រដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួង​​​ការ​​​ពារ​​​ជាតិ​​​គាំទ្រ​​​ការ​​​បណ្តេញ​​​ចេញនៅ​​​​​​ក្នុង​​​​​​តំបន់​​​ឧទ្យាន​​​អង្គរ

អាជ្ញាធរខេត្តសៀមរាបឈប់ចរចាជាមួយអ្នកភូមិរាប់រយគ្រួសារទៀតហើយដែលកាលពីពេលថ្មីៗនេះបានសាងសង់ផ្ទះនិងតូបលក់ដូរខុសច្បាប់នៅក្នុងឧទ្យានបុរាណអង្គរ ហើយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្តើមរុះរើសំណង់ទាំងនេះដោយមិនចាំបាច់មានការយល់ព្រមពីពួកគាត់ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38008

ពលរដ្ឋ​ ៣ ​នាក់​ប្ដឹង​មន្ត្រី​នគរបាល​ជា​កូន​លោក​ស្នងការ​ខេត្ត​កណ្ដាល

អធិការរង​ក្រុង​តាខ្មៅ​ម្នាក់​ឈ្មោះ ចំរើន បញ្ញា ដែល​ជា​កូន​លោក​ស្នងការ​ខេត្ត​ អ៊ាវ ចំរើន ត្រូវ​បាន​ស្រី្ត​ ៣ ​នាក់​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ពី​បទ​រារាំង​មិន​ឲ្យ​ពួកគេ​ដាក់​ពាក្យ​បណ្តឹង​ និង​បាន​កសាង​សំណុំ​រឿង​បំភ្លៃ​ខុស​ការពិត ក្រោយ​ពី​ពួកគាត់​ត្រូវ​មនុស្ស​មួយ​ក្រុម​វាយ​ឲ្យ​របួស ...

សុទ្ធ គឹមសឿន
http://bit.ly/2sp2Oc2

ពលរដ្ឋ​ ៣ ​ស្រុក​នាំ​គ្នា​ទម្លាយ​ខ្នង​ទំនប់​សង្គ្រោះ​ដំណាំ​ពី​ជំនន់​ទឹកភ្លៀង

​ពលរដ្ឋ​ប្រមាណ​ ១០០ ​នាក់​​រស់នៅ​ស្រុក​ចំនួន​បី​នៃ​ខេត្ត​ព្រៃវែង​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​រួម​មាន​ស្រុក​ស្វាយអន្ទរ ស្រុក​ពារាំង​ និង​ស្រុក​កញ្ច្រៀច កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​ជីក​ខ្នង​ទំនប់​អូរក្រចាប​ដើម្បី​រំដោះ​​ទឹក​ចេញ​ពី​ស្រែ​ដោយសារ​បារម្ភ ...

ឃុត សុភចរិយា
http://bit.ly/2u05LSH

"​អ្នកជំនាញ​"​ វិស័យ​ទេសចរណ៍​ ៥០,០០០​ នាក់​នឹង​ត្រូវ​បាន​បណ្តុះបណ្តាល​

​រដ្ឋាភិបាល​ចង់​បណ្តុះ​បណ្តា​អ្នកជំនាញ​ទេសចរណ៍​ជា​រៀង​រាល់​ឆ្នាំ​ចំនួន​ ៥០,០០០​ នាក់​ ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៥​ ក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/39785/50-000-to-be-trained-as-tourism-sector----experts---/

លោក​ ឃួង ស្រេង ​ប្តេជ្ញា​ធ្វើការ​បង្ក្រាប​លើ​ក្រុម​ «​អគតិ​»

លោក ឃួង ស្រេង បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដោយ​បាន​ផ្ញើ​សារ​ព្រមាន​ថា​លោក​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​មនុស្ស​អគតិ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ថា​ជ័យជម្នះ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​របស់​គណបក្ស​ប្រឆាំង​នឹង​ត្រូវ ...

ម៉ិច ដារ៉ា and Ananth Baliga
http://bit.ly/2tqPCIP

ពន្ធដារ​កម្ពុជា​និង​ក្រុង ​ហុងកុង​ ពិភាក្សា​គ្នា​ទៅ​លើ​ពន្ធ​ត្រួត​គ្នា

មន្ត្រី​ជំនាញ​ពី​អគ្គនាយដ្ឋាន​ពន្ធដារ​កម្ពុជា (GDT) និង​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ហុងកុង កាលពី​សប្តាហ៍​មុន​បាន​ចាប់​ផ្តើម​កិច្ចចរចា​ជា​លើក​ដំបូង​ស្តីពី​កិច្ច​ព្រម​ព្រៀង​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​លើ​ប្រាក់​ចំណូល សម្រាប់​រាល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ហុងកុង និង ...

