រដ្ឋាភិបាល
លោក ជា សុផារ៉ា បង្កើតក្រុមការងារដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស
លោក ជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារចំនួន ២៧ក្រុម ចុះដោះស្រាយជម្លោះដីធ្លីទូទាំងប្រទេស បន្ទាប់ពីលោក បានប្រកាសប្រឆាំងដាច់ខាតនឹងអ្នកមានអំណាច និងមន្ត្រីដែលឃុបឃិតរំលោភដីយកប្រជាពលរដ្ឋ។ ...
តាំង វីដា
http://bit.ly/1O9GBsR
លោក សាយ សំអាល់ ថា កម្ពុជាបិទទាំងស្រុងចំពោះការដឹកឈើទៅលក់នៅប្រទេសវៀតណាម
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានឲ្យដឹងថាកម្ពុជាបានបិទទាំងស្រុងក្នុងការនាំឈើចេញតាមច្រកកម្ពុជាវៀតណាមដើម្បីបញ្ចប់ការលួចកាប់ឈើទ្រង់ទ្រាយធំព្រមទាំងស្នើទៅរដ្ឋាភិបាលឲ្យលុបចោលព្រៃសម្បទានទាំងអស់ដែលបានលុបចោលតាំងពីឆ្នាំ១៩៩៨ ដែលមិនទាន់បានអនុវត្តន៍។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/211Qf1V
កម្ពុជាគាំទ្រការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជាគាំទ្រដល់ប្រទេសទីម័រខាងកើតក្នុងការក្លាយទៅជាសមាជិកលេខរៀងទី១១នៅក្នុងអាស៊ាន។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25747/cambodia-backs-timor-leste-asean-membership/
ICT ជាក្តីសង្ឃឹមសម្រាប់ជួយដោះស្រាយបញ្ហាកម្រិតសហគមន៍ក្នុងប្រទេសកម្ពុជា
ប្រហែលជា ១០ឆ្នាំមុន ប្រជាជនកម្ពុជាពឹងផ្អែកលើសេវាអ៊ិនធឺណែតតាមហាងតូចៗប្រសិនបើពួកគេត្រូវការទទួលបានបណ្តាញ។ ម៉ាស៊ីនកុំព្យូទ័រចាស់ៗ អគ្គិសនីឧស្សាហ៍ដាច់ ហើយកង្ហារត្រូវបានដាក់សម្រាប់ធ្វើឱ្យត្រជាក់ដល់អតិថិជន ព្រោះពួកគេបានចំណាយប្រាក់ក្នុងមួយនាទីៗ ដើម្បីភ្ជាប់អ៊ីនធឺណែត ឬគ្រាន់តែផ្ញើរ និងទទួលសារអេឡិចត្រូនិច។ ...
វៀតណាម កម្ពុជា គាំទ្រការស្នើរបស់ឥណ្ឌូនេស៊ីសម្រាប់ស្តង់ដាប្រាក់ឈ្នួលអប្បបរមាអាស៊ាន
ប្រទេសវៀតណាម និងកម្ពុជាគាំទ្រការស្នើររបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ប្រាក់ឈ្នួលអប្បបរមាស្តង់ដាដែលនឹងអាចអនុវត្តបានសម្រាប់ប្រទេសនានាដែលជាសមាជិកអាស៊ាន លោកប្រធានាធិបតីរងឥណ្ឌូនេស៊ី Jusuf Kallaបានមានប្រសាសន៍។ ...
ម៉ាឡេស៊ី-កម្ពុជានឹងធ្វើការជាមួយគ្នាលើការបង្ក្រាបការជួញដូរមនុស្ស
ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាកំពុងធ្វើការជាមួយគ្នាដើម្បីបញ្ជូលកិច្ចចរចាមួយសម្រាប់កិច្ចព្រមព្រៀងមួយលើការបង្ក្រាបការជួញដូរមនុស្ស។ ...
