ច្បាប់ និងប្រព័ន្ធតុលាការ

១០​ខែ ​គ្រោះថ្នាក់​ចរាចរណ៍​ ​​ជាង៣​ពាន់​ករណី ​​ស្លាប់​ជាង ១ពាន់​នាក់

របាយការណ៍​បង្ហាញ​ថាក្នុង​រយៈពេល​ ១០​ខែក្នុង​ឆ្នាំ​២០១៦​ នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​កើត​មាន​ជាង ៣​ពាន់​ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង ១៤០០​នាក់ និង​របួស​ជាង​ ៥៣០០​នាក់ ដែល​ចំនួន​នេះ មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។​  ...

ប៉ិច សុធារី
http://bit.ly/2elJHfx

សកម្មជន​ព្រៃឡង់​ ៣ ​នាក់​ត្រូវ​​គេ​វាយ​ក្នុង​ខេត្ត​ក្រចេះ

សមាជិក​បី​នាក់​របស់​​បណ្តាញ​សហគមន៍​ព្រៃឡង់​ត្រូវ​បាន​វាយប្រហារ​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ដោយ​​ក្រុម​បុរស​ដែល​គេ​ជឿ​ថា​ពាក់ព័ន្ធ​នៅ​ក្នុង​​ការ​កាប់​ឈើ​ខុស​ច្បាប់​​។ នេះ​បើ​តាម​សកម្មជន​ព្រៃឡង់​​។ ...

ទូច សុខា
http://bit.ly/2fv5EdO

ក្រសួង​ការងារ​កំពុង​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​កំពុង​​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​​​ស្តីពី​​ប្រាក់​ឈ្នួល​អប្បបរមា​​ថ្មី​ដែល​គ្របដណ្តប់​​ទៅ​លើ​រាល់​កម្មករ​និយោជិត​ទាំងអស់​​ដែល​ស្ថិត​​នៅ​ក្រោម​ ...

ប៊ុន សេងគង់ and Ananth Baliga
http://bit.ly/2f7BuJs

ក្រសួងបានដាក់បញ្ញតិ្តថ្មីស្តីពីការចោលសំណល់ថ្មពិល និងអាគុយ

ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ បាន​ចេញ​ប្រកាស​របស់​ខ្លួន​លើក​ទី​មួយ​ ស្តី​ពី​សុវត្ថិភាព​នៃ​ការ​គ្រប់គ្រង​សំណល់​ថ្មពិល​ និង​អា​គុយ​ ដែលបាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ជាក់លាក់​ស្តី​ពី​ការ​ប្រមូល​ ការ​ទុកដាក់​ ការ​ថែទាំ​ និង​ការ​ចែកចាយ​ និង ...

គង់ មេត្តា
http://www.phnompenhpost.com/national/ministry-sets-out-rules-disposal-batteries

សាលក្រម​រឿង លោក ហុង សុខហួរ ប្រកាស​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា

សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ប្រកាស​សាលក្រម​សំណុំរឿងលោកហុងសុខហួរអតីត​សមាជិក​ព្រឹទ្ធសភា ​គណបក្សសមរង្ស៊ីនៅ​ថ្ងៃ​ទី​៧ខែ​វិច្ឆិកាឆ្នាំ​២០១៦ខាង​មុខ​នេះដោយ​សម្រេច​បន្ត​តម្កល់​បទ​ចោទ​ប្រកាន់​ទុក​ជា​បាន​ការខណៈ​តុលាការ​កំពូល​សម្រេច បដិសេធ​ចំពោះ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់ លោក មាជ សុវណ្ណារ៉ា ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f96c9H

ស​​​ង្គ្រោះជាតិនិង​​បក្ស​​​ប្រជាជននឹង​​​ពិភាក្សា​​​អំពី​​​កំណែទម្រង់​​​តុលាការ​​​នៅ​​​រដ្ឋសភា

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។ ...

គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35011

កម្ពុជា​ជាប់​​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ នៅ​លើ​ផ្នែក​នីតិរដ្ឋ

ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់​ថ្នាក់​ទី ១១២ ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ចំនួន ១១៣ ដែល​ត្រូវ​បាន​ធ្វើការ​ស្ទាបស្ទង់​នៅ​ទូទាំង​ពិភពលោក​គឺ​នៅ​បន្ទាប់​ចុងក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​យល់ដឹង​ផ្នែក​នីតិរដ្ឋ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន ...