ហ៊ គីមសាយ
http://bit.ly/2t2UDnO

ADB​ ផ្តល់​មូល​និ​ធិ​សម្រាប់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​

​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​តម្លៃ​សមរម្យ​ ប្រសិនបើ​កម្មវិធី​ឧទ្យាន​បន្ទះ​សូ​ឡា​ជាតិ​ដែល​មាន​ទំហំផលិត​​ ១០០​ មេ​ហ្គា​វ៉ា​ត់ នៃ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​អគ្គិសនី​កម្ពុជា​ (EDC)​ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដំណើរការទៅ​​តាម​ផែនការ​។​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/39750/adb-funds-solar-project/

សេវា​ដឹក​ជញ្ជូន​ផ្លូវ​រថភ្លើង​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​

​សេវា​រថភ្លើង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ដែល​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ដើមឆ្នាំ​នេះ​ ហាក់ដូចជា​នឹង​ត្រូវ​ពន្យារពេល​ដោយសារ​តែ​មាន​បញ្ហា​ចម្រូងចម្រាស​ការ​សាងសង់​ផ្លូវ​រថ​ភ្លើង​​ប្រវែង​មួយ​គីឡូម៉ែត្រ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/39753/still-no-train-in-sight/

រដ្ឋ​ និង​ឯកជន​ផ្ដើម​សិក្សា​គម្រោង​លំនៅឋាន​ថ្មី​ ៥ ​ម៉ឺន​ខ្នង​ផ្ទះ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​អ្នក​ចំណូល​ទាប​ និង​មធ្យម

មន្រ្តី និងអ្នកជំនាញអះអាងថា កម្ពុជាត្រូវការលំនៅឋានថ្មីប្រមាណជា៥ម៉ឺនខ្នងផ្ទះក្នុងមួយឆ្នាំសម្រាប់អ្នករស់នៅទីប្រជុំជនទូទាំងប្រទេស ដែលគម្រោងលំនៅឋាននេះនឹងមានតម្លៃសសមរម្យតែចាំបាច់ត្រូវការកិច្ចសហការរវាងវិស័យរដ្ឋនិងឯកជន ...

ទូច សុខា
http://bit.ly/2sZ18YR

មន្រ្តី២រូបបានសារភាពពីការលក់ដីរដ្ឋនៅខេត្តព្រះវិហារ

ថ្នាក់ដឹកនាំនៃមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ២នាក់បានសារភាពនៅសាលាដំបូងរាជធានីភ្នំពេញពីម្សិលម្សិញថា ពួកលោកពិតជាបានលក់ដីកាត់ពីមន្ទីរមែន ដើម្បីសងបំណុល និងជួយមន្ទីរដែលមានជីវភាពខ្វះខាត ខណៈមេធាវីស្នើឲ្យដោះលែងពួកគាត់ដោយសំអាងថា ហួសអាយុកាលនៃបទល្មើស ...

នៀម ឆេង
http://bit.ly/2sZiZPr

អភិបាលខេត្ត​ថ្មី​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជម្រុញ​អភិបាលខេត្ត​ថ្មី​ចំនួន​ពីរ​នាក់​ ដើម្បី​បន្ត​បង្ក្រាប​ការ​ជួញ​គ្រឿងញៀន​ ក្នុង​គោលបំណង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​យុទ្ធនាការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​។​ ​ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39765/new-governors-told-to-keep-up-fight-against-drugs/

នគរ​បាលរារាំង​អ្នកហែ​ក្បួន​ស្នើ​​សុំ​ឱ្យ​​ដាក់​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​​​ខ្មែរ​​ក្រោម​ជា​ថ្ងៃ​បុណ្យ​ជាតិ

នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយនៅចំណុចជិតវត្តចាស់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីរារាំងមនុស្សប្រមាណ៣០នាក់ពីការហែក្បួនឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្នើសុំឱ្យដាក់បញ្ចូលថ្ងៃដែលបារាំង បានប្រគល់អតីតខេត្តកម្ពុជាក្រោមឱ្យទៅវៀតណាមជាផ្លូវការ ជាថ្ងៃបុណ្យជាតិ ...

