ពលរដ្ឋ​ខ្មែរ​ជាង​ពាក់​កណ្តាល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត

ជាង​ពាក់​កណ្តាល​​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​​ ៩,៦ លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​​ត្រូវ​បាន​ចុះ​ឈ្មោះ​រួច​ហើយ​​​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍​បើ​ទោះបី​ជា​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ គជប បាន​រាយការណ៍​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​​​នា​ពេល​​ថ្មីៗ​​នេះ​​បាន​ប៉ះពាល់​ដល់​ដំណើរការ​​ចុះ​ឈ្មោះ​បោះឆ្នោត​​ក៏ដោយ​​។ ការ​ចុះ​ឈ្មោះ​​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​រយៈពេល​ ៣ ​ខែ​​របស់ គជប ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​ ១ កញ្ញា​​បាន​ចុះ​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​បាន​​​​ជាង​ ៥០ ​ភាគរយ​​គិត​ត្រឹម​កាលពី​ថ្ងៃ​សៅរ៍​ដែល​នេះ​ជា​តួលេខ​ថ្មី​ពី​លើ​តួលេខ​​ ៤,៩ ​លាន​នាក់​​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​រយៈកាល​ ៣៦ ​ថ្ងៃ​ចាប់​តាំងពី​ដំណើរការ​នេះ​ចាប់​ផ្តើម។ ខណៈ​​ខេត្ត​ស្វាយរៀង រតនគិរី ​និង​ពោធិ៍សាត់​បាន​ចុះ​ឈ្មោះ​​ជិត​ដល់​ ៦០ ​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​​បោះឆ្នោត​​​នៅ​ក្នុង​ខេត្ត​​របស់​ខ្លួន​ខេត្ត​បាត់ដំបង​កំពុង​ដើរ​ពី​ក្រោយ​គេ​គឺ​បាន​ ៤០ ​ភាគរយ​។ ...

ប៊ុន សេងគង់
http://bit.ly/2d1H6YQ