Mazwin Nik Anis
http://www.thestar.com.my/news/nation/2016/06/03/malaysia-cambodia-working-together-on-tackling-human-trafficking/
Grow Asia នឹងជួយជំរុញផលិតផលកសិកម្មកម្ពុជា
អង្គការ Grow Asia ដែលបានបង្កើតភាពជាដៃគូជាផ្លូវការជាមួយកម្ពុជាកាលពីចុងឆ្នាំមុននឹងជួបប្រជុំនៅថ្ងៃទី ១៣ ខែមិថុនានៅភ្នំពេញដើម្បីចាប់ផ្តើមរៀបចំក្រុមការងាររវាងវិស័យសាធារណៈ និងឯកជនរួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបន្ទាប់ពីបានកំណត់លើដំណាំកសិកម្ម ៦ មុខសម្រាប់សក្តានុពលទីផ្សារ។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/20WLJBJ
រដ្ឋាភិបាលស្តីបន្ទោសគណៈប្រតិភូដែលចោទរដ្ឋាភិបាលក្នុងបញ្ហាជាមួយគណបក្សសង្គ្រោះជាតិ
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយដែលចោទប្រកាន់គណប្រតិភូបរេទេសពីការនិយាយមិនស្មោះត្រង់ ដែលជាប្រតិកម្មរដ្ឋាភិបាលសម្រាប់ការរិះគន់ការបង្ក្រាបទៅលើគណបក្សប្រឆាំង និងបាននិយាយថាគណប្រតិភូទាំងនេះធ្វើដូចជាមិនដឹងពីច្បាប់។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/govt-kicks-damage-control-into-high-gear-113430/
ក្រសួងការងារ នឹងពិភាក្សាទៅលើប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧នៅខែកក្កដា
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំណត់នូវកាលវិភាគក្នុងការពិភាក្សានិងកំណត់ទៅលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧ ដោយចាប់ផ្តើមពីខែកក្កដា ក្នុងឆ្នាំនេះទៅ និងប្រកាសលទ្ធផលចូលជាធរមាននៃប្រាក់ឈ្នួលកម្មករនៅដើមឆ្នាំក្រោយ។ ...
មុំ គន្ធា
http://bit.ly/22BttPV
ក្រសួងជំរុញ គ្រឹះស្ថានហិរញ្ញវត្ថុ គាំទ្រដល់សហគ្រាសធន់តូច និងមធ្យម
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុបង្កើនការគាំទ្រតាមរយៈសេវាហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យមដោយក្រសួងលើកឡើងថាកង្វះផ្នែកហិរញ្ញវត្ថុអាចរាំងលំហូរសាច់ប្រាក់ និងរារាំងដល់ដំណើរការលូតលាស់អាជីវកម្ម។ ...
ជា វណ្ណៈ
http://bit.ly/25DXNhT
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាននៅឆ្នាំក្រោយ
“មានទេសចរណ៍ច្រើន និងមានអ្នកវិនិយោគជាច្រើន”។ ឃ្លានេះនឹងក្លាយទៅជាពាក្យស្លោកមួយនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាននៅរាជធានីភ្នំពេញនៅឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25723/cambodia--new-host-for-world-forum/
ក្រសួងអប់រំគ្រោងនឹងបង្កើតដេប៉ាដឺម៉ង់ថ្មី
ក្រសួងអប់រំបានដាក់សំណើរគម្រោងបង្កើតដេប៉ាដឺម៉ង់ថ្មីចំនួន៣ ដែលក្នុងនោះរួមមានដេប៉ាដឺម៉ង់ការអប់រំពិសេសមួយ ដែលការស្នើរនេះទទួលបានការសារទរពីអង្គការក្រៅរដ្ឋាភិបាល បើទោះបីជាមានសំណួរថាតើនឹងមានមូលនិធិគ្រប់គ្រាន់ក៏ដោយ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/ministry-education-eyes-new-departments
ច្រកព្រំដែនថ្មីកម្ពុជា-ថៃត្រូវបានរៀបចំ