អូន ភាព
http://www.cambodiadailykhmer.com/37970

របាយការណ៌ព្រមានចំពោះគម្រោងផែនៅខេត្តកំពត

របាយការណ៌ថ្មីរបស់អង្គការមិនមែនរដ្ឋាភិបាលនិងអ្នកតំណាងសហគមន៌បានអះអាងថាគម្រោងទាក់ទាញភ្ញៀវទេសចរណ៌តាមរយៈការសាងសង់ផែអ្នកដំណើរដែលមានគម្រោងទឹកប្រាក់១០លានដុល្លារអាចធ្វើអោយប៉ះពាល់ដល់សហគមន៌ដោយសារមានការពិគ្រោះយោបល់មិនគ្រប់គ្រាន់​​​ ...

Leonie Kijewski and Yon Sineat
http://www.phnompenhpost.com/national/report-warns-pier-project

​រដ្ឋាភិបាល​អនុញ្ញាត​អោយ​ក្រុមហ៊ុន​បួន​រុករក​រ៉ែ​

​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រកាស​ផ្តល់​អាជ្ញាប័ណ្ណ​អោយ​ក្រុមហ៊ុន​បួន​ផ្សេង​គ្នា​ក្នុង​ការ​រុករក​ធនធាន​រ៉ែ​ដែល​មាន​សក្តានុពល​នៅ​ក្នុង​ខេត្តក្រចេះ​ កំពង់ធំ​ មណ្ឌលគិរី​ និង​កំពត ...

Post Staff
http://www.phnompenhpost.com/business/government-oks-four-firms-local-mineral-mining

NBC កំពុង​ធ្វើ​ការ​សាកល្បង​ប្រព័ន្ធ​ ATM រួម

ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ធ្វើ​តេស្ត​សាកល្បង​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ថ្មី​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បី ដែល​អាច​ឲ្យ​អ្នក​កាន់​កាត ATM ពី​គ្រឹះស្ថាន​ទាំងបី​អាច​ដាក់ ឬ​ដក​ប្រាក់​នៅតាម​ទូ​ម៉ាស៊ីន ATM និង​ប្រើ​ម៉ាស៊ីន​ឆូត​កាត (POS) ពី​គ្រឹះស្ថាន​ណា​មួយ​ក៏​បាន​ក្នុង​ចំណោម ...

ហ៊ គីមសាយ
http://bit.ly/2sVqabi

តម្លៃ​ដំឡូង​មី​ បាន​ធ្លាក់​ចុះ​អាក្រក់​បំផុត ​មិន​ធ្លាប់​មាន

តម្លៃ​ដំឡូង​នៅ​ពេល​នេះ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ​១០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ដំឡូង​មី​ស្រស់ ដែល​ជា​តម្លៃ​អាក្រក់​បំផុត និង​មិន​ធ្លាប់​មាន​នៅក្នុង​ឧស្សាហ​កម្ម​នេះ ដែល​ជំរុញ​ឲ្យ​កសិករ​បាន​កាត់​បន្ថយ​ការ​ដាំ​ដំណាំ​នេះ​ជា​បណ្តើរៗ​។ នេះ​បើ ...

Cheng Sokhorng
http://www.phnompenhpost.com/business/cassava-prices-hit-new-low

ចំ​នុ​ចវិជ្ជមាន​ និង​អវិជ្ជមាន​នៃ​គម្រោង​ខ្សែ​ក្រ​វ៉ា​ត់​ និង​ផ្លូវ​របស់​ចិន​

​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ខ្លួន​គឺជា​អ្នកគាំទ្រ​ដល់​កិច្ច​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​ និង​ផ្លូវ​ (BRI)​របស់​ចិន​ចាប់តាំងពី​ឆ្នាំ​ ២០១៣​ មក​ម្ល៉េះ​។​ កិច្ច​ផ្តួចផ្តើម​នេះ​ នឹង​ផ្តល់​នូវ​ក្រប​ខណ្ឌ​ថ្មី​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ប្រទេស​ជិតខាង ...