Cristina Maza
http://bit.ly/2eml96M

Rhona Smith បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ការ​ព្រួយ​បារម្ភ​ផ្នែក​សិទ្ធ​មនុស្ស​ និង​ប្រព័ន្ធ​យុត្តិធម៌

ក្នុង​ដំណើរ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​អង្គការ​សហ​ប្រជាជាតិ​ លើក​ទី​បី​របស់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិលោកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ចេញ​នូវ​ការ​ពិនិត្យ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​យ៉ាង​ខ្លាំង​ក្លា​នៅ​កម្ពុជា​ ដោយ​បាន​លើក ...

Safiya Charles
http://bit.ly/2eTApsl

រដ្ឋាភិបាលពង្រឹង​អភិបាលកិច្ច​វិស័យ​ធនធាន​រ៉ែ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​អភិបាលកិច្ច​ក្នុង​ឧស្សាហកម្ម​រ៉ែ​នៅ​កម្ពុជា​ ដោយ​ផ្ដោត​លើ​ការ​បង្កើន​ប្រាក់​ចំណូល​ក្នុង​ជំនាន់​រាជរដ្ឋាភិបាល​បាន​អនុម័ត​នូវ​អនុក្រឹត្យ​មួយ​ដែល​មាន​ចំនួន​១១​មាត្រា​ទាក់ទង​នឹង​លិខិត​អនុញ្ញាត​ឲ្យ​នាំចេញ​សម្រាប់​ធនធាន​រ៉ែ។​ ​អនុក្រឹត្យ​ដែល ...

ម៉ៃ គុណមករា
http://bit.ly/2eHRfv5

ក្រសួង​យុត្តិធម៌ ​​​ស្រាវជ្រាវ​​ករណី​ដែល​​ចោទ​ថា​ កម្ពុជា​មាន​សេវា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស

ក្រសួង​យុត្តិធម៌កំពុង​​ស្រាវជ្រាវ​លើ​ករណី​ដែល​មាន​ការ​ចោទ​ថាប្រទេស​កម្ពុជា​កំពុង​តែ​មាន​សេវា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស ដែល​មាន​ការ​ផ្សព្វផ្សាយ និង​ពាក្យ​ចចាមអារ៉ាម​លើ​ករណី​នេះ។​ ​លោក ​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​នៅ​ក្នុង​សិក្ខាសាលា ...

មុំ គន្ធា
http://bit.ly/2doWWNt

យាយព្រឿង ជា​ឈ្មួញ​រក​ស៊ីឈើ ត្រូវបាន​ចោទប្រកាន់​ក្នុង​រាជធានី​ភ្នំពេញ​

យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ហេង សំនៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីរូបនេះបានព្យាយាមទៅយកឈើខុសច្បាប់មួយចំនួនដោយមានជំនួយពីមនុស្សមួយក្រុម។ ...

អូន ភាព
http://www.cambodiadailykhmer.com/34853

លោក សួន វិសាល ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី

លោក សួន វិសាល ត្រូវ​បាន​​​​អង្គ​មហាសន្និបាត​លើក​ទី​ ២១​ របស់​​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​បោះឆ្នោត​ប្រគល់​សេចក្ដី​ទុក​ចិត្ត​​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​មេធាវី​ថ្មី​សម្រាប់​អាណត្តិ​​ទី​ ១១ ជំនួស​តំណែង​​​លោក​​ ប៊ុន​ ហុន ​ជា​ប្រធាន​ ...

គឹម សារុំ
http://bit.ly/2ewuKct

យាយ​​​ព្រឿង​​​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​​​​​​ត្រូវ​បាន​​​ចាប់ខ្លួន​ ប៉ុន្តែ​​​គេ​​​មិនដឹង​ថា​​​​​​សមត្ថកិច្ច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​

កងរាជអាវុធហត្ថបាននិយាយថា ពួកគេបានចាប់ខ្លួនឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ បន្ទាប់ពីស្ត្រីរូបនោះនិងមនុស្សមួយក្រុមប្រដាប់ដោយដំបងបានព្យាយាមទៅយកឈើមួយគំនរដែលក្រុមមន្ត្រីបានរឹបអូសកាលពីមួយថ្ងៃមុន។ ...

