ​ស៊ី​ឈ្នួល​ធ្វើ​ការ​នៅ​តាម​ផ្ទះ​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន ...

សែន ដាវីត
http://bit.ly/1vm2Rom

អាជ្ញាធរ​តាម​រក​ថៅកែ​វាត​យក​ដី​រ៉ែ​មាស

អាជ្ញាធរ ខេត្ត​ប៉ៃលិន កំពុង​ស្រាវជ្រាវ​រក​ថៅកែ​ម្នាក់​បន្ទាប់​ពី​ចាប់​គ្រឿង​ចក្រ​មួយ​គ្រឿង​និង​ឃាត់​ខ្លួន​កម្មករ​បី​នាក់​នៅ​ខណៈ​ពួក​គេ​កំពុង​ហ៊ុម​ព័ទ្ធ​ដី​រ៉ែ​មាស​ ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ដែល​ផ្តល់​មូលនិធិ​ដោយ​តារា​ភាពយន្ត​ហូលីវូដ​ល្បី ...

ផាក់ ស៊ាងលី
http://bit.ly/1D6Bwrx

ការ​បង់​ពន្ធ​អចលន​ទ្រព្យ​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​នេះ

ធនាគារ​អេស៊ីលីដា ដែល​ជា​ភ្នាក់​ងារ​មួយ​ទទួល​សេវា​បង់​ពន្ធ​ជំនួស​រដ្ឋាភិបាល​បាន​ប្រមូល​ប្រាក់​បង់​ពន្ធ​អចលន​ទ្រព្យ​ជាង ១ លាន​ដុល្លារ​ពី​អ្នក​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ខណៈ​កាល​កំណត់​បង់​ពន្ធ​លើ​អចលន​ទ្រព្យ​បញ្ចប់​នៅ​ថ្ងៃ​នេះ។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ដែល​ជាប់​កាតព្វកិច្ច​បង់ ...

ហ៊ គឹមសាយ
http://bit.ly/1Bydrao

មន្ត្រី​ក្រុម​ប្រឹក្សា ខណ្ឌ​ច្បារ​អំពៅ របស់​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​ចាប់​ខ្លួន

សមាជិក​ក្រុម​ប្រឹក្សា ខណ្ឌ​ច្បារ​អំពៅ ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ ទី២៩ កញ្ញា ទាក់​ទិន​នឹង​ការ​ធ្វើ​បាតុកម្ម​ក្លាយ​ជា​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ ទី១៥ ខែ​សីហា ដែល​បណ្តាល​ឲ្យ​មន្ត្រី​សណ្តាប់​ធា្នប់​ខណ្ឌ​រង​របួស​ប្រមាណ ៤០​នាក់។ លោក ជួន ណារិន្ទ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1DUyxns

ក្រសួង​រ៉ែ​និង​ថាមពល​ឆ្លើយ​តប​រឿង​វារី​អគ្គិសនី​ជាយ​អារ៉ែង

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ស្រី តែ ច័ន្ទមនី ប្រធាន​ស្តីទី គណៈកម្មការ ទី៣ របស់​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ពន្យល់​ថា គម្រោង​អភិវឌ្ឍន៍​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង ស្ថិត​ក្នុង ស្រុក​ថ្មបាំង ខេត្ត​កោះកុង កំពុង​ស្ថិត​នៅ​ក្នុង​តំណាក់​កាល​សិក្សា​នៅ​ឡើយ ហើយ​គម្រោង​វារី​អគ្គិសនី​ជាយ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1qNuMpw

CP វិនិយោគ $៨ លាន​ពង្រីក​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា

ក្រុម​ហ៊ុន CP Cambodia ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ពហុ​ផលិត​ផល​ថៃ Charoen Pokphand Company Limited គ្រោង​ចំណាយ​ទឹក​ប្រាក់ ៨ លាន​ដុល្លារ​ដើម្បី​បង្កើន​ចំនួន​ជ្រូក​ពីរ​ដង​ក្នុង​កសិដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈ​ពេល ៥​ឆ្នាំ ក្រោយ​ដើម្បី​តាម​ឲ្យ​ទាន់​ក្រុម​ហ៊ុន​ក្នុង​ស្រុក។ នេះ​បើ​តាម​មន្ដ្រី​ជាន់​ខ្ពស់​ក្រុម​ហ៊ុន។​ លោក Uthai Tantipimolphan ប្រធាន ...

ចាន់ មុយហុង
http://bit.ly/YARYkr

ADB ផ្តល់​កម្ចី $៣០ លាន​សម្រាប់​កម្មវិធី​បណ្តុះ​បណ្តាល​នៅ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB នឹង​ផ្តល់​កម្ចី​សម្បទាន ៣០ លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើន​គុណភាព និង​លទ្ធភាព​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​វិជ្ផាជីវៈ​នៅ ប្រទេស​កម្ពុជា។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB កាល​ពី​ថ្ងៃ ទី២៦ កញ្ញា បាន​ឲ្យ​ដឹង​ថា ADB នឹង​ផ្ដល់​កម្ចី​សម្បទាន ៣០ លាន​ដុល្លារ​សម្រាប់​កម្មវិធី​មួយ​ដែល​នឹង​អនុវត្ត​ទូទាំង​ប្រទេស​ដើម្បី​បង្កើន​គុណភាព​អប់រំ​បណ្ដុះ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/1ny4ltq

ADB រក្សា​ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បន្ត​រក្សា​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អត្រា ៧ ភាគរយ​នៅ​ក្នុង ឆ្នាំ​២០១៤ និង ៧,៣ ភាគ​រយ​ក្នុង ឆ្នាំ​២០១៥។ ការ​រក្សា​កំណើន​នេះ​ដោយ​សារ​តែ​ភាព​ល្អ​ប្រសើរ​នៃ​ស្ថាន​ការណ៍​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន និង​ការ​ដំឡើង​ប្រាក់​ឈ្នួល ...