Samithi Sok
http://www.khmertimeskh.com/news/39680/pros-and-cons-of-china---s-belt-and-road-plan/

កូនប្រុស​លោក​ ទៀ​ បាញ់​ ទទួល​បាន​តំណែង​អភិបាលរង​ខេត្តសៀមរាប​

​កូនប្រុស​របស់​លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ លោក​ឧត្តមសេនីយ៍​ ទៀ​ សីហា​ បាន​និយាយ​ថា​ លោក​មិន​ត្រូវ​បាន​ប្រាប់​អំពី​ការ​តែងតាំង​ជា​ផ្លូវការ​នៅឡើយ​ទេ​ ដូច្នេះ​លោក​មិន​អាច​ឱ្យ​កាលបរិច្ឆេទ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39696/tea-banh-son-gets-siem-reap-post/

NEC​ នឹង​ធ្វើការ​ស៊ើបអង្កេត​សន្លឹក​ឆ្នោត​មិន​បានការ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​នានា​នៅ​ខែ​ក្រោយ​ ដើម្បី​ពិភាក្សា​គ្នា​ពី​ចំនួន​ដ៏​ច្រើន​នៃ​សន្លឹក​ឆ្នោត​មិន​បានការ​នៅ​ក្នុង​ការ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39698/nec-to-probe-invalid-ballots/

គ.ជ.ប ចេញ​ផ្សាយ​លទ្ធផល​​​ផ្លូវ​ការ​នៃ​​ការ​បោះឆ្នោត​​​​​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ថ្ងៃទី៤ មិថុនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនា តាមកាលកំណត់កាលពីម្សិលមិញ ដោយគណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៥៦ឃុំ សង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១.៦៤៦ ហើយគណបក្សនេះក៏ឈ្នះបានក្រុមប្រឹក្សាចំនួន៦.៥០៣អាសនៈដែរក្នុងចំណោមក្រុមប្រឹក្សាសរុបចំនួន១១.៥៧២អាសនៈ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37964

ការ​តែងតាំង​អភិបាលរង​រាជធានី​ភ្នំពេញ​ថ្មី​ចំនួន​ពីរ​នាក់​

​រដ្ឋាភិបាល​បាន​តែងតាំង​មន្ត្រី​ពីរ​នាក់​ដើម្បី​ក្លាយជា​អភិបាលរង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​រួម​មាន​អតីត​អភិបាលរង​ខេត្តពោធិ៍សាត់​ កើត​ ឆែ​ និង​ នួន​ ផា​រ័​ត្ន​ មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​អង្គការ​យុវជន​ដែល​ដឹកនាំ​ដោយ​កូនប្រុស ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/phnom-penh-acquires-two-new-deputy-governors

NBC-BOK ស្រាវជ្រាវ​រួម​លើ​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​កណ្ដាល​កម្ពុជា និង​ធនាគារ​កណ្ដាល​កូរ៉េ​បាន​ប្រកាស​ពី​ការ​សិក្សា​រួម​គ្នា​លើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​ស្តីពី អត្រា​ប្តូរ​ប្រាក់ និង​អតិផរណា​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ក្នុង​គោល​បំណង​ប្រើ​ប្រាស់​ការ​រក​ឃើញ​នេះ​ក្នុង​ការ​បង្កើត​គោល​នយោបាយ​រូបិយវត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព ...

ហ៊ គីមសាយ
http://bit.ly/2s7sFKo

លោក ស ខេង​ ថា​មាន​ការ​ជួញដូរ​អាវុធ​ពី​កម្ពុជា

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​នៅ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​ទទួល​ស្គាល់​ថា​ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​កន្លែង​ជួញដូរ​អាវុធ​ខុស​ច្បាប់​។ ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​ទៅ​កាន់​មន្ត្រី​របស់​លោក​នៅក្នុង​ពិធី​ប្រកាស​ចូល ...

ម៉ិច ដារ៉ា និង Shaun Turton
http://bit.ly/2tbbR51

NBC តម្រូវ​ឲ្យ​អាជីវកម្ម​សេវា​ទូទាត់​សង​ប្រាក់​ត្រូវ​សុំ​អាជ្ញាប័ណ្ណ

ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្មីៗ​នេះ​បាន​ចេញ​ប្រកាស​មួយ​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ដែល​ផ្តល់​សេវា​ទូទាត់​ប្រាក់ ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ដាក់​ចេញ​លក្ខខណ្ឌ​តឹងរ៉ឹង​រាប់​តាំងពី​ការ​គ្រប់គ្រង​ប្រតិបត្តិការ និង​ដើម​ទុន​ចុះ​បញ្ជី ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​វិស័យ​នេះ​ស្រប​ពេល ...

ហ៊ គីមសាយ និង Matthieu de Gaudemar
http://bit.ly/2rSxW4i

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fZgcB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!