អូន ភាព
http://www.cambodiadailykhmer.com/34839

ប្រេសិត​សិទ្ធិមនុស្សស្ម័គ្រ​​​ចិត្ត​​​ជួយ​​​ទាក់​​​ទង​​​ច្បាប់​​​​ស្តីពី​​ការ​ពពោះ​ជំនួស

អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។ អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34783

សត្វសំពោច និងសត្វពស់ដែលជិតផុតពូជត្រូវបានជួយសង្គ្រោះ

បុរស​បី​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ពី​បទរត់ពន្ធ​សត្វ​សំពោច​ និង​សត្វ​ពស់​​តាម​រថយន្ត​ ដែល​​ពួក​គេ​អាចនឹងមាន​គោលបំណង​លក់​សត្វ​ទាំងនោះ​ទៅ​កាន់​ប្រទេស​វៀតណាម​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30610/endangered-civets--snakes-rescued/

សភា សម្រេច​លើក​សំណើ​ដាក់​ពិន័យ​តំណាង​រាស្ត្រ​ពហិការ​ប្រជុំ ទៅ​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​សម្រេច​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា​លើ​ការ​កែ​សម្រួល​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភាដើម្បី​ដាក់​បញ្ចូល​ប្រការ​ដាក់​វិន័យ​តំណាងរាស្ត្រដែល​មិន​ចូល​ប្រជុំ​សភា​ដោយ​គ្មាន​មូលហេតុស្រប​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងបាន​ពហិការ​ប្រជុំ​សភា​ពេញ​អង្គ​កាល​ពី​ថ្ងៃ​សុក្រ ​សបា្តហ៍ ...

តាំង វីដា
http://bit.ly/2dMGC6x

សហជីព​ខ្លះ​គាំទ្រ​ច្បាប់​ ខណៈ​ខ្លះ​ទៀត​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម

ក្រុម​សហជីព​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​ពី​គ្នា​គាំទ្រ​ច្បាប់​សហជីព​ដែល​រដ្ឋសភា​ទើប​អនុម័ត​ និង​ថា​ចូលរួម​អនុវត្ត​ច្បាប់​នេះ​ស្រប​ពេល​ដែល​សហជីព​មួយ​ក្រុម​ទៀត​បាន​ប្រជុំ​គ្នា​គ្រោង​ដាក់​លិខិត​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ស្នើឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា ...

សែន ដាវីត
http://bit.ly/2d5XcvR

គ្រោះ​ថ្នាក់​ចរាចរណ៍ ៥ថ្ងៃ​ មនុស្ស​ជិត​ ៣០​នាក់​ស្លាប់​ ​របួស​​១៤០​នាក់​

មនុស្ស​ជិត​៣០​បាន​ស្លាប់​និង​មនុស្ស​ជិត​ ១៤០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​រយៈពេល​៥​ថ្ងៃ​ ប៉ុន្តែ​តួលេខ​នេះ​មានការ​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុន​។​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ ...

មុំ គន្ធា
http://bit.ly/2dn02CZ

ចិនចុះ MoU ដើម្បីជួយកំណែទម្រង់ប្រព័ន្ធតុលាការ

ចិន​បាន​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជួយ​ដល់​កម្ពុជា​ ជាមួយ​ការ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ការ​ចែករំលែក​ជំនាញ​លើ​ការ​ជួសជុល​ប្រព័ន្ធ​ ទោះបីជា​អ្នកជំនាញ​អន្តរជាតិ​បាន​ក្រើនរំលឹក​កាលពី​ម្សិលមិញ​ថា​ ចិន​មិន​គួរ​ត្រូវ​បាន​ជ្រើសរើស​ជា​គំរូ​សម្រាប់​ការ​ធ្វើ ...