កំពុងមានការរៀបចំដើម្បីសាងសង់ច្រកព្រំដែនថ្មីទៅកាន់ប្រទេសថៃនៅក្នុងខេត្តបន្ទាយមានជ័យ នេះបើឱ្យដឹងពីក្រុមមន្ត្រីកាលពីម្សិលមិញ។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបើកប្រកព្រំដែនថ្មីមួយកាលពីខែសីហាសម្រាប់គោលបំណងដើម្បីជម្រុញដល់ធ្វើពាណិជ្ជកម្មទ្វេរភាគី អាជ្ញាធរខេត្តបន្ទាយមានជ័យបានផ្ញើរលិខិតទៅកាន់អាជ្ញាធរខេត្ត Sa Kaeo ប្រទេសថៃកាលពីម្សិលមិញដើម្បីពិភាក្សាគ្នាអំពីគម្រោងនេះ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25676/new-border-checkpoint-to-thailand-planned/
កម្ពុជាគ្រោងស្នើសុំសមាជិកភាពសន្ធិសញ្ញា PCT កុំឲ្យលួចចម្លងផលិតផល
កម្ពុជាគ្រោងស្នើសុំជាសមាជិកនៃសន្ធិសញ្ញាប្រកាសនីយបត្រតក្កកម្ម(ប៉ាតង់)ដើម្បីលើកកម្ពស់ការការពារសិទ្ធិផលិតផលនៃអ្នកវិនិយោគបរទេសនៅកម្ពុជា នៅពេលឆាប់ៗមុខ ខណៈមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញផ្នែកនេះថាPCT នឹងជួយជំរុញ និងទាក់ទាញវិនិយោគចូលមកកម្ពុជា កាន់តែច្រើន។ ...
ជា វណ្ណៈ
http://bit.ly/1XjHClt
ប្រទេសម៉ាឡេស៊ីនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយព្រះរាជាណាចក្រកម្ពុជា
ប្រទេសម៉ាឡេស៊ីអាចនឹងសហការកាន់តែជិតស្និទ្ធជាមួយនឹងស្ថាប័នក្រសួងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗនេះ ប្រសិនបើអ្វីៗទាំងអស់ដំណើរការតាមគម្រោង បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៥នៅទីក្រុងកូឡាឡាំពួសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25674/malaysia-to-sign-mous-with-kingdom/
ឧត្តមសេនីយ៍ ទាបាញ់ និយាយថាបញ្ហាសមុទ្រចិនខាងត្បូងមិនស្ថិតក្នុងកិច្ចពិភាក្សាជាមួយវៀតណាមទេ
ខណៈពេលជំនួបជាមួួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទាបាញ់ បានប្រាប់អ្នកការសែតថាបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាក្តៅគគុកនោះ នឹងមិនត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះទេ។ ...
Khuon Narim
https://www.cambodiadaily.com/news/gen-banh-says-sea-not-on-agenda-with-vietnam-113384/
សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងបោះឆ្នោតរើសក្បាលម៉ាស៊ីនថ្មី ក្រោយជួបវិបត្តិ
សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងបោះឆ្នោតរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ស្របពេលដែលជំនួញហិរញ្ញប្បទានដើម្បីស្តារវិស័យស្រូវអង្ករដែលស្នើឲ្យភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅមានស្រពិចស្រពិលនៅឡើយ។ ...
http://bit.ly/1XjHClt
http://www.khmertimeskh.com/news/25665/rice-body-elections-come-at-crucial-time/
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេធាវី ចំពេលគណៈមេធាវីព្រមានសមាជិកពីបញ្ហាសូកប៉ាន់
អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមេធាវីមួយរូបនៅភ្នំពេញពីបទចោទប្រកាន់លើការប្រព្រឹត្តអំពើពុករលួយ ចំពេលដែលគណៈមេធាវីចេញលិខិតជូនដំណឹងទៅកាន់សមាជិកនៅថ្ងៃពុធដែលព្រមានពួកគេពីការប្រព្រឹត្តអ្វីដែលខុសពីច្បាប់។ ...
