រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

ការ​នាំ​ចេញ​ប្រេងដូង​ឆៅ​របស់​កម្ពុជា​កើន​ទ្វេដង

ការនាំចេញប្រេងដូងឆៅរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ជាក្រុមហ៊ុនវិនិយោគលើចម្ការដូងប្រេងដ៏ធំមួយនៅកម្ពុជាបានកើនឡើងជាងពីរដងនៅឆមាសទីមួយឆ្នាំនេះស្របពេលស្ថានភាពតម្លៃប្រេងដូងឆៅនៅទីផ្សារអន្តរជាតិនៅតែមិនសូវល្អ។ ...

ហ៊ គឹមសាយ
http://bit.ly/29t3LuB

ក្រសួង​អប់រំ​និង​ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន​សន្យាផ្តល់​អីុនធឺណិត​ប្រើប្រាស់​សម្រាប់​សាលា​រៀន​សាធារណៈ​

កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។ ...

សំអឿត ស៊ាវម៉េង និង TAYLOR O'CONNELL
http://www.cambodiadailykhmer.com/32782

ប្រភព​​​ពីមន្ត្រី​ក្រសួង​​​បាន​​​លើក​​​ឡើង​​​ថា លោក គ្រី ស៊ាងឡុង​ ​នៅ​​​តែ​​​បម្រើ​​​ការ​​​នៅ​​​ក្រសួង​​​ដដែល​​​

ក្រុមមន្ត្រីបានលើកឡើងនៅក្នុងសប្តាហ៍នេះថា លោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំដែលមានកេរ្តិ៍ឈ្មោះអសោច និងដែលត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភានោះ នៅតែបម្រើការនៅក្រសួងដដែល។ ...

គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/32769

ក្រសួង​ពាណិជ្ជកម្ម​សហការ​ជាមួយ​វីង​លើ​សេវា​ទូទាត់

ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីងលើសេវាទូទាត់ដែលនឹងធ្វើឲ្យវីងក្លាយជាធនាគារទីបួនលើការទូទាត់សេវាចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនៅក្រសួងពាណិជ្ជកម្ម។ ...

Hor Kimsay
http://bit.ly/29kFBAn

បញ្ហា​ប្រឈម​នៅ​តែ​បន្ត​សម្រាប់​ការ​លុប​បំបាត់​អំពើ​ហឹ​ង្សា​ក្នុងស្រុក​

ភាពយឺតយ៉ាវក្នុងអន្តរាគមពីសំណាក់តុលាការនិងនគរបាល កង្វះខាតយ៉ាងខ្លាំងក្នុងការផ្តល់សេវាសុខភាពផ្លូវចិត្តនិងកង្វះខាតកញ្ចប់ថវិការរដ្ឋាភិបាលសម្រាប់ដោះស្រាយបញ្ហានេះ ត្រូវបានចាត់ទុកជាចំនុចប្រឈមសម្រាប់កម្ពុជាក្នុងការលុបបំបាត់អំពើហឹង្សាមកលើស្ត្រី នេះបើយោងតាមការលើកឡើងនៅក្នុងសន្និសិតកាលពីម្សិលមិញ។ ...

Erin Handley and Chin Sreyleap
http://www.phnompenhpost.com/national/ongoing-challenges-kingdoms-efforts-end-domestic-violence

ក្រសួង​ពាណិជ្ជកម្ម គ្រោង​បំពាក់​ឧបករណ៍​ចល័ត​ពិនិត្យ​គុណភាព​ទំនិញ និង​អាហារ

ក្រសួងពាណិជ្ជកម្ម បានបង្ហាញផែនការដើម្បីដំឡើងឧបករណ៍ត្រួតពិនិត្យម្ហូបអាហារ និងទំនិញដែលហួសកាលបរិច្ឆេទក្នុងគោលបំណងធ្វើឲ្យប្រជាជនមានទំនុកចិត្តក្នុងការប្រើប្រាស់ទំនិញនាំចូល និងអាហារ។ ...

ជា វណ្ណៈ
http://bit.ly/29cUT8a

ក្រុមហ៊ុន​ KMile ចាប់​ផ្តើម​សេវា​ដឹក​ទំនិញ​តាម​អាកាស​មក​ប្រទេស​កម្ពុជា

ក្រុមហ៊ុន K Mile ដែលជាក្រុមហ៊ុនដឹកទំនិញតាមអាកាសរបស់ប្រទេសថៃបានដំណើរការជើងហោះហើរដឹកទំនិញដំបូងទៅមកកម្ពុជា ថៃ កាលពីថ្ងៃម្សិលមិញ។ នេះបើយោងតាមលោក វណ្ណ ចន្ធី នាយកផ្នែកដឹកជញ្ជូនផ្លូវអាកាសនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ។ ...

ចេង សុខហ័ង
http://bit.ly/29myklm

មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល

កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...

វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt

ក្រសួងសុខាភិបាលព្រមានពីការឆ្លងជម្ងឺគ្រុនឈាមក្នុងអត្រាគ្រោះថ្នាក់

មន្ត្រីក្រសួងសុខាភិបាលបានធ្វើការព្រមានអំពីអត្រាកំណើននៃជម្ងឺគ្រុនឈាមក្នុងឆ្នាំនេះនៅទូទាំងប្រទេស ខណៈដែលមេរោគនេះមានអ្នកឆ្លងក្នុងអត្រាខ្ពស់ជាងធម្មតា ដោយក្នុងនោះខេត្តមណ្ឌលគិរីមានកំណើនករណីជម្ងឺគ្រុនឈាមយ៉ាងឆាប់រហ័សនិងគ្រោះថ្នាក់បំផុត។ ...