Yesenia Amaro
http://www.phnompenhpost.com/national/china-mou-help-reform-judiciary

គណបក្សយុវជនកម្ពុជានឹង​​ធ្វើ​បាតុកម្ម ប្រឆាំង​វៀតណាម​នៅថ្ងៃទី​១០ ខែតុលា

គណបក្ស​យុវជន​កម្ពុជា​ អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​ភាគី​វៀតណាម​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ភាគី​វៀតណាម​ បាន​រំលោភ​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d5mPyZ

លោក ​ហ៊ុន សែន ថា អនុក្រឹត្យ​មួយ​ចំនួន​មិន​ចាំបាច់​ឆ្លង​គណៈ​រដ្ឋមន្ត្រី

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ធ្វើការ​កែសម្រួល​ចំពោះ​អនុក្រឹត្យ​មួយ​ចំនួន​ចាប់ពី​ពេល​នេះ​តទៅ​មិន​ចាំបាច់​ឆ្លងកាត់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ​ទេ​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នោះ​និង​មានការ​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​។​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cV8Dct

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចេញ​សារាចរ ស្ដីពី​ការ​ថែរក្សា​ការពារ​បង្គោល​ព្រំដែន​ចាស់

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារាចរស្ដីពីការថែរក្សាការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃសាវតារជាតិខ្មែរ។ យោងទៅតាមសារាចរចុះថ្ងៃទី២០ ខែកញ្ញា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ដើម្បីចៀសវាងការបាត់បង់នូវមរតកប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយ នៃសាវតារជាតិខ្មែរ និងការសឹករេចរិល ដោយធម្មជាតិ និងដើម្បីថែរក្សាការពារ បង្គោលព្រំដែនចាស់ ដែលបោះដោយគណៈកម្មការកំណត់ព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុននឹងក្រោយ ទសវត្សរ៍ឆ្នាំ១៨៧០ ឲ្យបានឋិតថេរគង់វង្ស។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2d2Vaz8

ICRC ចង់​ជួយ​​រៀបចំ​ពន្ធនាគារ​ខណៈ​ទីតាំង​ឃុំ​ខ្លួន​រង​ការ​រិះគន់​

គណៈកម្មាធិការជាតិនៃកាកបាទក្រហមអន្តរជាតិហៅកាត់ថា(ICRC)មានបំណងចង់ជួយដល់កម្ពុជាក្នុងការសាងសង់ពន្ធនាគារនិងការរៀបចំគោលនយោបាយគ្រប់គ្រង ឲ្យស្របទៅតាមស្តង់ដាររបស់ពិភពលោក ស្របពេលដែលគណបក្សប្រឆាំង និងសង្គមស៊ីវិល បានរកឃើញនូវភាពមិនប្រក្រតីជាច្រើន ដែលកំពុងកើតមានឡើងទៅលើអ្នកជាប់ពន្ធនាគារនៅកម្ពុជា។ តាមរយៈការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ខែកញ្ញាលោកBart Vermeiren ប្រធានបេសកកម្មរបស់គណៈកម្មាធិការជាតិ នៃកាកបាទក្រហមអន្តរជាតិ បានថ្លែងទៅកាន់លោកឧបនាយករដ្ឋមន្ត្រីសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា លោកចង់ជួយដល់កម្ពុជា ក្នុងការសាងសង់ និងការរៀបចំគោលនយោបាយផ្សេងៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងពន្ធនាគារ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីនេះ លោកចង់ឲ្យអ្នកជាប់ឃុំនៅពន្ធនាគារ អាចទទួលបាននូវសេវាថែទាំសុខភាពផងដែរ។ ...

តាំង វីដា
http://bit.ly/2cX9J5c

ជនសង្ស័យ​ច្រើន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​រឿង​បំផ្ទុះ​គ្រាប់បែក​នៅ​ភ្នំពេញ

ពីរ​សប្តាហ៍​បន្ទាប់ពី​មាន​ការ​វាយប្រហារ​គ្រាប់បែក​នៅក្នុង​រាជធានី​ភ្នំពេញ​​ដែល​​ធ្វើឲ្យ​មនុស្ស​ ៤ នាក់​រងរបួស​នោះ​ត្រូវ​បាន​មន្រ្តី​នគរបាល​បញ្ជាក់​ថា​មាន​ជនសង្ស័យ​យ៉ាង​ហោច​ ៥ ​នាក់​​ត្រូវ​បាន​​​​ឃាត់​ខ្លួន​​គិត​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ...

ម៉ិច ដារ៉ា និង ឃុត សុភចរិយា
http://bit.ly/2diG7kc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5UJfc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!