អ្នកទិញស៊ីមទូរស័ព្ទគ្មានអត្តសញ្ញាណប័ណ្ណនឹងត្រូវកាត់ផ្តាច់
អ្នកដែលទិញស៊ីមកាតទូរស័ព្ទមិនផ្តល់ឯកសារអត្តសញ្ញាណប័ណ្ណនឹងឃើញថាលេខទូរស័ព្ទរបស់ពួកគេនឹងត្រូវកាត់ផ្តាច់ប្រសិនបើពួកគេខកខានមិនចុះស៊ីមកាតទូរស័ព្ទរបស់ខ្លួនដោយមានអត្តសញ្ញាណប័ណ្ណដែលមានរូបថតត្រឹមត្រូវ។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីម្សិលមិញ។
អគ្គស្នងការរងនគរបាលជាតិលោក ឆាយ ស៊ីណារិទ្ធ បានថ្លែងនៅពិធីសន្និសីទកាសែតមួយដែលប្រារព្ធធ្វើឡើងរួមគ្នាជាមួយលោក មូវ ចរិយា អគ្គនាយកនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីម្សិលមិញថា៖ «ប្រតិបត្តិករទូរគមនាគមន៍ត្រូវតែប្រាប់អតិថិជនរួមទាំងជនបរទេសថា ពួកគេត្រូវតែមានឯកសារអត្តសញ្ញាណប័ណ្ណពេញលេញក្នុងរយៈពេលបីខែបើមិនដូច្នេះទេលេខទូរស័ព្ទរបស់ពួកគេនឹងត្រូវលុបចោល»។ …
វង្ស សុខេង
http://bit.ly/1KzELK9