តុលាការ​កោះ​ហៅ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ ៤ ​នាក់

អយ្យការ​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​កោះ​ហៅ​ពលរដ្ឋ ៤ នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ចុង​ខែ​កញ្ញា​នេះ​ទាក់ទង​នឹង​​អំពើ​ហិង្សា​កាលពី​ខែ​មករា​ក្នុង​​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិនយូ ញៀនឌីវេឡុបមិនគ្រុប (UDG)។

ដីកា​កោះ​ដែល​ពលរដ្ឋ​ទទួល​​បាន​នៅ​សប្តាហ៍​នេះ​គឺ​កោះ​ហៅ​ពលរដ្ឋ​នៅ​ចំណុច​ពយ​ជប៉ុន​ស្ថិត​​​ក្នុង​​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ដែល​ពួកគេ​ជា​ដើម​បណ្តឹង​ប្តឹង​ក្រុមហ៊ុន​ UDG មាន​ឈ្មោះ ស៊ឹម គឹមសាន ឈ្មោះ ញ៉ាន់ ផាន់ណាង ឈ្មោះ សូត ទី និង​ឈ្មោះ ស៊ឹម នឿន ឲ្យ​ចូល​បំភ្លឺ​ជាមួយ​តំណាង​អយ្យការ លោក អ៊ីវ ត្រាយ នៅ​ថ្ងៃ​ទី ៣០ កញ្ញា​ដើម្បី​ «សាកសួរ​ពី​ដំណើរ​រឿង​ហិង្សា​ដោយ​ចេតនា» ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​កាលពី​ខែ​មីនា​។ …

ឆាយ ច័ន្ទនីដា
http://bit.ly/1R1zFLh