ឃាត់​​ពលករ​​ជាង​១៥០​នាក់​​​ប្រុង​​​ឆ្លង​ទៅ​ថៃ​ខុស​ច្បាប់

ពលករ​ខ្មែរ​ជាង​១៥០​នាក់​ដែល​បម្រុង​នឹង​ឆ្លង​ដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អូរ​ជ្រៅ​ ឃាត់ខ្លួន​ និង​បាន​អប់រំ​ឲ្យ​ត្រលប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​កាលពី​ថ្ងៃ​ថ្ងៃ​ពុធ​ និង​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​នេះ​។​ លោក​ ចាន់​ ម៉ា​ប់​ មេ​ប៉ុស្តិ៍​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ បាន​ប្រាប់​កាសែត​ ខ្មែរ​ថា​ម​ស៍​ នៅ​ថ្ងៃ​ម្សិលមិញ​ថា​ប្រជាពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា​ដូច​ជា​ខេត្តកំពង់ធំ​សៀមរាប​និង​ខេត្តបន្ទាយមានជ័យ​ចំនួន​ប្រមាណ​១៦០​នាក់​បម្រុង​នឹង​ឆ្លង​ដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ទទួល​បាន​ដំណឹង​នេះ​ ក៏​បាន​ចុះ​ធ្វើការ​ទប់ស្កាត់​ មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​ទឹកដី​ថៃ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ដូចនេះ​។​ …​

មុំ គន្ធា
http://bit.ly/2e7QFpc