Khy Sovuthy
https://www.cambodiadaily.com/news/anti-corruption-unit-arrests-lawyer-bar-warns-of-graft-113372/
កម្ពុជា ស្វែងរកហិរញ្ញប្បទានពីចិន បង្កើតមជ្ឈមណ្ឌលចែកចាយទំនិញក្នុងប្រទេស
កម្ពុជាកំពុងស្វះស្វែងរកហិរញ្ញប្បទានពីភាគីចិនក្នុងការសិក្សាពីលទ្ធភាពបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញនៅក្នុងប្រទេសដើម្បីកាត់បន្ថយថ្លៃដើមថ្លៃឡូជីស្ទិកនិងបង្កើនការប្រកួតប្រជែងលើការនាំចូល និងនាំចេញក្នុងតំបន់។ ...
សុខ ចាន់
http://bit.ly/1XjbG0v
នាយករដ្ឋមន្ត្រីបារម្ភពីការប្រកួតប្រជែងក្នុងតំបន់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទជាសំណួរពីវិសាលភាពនៃការប្តេជ្ញាចិត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក្នុងការបង្កើតប្លុកពាណិជ្ជកម្មប្រចាំតំបន់ខណៈប្រទេសមួយចំនួនបន្តប្រកួតប្រជែងគ្នាលើការនាំចេញផលិតផលកសិកម្ម និងលំហូរចូលវិនិយោគផ្ទាល់ពីបរទេស។ ...
Kali Kotoski
http://bit.ly/1UgWwSI
សមាគមគ្រូបង្រៀនត្រូវបានថ្កោលទោស
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ពីការថ្កោលទោសទៅលើសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាទាក់ទងនឹងការអំពាវនាវដល់គ្រូបង្រៀននានាដើម្បីចូលរួមធ្វើកូដកម្ម ឬបាតុកម្មគាំទ្រដល់លោក គឹម សុខា មេដឹកនាំគណៈបក្សសង្គ្រោះជាតិ។ ...
ទិន សុខាវុធ
http://www.khmertimeskh.com/news/25621/teachers----association-condemned/
រដ្ឋាភិបាលអះអាងថាកូដកម្មធ្វើឱ្យវិស័យឧស្សាហកម្មដាំក្បាលចុះក្រោម
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបាននិយាយថា កូដកម្ម និងបាតុកម្មកំពុងរំខានដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្មវាយភណ្ឌ និងបានអះអាងថា សហជីព និងនិយោជកមួយចំនួនមិនបានគោរពដល់សិទ្ធិ និងសេរីភាពដែលបានផ្តល់ឱ្យសម្រាប់កម្មករតាមរយៈច្បាប់ស្តីពីការងារ និងអនុសញ្ញាពលកម្មអន្តរជាតិនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25622/gov---t-claims-strikes-upending-industry/
នាយកដ្ឋានពន្ធដារដាក់សម្ពាធឱ្យអ្នកនាំចេញចុះបញ្ជីលើការនាំចេញ-នាំចូល
នាយកដ្ឋានពន្ធដារបានប្រកាសនៅថ្ងៃទី២៧ខែឧសភាថា ពួកគេនឹងបញ្ចប់ការរៀបចំក្រដាសស្នាមសម្រាប់ក្រុមហ៊ុននាំចេញ-នាំចូលនិងបញ្ឈប់សកម្មភាពលក់ដូរនៅព្រំដែនប្រសិនបើឈ្មួញទាំងនោះមិនបានចុះបញ្ជីក្នុងប្រព័ន្ធពន្ធដារអនឡាញតាមកាលបរិចេ្ឆទកំណត់។ ...
Hor Kimsay
http://www.phnompenhpost.com/business/customs-pressures-exporters-register-gdt
មណ្ឌលកុមារកំព្រាពាក់កណ្តាលរបស់កម្ពុជាមិនបានចុះឈ្មោះ
មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា មណ្ឌលកុមារកំព្រាជិតពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាខកខានមិនបានចុះឈ្មោះជាមួយរដ្ឋាភិបាល ដោយបណ្តាលឲ្យមានការពន្យារការប៉ុនប៉ងកែទម្រង់វិស័យផ្តល់កន្លែងស្នាក់នៅដល់កុមារដ៏រឹងរូស។ ...
ប៊ុត គឹមសាយ និង Taylor O'connell
http://www.cambodiadailykhmer.com/31879