ព័ត៌មាន​

រដ្ឋាភិបាលកម្ពុជាបដិសេធការអះអាងរបស់អ្នកជំនាញសិទ្ធិមនុស្សUN ថាអាជ្ញាធរគំរាមកំហែងអ្នកការពារសិទ្ធិមនុស្ស

រដ្ឋាភិបាលកម្ពុជាបានបដិសេធការព្រួយបារម្ភរបស់អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ៥ រូបដែលបានរាយការណ៍ថាអាជ្ញាធរកម្ពុជាកំពុងកំណត់គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌ ដល់អ្នកការពារសិទ្ធិមនុស្សដោយនិយាយថាការព្រួយបារម្ភនេះគឺគ្មានមូលដ្ឋានច្បាស់លាស់។ ...

បែន​ សុខហ៊ាន
https://bit.ly/3iE55Od

កម្ពុជា​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​ជាង ៩០ ​ម៉ឺន​តោន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឱ្យដឹងថា កម្ពុជា​បាន​នាំចូល​ថ្នាំ កសិកម្ម និង​ជី​កសិកម្ម ចំនួន​ជាង​ ៩០ ​ម៉ឺន​តោន​នៅក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ ដែល​ចំនួន​នេះ​បាន​កើនឡើង​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំមុន​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-08-11-1111-221355.html

​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​គ្រប់គ្រង​ទំនិញ​បាន​ចំនួន​ ១,២​ប៊ី​លាន​ដុល្លារ​

​តម្លៃ​នៃ​ការ​នាំ​ចូល​ និង​នាំ​ចេញ​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​សម្រេច​បាន​ ១,១៨៥​ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៧​ ខែ​ដំបូង​ នៃ​ឆ្នាំ​ ២០២១​ កើនឡើង​ ៤៤,៥១​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន​។​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/ssez-handles-12b-goods

សម្តេច​ ហ៊ុន​ សែន​៖​ គ្មាន​ការ​ចាក់​បី​ដង​សម្រាប់​វ៉ាក់សាំង​ AstraZeneca​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជការ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​បាន​ទទួល​វ៉ាក់សាំង​ AstraZeneca​ ដូ​ស​ទី​ ១​ និង​ទី​ ២​ រួច​ហើយ​ថា​ ពួក​គេ​មិន​គួរ​ចាក់​វ៉ាក់សាំង​លើក​ទី​ ៣​ ឡើយ​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/hun-sen-no-triple-shot-astrazeneca-covid-jab

ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ដំណើរ​ស្វែងរក​អង្ករ​ល្អ​ឥត​ខ្ចោះ​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ឯកឧត្តម​ វេ​ង​ សា​ខុន​ នៅ​ថ្ងៃ​ទី​ ៩​ ខែសីហា​ នេះ​បាន​ជំរុញ​ឱ្យ​ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​ បង្កើន​ការ​ដាំ​ដុះ​ស្រូវ​សែន​ក្រអូប​ ដើម្បី​លើក​ស្ទួយ​វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/kingdom-quest-perfect-rice

គោលដៅ​សេវាកម្ម​រដ្ឋាភិបាល​ទំនើប​នៃ​ផែនការ​ឌី​ជី​ថ​ល​

​ក្រុមការងារ​ “​រដ្ឋាភិបាល​ឌី​ជី​ថ​ល​”​ របស់​ក្រសួងមហាផ្ទៃ​ បាន​នឹង​កំពុង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនការមេ​ សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ ស្រប​តាម​ផែនការមេ​របស់​រដ្ឋាភិបាល​ ដែល​ហៅ​កាត់​ថា​ រដ្ឋាភិបាល​ឌី​ជី​ថ​ល​ ដើម្បី​ធ្វើ​ទំនើប​កម្ម​សេវាកម្ម​សាធារណៈ​។ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/modernised-government-services-goal-digital-plan

ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយជោគជ័យដល់ប្រជាពលរដ្ឋចំនួន ៨.៣៩៦.៦១៣ នាក់ ឬ ៨៣% នៃពលរដ្ឋគោលដៅ ១០ លាននាក់

ក្នុងរយៈពេល ៦ ខែ នៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងបង្ការដោយជោគជ័យដល់ប្រជាពលរដ្ឋរបស់ខ្លួនបានចំនួនជាង ៨៣% នៃពលរដ្ឋគោលដៅ ១០ លាននាក់ដំបូងប្រឆាំងនឹងជំងឺកូវីដ-១៩។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3fRMCM4

ការឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta នៅកម្ពុជាមានចំនួនជាង ៤០០ នាក់

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជាដែលត្រូវបានគេមើលឃើញថាកំពុងទទួលរងយ៉ាងធ្ងន់ធ្ងរជាងមុនពីការឆ្លងរាលដាលវីរុសបំប្លែងខ្លួនថ្មី Delta ប្រភេទ SARS-CoV-2 គឺមានចំនួនជាង ៤០០ នាក់ ហើយ។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Czj93j

អាជ្ញាធរ​ស្រុកស្រែ​អំបិល​ កំពុង​ស្រាវជ្រាវ​ករណី​អតីត​អធិការ​ស្រុក​ម្នាក់​ឈូស​ដី​មិន​សុំច្បាប់

អាជ្ញាធរ​ស្រុកស្រែ​អំបិល​កំពុង​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​អតីត​អធិការនគរបាល​ស្រុក​ទន្ទ្រាន​យក​ដីព្រៃ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ចំណុច​វាលពួច ភូមិ​ព្រាំង ឃុំ​ដងពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-10-1332-221293.html

​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ផលិតកម្ម​ស្រូវ​សរីរាង្គ​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ និយាយ​ថា​ ជនជាតិ​ដើម​ភាគតិច​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​កសិកម្ម​ ប្រកបដោយ​សុវត្ថិភាព​និង​និរន្តរភាព​។​ ​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50912652/indigenous-people-in-cambodia-play-vital-role-in-organic-rice-production-development/

​ខេត្ត​ Gia​ Lai​ ប្រទេស​វៀតណាម​នឹង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​

ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ព្រំដែន​រវាង​ខេត្ត​ Gia​ Lai​ និង​តំបន់​នានា​របស់​កម្ពុជា​ ដែល​មាន​ខ្សែ​ព្រំដែន​ជាប់​គ្នា​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​លើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម​ និង​ការ​ផ្លាស់​ប្តូរ​ទំនិញ​ក្រោម​កម្មវិធី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ ព្រំដែន​វៀតណាម​ដល់​ឆ្នាំ​ ២០២៥​ ដោយ​មាន​ចក្ខុវិស័យ ...

បុគ្គលិក​ ខ្មែរថាមស៍
https://www.khmertimeskh.com/50912806/gia-lai-province-in-vietnam-to-boost-trade-links-with-cambodias-border-provinces/

​ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរការ​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​ថ្មី​តម្លៃ​ត្រឹមតែ​ ២​ដុល្លារ​ក្នុង​ពេល​ឆាប់ៗ​នេះ​

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ឯកឧត្តម​ ជា​ វណ្ណ​ដេ​ត​ បាន​មាន​ប្រសាសន៍​ថា​ ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរការ​តេស្ត​រហ័សដែល​ងាយស្រួល​ប្រើ​ និង​មានគុណ​ភាព​ខ្ពស់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​ចំណាយ​ត្រឹមតែ​ ២​ ដុល្លារ​ប៉ុណ្ណោះ​​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50912405/ministry-will-launch-a-new-covid-rapid-test-kit-for-only-2-soon/

​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្តន្ទាទោស​ករណី​រលំ​អគារ​នៅ​ក្រុងព្រះសីហនុ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ ២៨​នាក់​ស្លាប់​

​សាលាឧទ្ធរណ៍​ រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​សម្រេច​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​ចិន​ ៤​ នាក់​ និង​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ២​ ទៅ​ ៣​ ឆ្នាំ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​រលំ​អគារ​កម្ពស់​ ៧​ ជាន់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​ ២៣ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50912604/appeal-court-upholds-convictions-over-sihanoukville-building-collapse/

អ្នកជំងឺ​ទាំងអស់​ដែល​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វីរុស​បំប្លែង​ថ្មី​ ដែល​តា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ “​សម្រាក​ព្យាបាល​នៅផ្ទះ​ទេ​”

​អ្នកជំងឺ​ទាំងអស់​ដែល​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វីរុស​បំប្លែង​ថ្មី​ ដែល​តា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យាបាល​នៅផ្ទះ​ទេ​ ប៉ុន្តែ​ត្រូវ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ ឬ​មន្ទីរពេទ្យ​ ដែល​បាន​កំណត់ ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ជាក់ស្តែង​របស់​អ្នកជំងឺ​។​ ...