អ៊ូច សូនី
https://www.cambodiadaily.com/news/health-ministry-warns-of-a-spike-in-dengue-114967/

ការ​ចុះ​បញ្ជី​តាម​អនឡាញ​នៅ​តែ​មាន​កម្រិត​ទាប

ក្រសួងពាណិជ្ជកម្មបានប្រកាសពន្យារពេលជាលើកទីពីរដល់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (តាមអនឡាញ) ខណៈមានតែជាង ២០ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុនសរុប ៥ ម៉ឺនដែលបានមកចុះបញ្ជីគិតត្រឹមដំណាច់ខែមិថុនា។ ...

ហ៊ គឹមសាយ
http://bit.ly/29dGaLs

ក្រសួង​បង្ហាញ​ពី​ក្រុមការងារ​សម្រាប់​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីសមាជិកកូនក្រុមចំនួន២៧ក្នុងការដោះស្រាយករណីជម្លោះដីធ្លី ដែលក្រុមនេះត្រូវបានអះអាងថាបង្កើតឡើងតាំងពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ ឱ្យបានកាន់តែរហ័ស។    ...

បុិច សុធារី and Donna M Airoldi
http://www.phnompenhpost.com/national/land-dispute-resolution-teams-unveiled

គម្រោង​គេហដ្ឋាន​សាធារណៈក្នុង​តម្លៃ​សមរម្យ​សម្រាប់ជនគ្រប់រូប

គម្រោងគេហដ្ឋានសាធារណៈមួយដែលចង់ផ្តល់គេហដ្ឋានក្នុងតម្លៃសមរម្យទៅកាន់ក្រុមគ្រួសារដែលមានជីវភាពក្រោមមធ្យម អ្នករកបានកម្រៃទាបនិងបុគ្គលិករដ្ឋ ដែលនឹងចាប់ផ្តើមនៅចុងឆ្នាំនេះបន្ទាប់ពីបានបញ្ចប់ការសិក្សាអំពីផលប៉ះពាល់ធម្មជាតិ។   ...

Sum Manet
http://www.khmertimeskh.com/news/26739/affordable-houses-for-all/

នាយករដ្ឋមន្ត្រី៖ គ្មានការប្រមូលពន្ធតាមរយៈឯកជននោះទេ

ក្នុងសន្ទរកថានៅខួបអនុស្សាវរីយទី៦៥នៃការបង្កើតនាយកដ្ឋានពន្ធដារ នាយករដ្ឋមន្ត្រីហ៊ុនសែននិយាយថាសំណើរនៃការប្រមូលពន្ធដារតាមរយៈឯកជនជាការដាក់សំពាធទៅលើរដ្ឋាភិបាលដោយមានគោលបំណងនយោបាយនៅក្នុងនោះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26679/pm--no-customs-privatization/

អនុស្សរណៈដើម្បីប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់

អគ្គនាយកដ្ឋានពន្ធដារ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយជាមួយនឹងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងផ្តល់ហិរញ្ញប្បទានភេវកម្ម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26678/memorandum-to-fight-money-laundering/

ក្រសួង​ការងារ​រំឭក​ពី​ការ​អនុវត្ត​ច្បាប់​សហជីព​ថ្មី​ដែល​បាន​​ចូល​ជា​ធរមាន

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...

មុំ គន្ធា
http://bit.ly/2973iw4

កម្ពុជា​ស្វែងរក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ហុងកុង​

ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong

ក្រសួង​នឹង​រឹតបន្តឹង​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​ផ្តោត​លើ​គុណភាព

រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...

ចេង សុខហ័ង
http://bit.ly/299QGXb

សវនាការ​លើ​សកម្មជន​បរិស្ថាន​ធ្វើ​ឡើង​ដោយ​រឹតបន្តឹង

សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...

ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww

ការ​ស៊ើបអង្កេត​ករណី​សង្ស័យ​ជម្ងឺ​ក​ញ្ជ្រិ​ល​ពីរ​នៅ​ក្រុងភ្នំពេញ​និង​ខេត្តស្វាយរៀង​

មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...

Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​តភ្ជាប់​ពី​ផែ​ទៅ​ផ្លូវ​ដែក

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...

Kali Kotoski
http://bit.ly/293YNnG

កូរ៉េខាងត្បូង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​បន្ថែម​ក្នុង​ឆ្នាំ ២០១៦

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...

គង់ មេត្ដា
http://bit.ly/290kOSy

អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ

អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...

Yonhap
http://www.koreaherald.com/view.php?ud=20160627000628

មន្ត្រី​កំពុង​រៀបចំ​ប្រព័ន្ធ​បង់​ប្រាក់​ពិន័យ​ចរាចរណ៍​តាម​ធនាគារ

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/28XZEVn

ការនាំចេញឈើប្រណិតបានបំពានលើច្បាប់ការពាររបស់អង្គការសហប្រជាជាតិ

ប្រទេសកម្ពុជាបាននាំចេញឈើប្រណិតដែលមានតម្លៃរាប់រយលានដុល្លារក្នុងរយៈពេល១៨ខែកន្លងមក បន្ទាប់ពីបានផ្តល់សច្ចាប័នទៅកាន់ច្បាប់អន្តរជាតិឆ្នាំ២០១៣ស្តីអំពីការការពារប្រភេទឈើកម្រពីការបំផ្លិចបំផ្លាញតាមរយៈការជួញដូរ នេះបើយោងតាមរបាយការណ៍មួួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ ...

Ben Paviour
https://www.cambodiadaily.com/news/rosewood-exports-undercut-un-protections-114612/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Rw3Br
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!