ក្រុមហ៊ុន​ចិន​នឹង​សង់​ផ្លូវអាកាស​ប្រវែង​ ១០ ​គីឡូម៉ែត្រ​នៅ​ភ្នំពេញ

ក្រុមហ៊ុន​ចិន​បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​ពី​គម្រោង​សាងសង់​ផ្លូវ​អាកាស (express way) ​មួយ​ខ្សែ​ជា​ផ្លូវ​បង់​លុយ​ដែល​នឹង​តភ្ជាប់​​ពី​ក្នុង​រាជធានី​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​​ភ្នំពេញ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ ១០ គីឡូម៉ែត្រ​ក្នុង​គម្រោង​​ទឹកប្រាក់​ជាង​ ៣៦០ លាន​ដុល្លារ​អាមេរិក​។

គម្រោង​សាងសង់​​​ផ្លូវអាកាស​សម្រាប់​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន​គឺ​ប្រមាណ​ ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ២០១៦ និង​បញ្ចប់​នៅ​ឆ្នាំ ២០២១។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1LMU1mQ