បុគ្គលិក ខែ្មរថាមស៍
https://www.khmertimeskh.com/50912965/patients-tested-with-delta-variant-not-allowed-for-home-hospitalisation/

ផលិតកម្មអំបិលរបស់កម្ពុជាក្នុងឆ្នាំ ២០២១ នឹងបំពេញតម្រូវការក្នុងស្រុក

យោងតាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានឲ្យដឹងថា​ផលិតកម្មអំបិលក្នុងស្រុកអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឆ្នាំនេះ ដោយបន្ធូរបន្ថយតម្រូវការរបស់កម្ពុជាក្នុងការនាំចូល។ ...

ជា វណ្ណយុទ្ធ
https://bit.ly/2VAYifw

សមាគម​ ៣ ចុះ​កិច្ចព្រមព្រៀង​ដើម្បី​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី

សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការយល់ដឹង​លើ​ការទទួលបាន​ហិរញ្ញប្បទាន​របស់​សហគ្រិន​ជា​ស្ត្រី​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-08-10-1108-221304.html

អាមេរិក​ប្រកាស​ផ្តល់ជំនួយ​​បន្ទាន់​បន្ថែម $ ៤ ​លាន​ទៀត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) នៅ​ថ្ងៃទី​ ៩ សីហា បានប្រកាស​ផ្តល់ជំនួយ​បន្ថែមចំនួន​ ៤ ​លាន​ដុល្លារ ជា​ជំនួយ​បន្ទាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ប្រទេស​កម្ពុជា​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-08-10-1019-221288.html

គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%

កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ចំនួន​ជាង ៨៦ ​ម៉ឺន​តោន​ ក្នុង​រយៈពេល​ ៧ ​ខែ ដើមឆ្នាំ​ ២០២១ កើន​ជាង ៣០០ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ចម្បង​ជាងគេ​សម្រាប់​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-08-10-1129-221306.html

ភ្ញៀវ​បរទេស​ចូលមក​កម្ពុជា​ក្នុង​ឆមាស​ទី​១ ធ្លាក់ចុះ​ជាង​ ៩០ ​ភាគរយ

របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស ១០,៨ ​ម៉ឺន​នាក់ ធ្លាក់ចុះ ៩០,៨ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១,១៨ ​លាន​នាក់​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-08-10-1124-221305.html

ភ្លៀង​ធ្លាក់​មក​លើ​ប្រទេស​កម្ពុជា​ពី​ខ្យល់មូសុង​និរតី​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​អាកាសធាតុ​រយៈពេល​ ៧​ ថ្ងៃ​ខាង​មុខ​នេះ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50912899/rains-on-the-way-for-cambodia-from-southwest-monsoon/

ជនជាតិ​ដើម​ភាគតិច​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សិទ្ធិ​ដីធ្លី​

​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ម្សិលមិញ​ខណៈ​ដែល​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​សេដ្ឋកិច្ច​វប្បធម៌​នយោបាយ​និង​ធនធានធម្មជាតិ​របស់​ពួក​គេ​។​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50912600/indigenous-people-express-concern-about-land-rights/

សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​មាន​ប្រសាសន៍​ថា​កង្វះ​ស្តុក​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​ (AstraZeneca)​ អាច​រារាំង​ដល់​ការ​ចាក់​វ៉ាក់សាំង​លើក​ទី​ ៣​ សម្រាប់​ទាំងអស់​គ្នា​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បាន​ថ្លែង​ថា​មិន​មានការ​ចាក់​វ៉ាក់សាំង​លើក​ទី​ ៣​ នៅឡើយ​ទេ​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​ (AstraZeneca)​ ហើយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50912645/lack-of-sufficient-stocks-of-astrazeneca-vaccines-may-impede-third-dose-for-all-says-pm-hun-sen/

ការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​ (AstraZeneca)​ នៅ​ទីក្រុង​ភ្នំពេញ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​គណៈកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់់សាំង​កូ​វី​ដ​-១៩​ បាន​ប្រកាស​ថារ​ការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​ (AstraZeneca)​ សម្រាប់​ក្រុម​ជួរ​មុខ​នឹង​ចាប់ផ្តើម​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១២​ ខែសីហា​ហើយ​វា​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50912698/astrazeneca-vaccine-booster-dose-in-phnom-penh-to-start-on-thursday/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xBzsT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!