សភា សម្រេច​លើក​សំណើ​ដាក់​ពិន័យ​តំណាង​រាស្ត្រ​ពហិការ​ប្រជុំ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​សម្រេច​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា​លើ​ការ​កែ​សម្រួល​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភាដើម្បី​ដាក់​បញ្ចូល​ប្រការ​ដាក់​វិន័យ​តំណាងរាស្ត្រដែល​មិន​ចូល​ប្រជុំ​សភា​ដោយ​គ្មាន​មូលហេតុស្រប​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងបាន​ពហិការ​ប្រជុំ​សភា​ពេញ​អង្គ​កាល​ពី​ថ្ងៃ​សុក្រ ​សបា្តហ៍​មុន។​ ​សំណើ​ដាក់​វិន័យ​តំណាងរាស្ត្រ ដែល​ពហិការ​ប្រជុំ​សភា និយាយ​កាត់​គេ​ពេល​ប្រជុំ និង​ការ​ប្រើប្រាស់​ពាក្យ​ប្រមាថ​មើលងាយ តាមរយៈ​ការ​កាត់​ប្រាក់ខែ ឬ​ធ្វើ​កំណត់​ហេតុ​ជា​ដើម ត្រូវ​បាន​ប្រជុំ​ពិភាក្សា​ម្តង​រួច​មក​ហើយ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។​ …

តាំង វីដា
http://bit.ly/2dMGC6x