ម៉ៃ គុណមករា
http://bit.ly/1vqxIxz

មាន​ការ​ដើរ​កម្សាន្ត​ច្រើន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​តំបន់​ឆ្នេរ និង​តំបន់​ប្រាសាទ ខណៈ​ទីក្រុង​ភ្នំពេញ មាន​សភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ។ នេះ​បើ​តាម​របាយ​ការណ៍​បូក​សរុប​បឋម​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​នានា​កាល​ពី​ម្សិល​មិញ។ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះ​សីហនុ ទើប​នឹង​តែង​តាំង ...

ចាន់ មុយហុង
http://bit.ly/1ywz8vj

មាន​ការ​បារម្ភ​ចំពោះ​សេច​ក្តី​ព្រាង​ច្បាប់​អន​ឡាញ

អង្គ​ការ​សង្គម​ស៊ី​វិល​និង​យុវជន​ប្រមាណ​ ២០០ នាក់​មក​ពី​សាកល​វិទ្យា​ល័យ​ជាង​១០​ ​បាន​​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ ចំពោះ​​​សេច​ក្តីព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​​តាម​អន​ឡាញ ដើម្បី​ចៀស​វាង​ការ​​បំបិទ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1r9ZEUD

សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​ពី​អឺរ៉ុប​មក​កម្ពុជា​ឲ្យ​បាន​ច្រើន

សហភាព​អឺរ៉ុប​នឹង​ចំណាយ​ទឹក​ប្រាក់ ៣ លាន​អឺរ៉ូ (៣,៩ លាន​ដុល្លារ​អាមេរិក) ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​កាន់​តែ​ច្រើន​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​អឺរ៉ុប​នៅ​កម្ពុជា។ ...

Daniel de Carteret
http://bit.ly/1qeMRML

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​កោះកុង​មក​តវ៉ា​នៅ​ភ្នំពេញ

ប្រជា​ពលរដ្ឋ​ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ប្រមាណ​៣០​នាក់​នឹង​ដើរ​ដាក់​ញត្តិ​ទៅ​​រដ្ឋ​សភា ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​​ពួក​គាត់​ នៅ​ភូមិ​ព្រែក​ជីក​ ដែល ...

ឆាយ ច័ន្ទនីដា
http://bit.ly/1tcFXNV

អ្នក​ភូមិ​ព្នង​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ដក​ក្រុម​ហ៊ុន​ដី​សម្បទាន ៥

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ២០០ នាក់​បាន​ជួប​ជុំ​គ្នា​នៅ ឃុំ​ប៊ូស្រា ក្នុង ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​កាល​ពី​ម្សិល​មិញ ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​ចំនួន ៥ ដែល​ធ្វើ​ការ​អភិវឌ្ឍ​ប៉ះពាល់​ជីវិត​រស់​នៅ​តាម​បែប​ប្រពៃណី​របស់​ពួក​គាត់​លើ​ផ្ទៃ​ដី​រាប់​ពាន់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/XzPaDJ

រថយន្ត Audi ចូល​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ

ក្រុមហ៊ុន អូតូ អាស៊ី ខេមបូឌា កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​លក់​រថយន្ត Audi លំដាប់​ខ្ពស់​ជា​ផ្លូវការ​នៅ​ទីផ្សារ​កម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​ការ​បើក​កន្លែង​តាំង​បង្ហាញ Audi ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​។ ...

ហ៊រ គីមសាយ
http://bit.ly/1ARJLVg

សូណាត្រា ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​ផ្សារ​ហ៊ុន

ក្រុម​ហ៊ុន​ជើង​សា​មូលបត្រ សូណាត្រា ស៊ីឃ្យូរីធី បាន​ប្រកាស​ផ្អាក​ដំណើរការ​អាជីវកម្ម​បណ្តោះ​អាសន្ន​របស់​ខ្លួន​ពី​ទីផ្សារ​មូលបត្រ​កម្ពុជា​រយៈ​ពេល ១២ ខែ។ បើ​ទោះ​បី​ជា​បាន​ប្រកាស​ផ្អាក​ដំណើរការ​បណ្តោះ​អាសន្ន​ក៏​ដោយ ក៏​ក្រុម​ហ៊ុន​ជើង​សា​មូលប័ត្រ​នេះ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​មូល​ហេតុ​នៃ​ការ ...

ហ៊ គឹមសាយ
http://bit.ly/1qKYwck

សង្គម​ស៊ីវិល​ទទូច​ឲ្យ​បើក​ទូលាយ​ច្បាប់​ថវិកា​ជាតិ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទូច​ស្នើ​ឲ្យ​មាន​ការ​បើក​ទូលាយ​នូវ​ព័ត៌មាន​ស្តី​ពី​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ ដែល​កំពុង​តែ​ត្រូវ​បាន​រឹត​ត្បិត ដើម្បី​ធានា​ថា រាល់​ការ​ចំណាយ​លើ​វិស័យ​នីមួយៗ​នឹង​មាន​តម្លាភាព ហើយ​អនុវត្ត​ចំ​គោល​ដៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​កាត់​បន្ថយ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1rXFOQa

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9Y8U9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!