ក្រសួង​៖ ការ​ដំឡើង​​បៀវត្សមិន​ទាន់​​បំពេញ​តម្រូវការ​ឡើយ

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ស្គាល់​ថា ការ​ដំឡើង​ប្រាក់​បៀវត្ស​ជា​បន្តបន្ទាប់​នា​ពេល​នេះ នៅ​មិន​ទាន់​អាច​បំពេញ​តាម​តម្រូវការ​ជាក់​ស្តែង​របស់​គ្រូបង្រៀន​នៅ​ឡើយ ប៉ុន្តែ​ក្រសួង​ពិនិត្យ​លើ​កត្តា​ហិរញ្ញវត្ថុ និង​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​គុណភាព​គ្រូបង្រៀន។​ ​ក្នុង​ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «គ្រូបង្រៀន ​គឺ​ជា​អ្នក​សម្រួច​អនាគត​របស់​សិស្ស» នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ រាជរដ្ឋាភិបាល នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​គុណ​តម្លៃ និង​បន្ត​ជួយ​ទំនុក​បម្រុង​គ្រូបង្រៀន​តាម​គ្រប់​រូបភាព និង​លទ្ធភាព​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​បាន​ដាក់​ចេញ​នៅ​វិធាន​ការ ដើម្បី​ពន្លឿន​ការ​បើក​ប្រាក់​បៀវត្ស​ជូន​ឲ្យ​បាន​ទាន់​ពេល​វេលា និង​តាម​ប្រព័ន្ធ​ធនាគារដំឡើង​ប្រាក់​បំណាច់​មុខងារ​ជូន​គ្រូបង្រៀន​គ្រប់​កម្រិតនិង​ប្រាក់​តំបន់​សម្រាប់​គ្រូបង្រៀន​នៅ​តំបន់​ជួប​ការ​លំបាក និង​តំបន់​ដាច់​ស្រយាល​ជា​ដើម។​ …

ប៉ិច សុធារី
http://bit.ly/2dpuPJQ