គ្រោះ​ថ្នាក់​ចរាចរណ៍ ៥ថ្ងៃ​ មនុស្ស​ជិត​ ៣០​នាក់​ស្លាប់​ ​របួស​​១៤០​នាក់​

មនុស្ស​ជិត​៣០​បាន​ស្លាប់​និង​មនុស្ស​ជិត​ ១៤០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​រយៈពេល​៥​ថ្ងៃ​ ប៉ុន្តែ​តួលេខ​នេះ​មានការ​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ​មុន​។​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ ម្សិលមិញ​នេះ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ចាប់ពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ដល់​ថ្ងៃ​ទី​២​ ខែតុលា​ នេះ​បាន​កើតឡើង​ចំនួន​ ៧៥​លើក​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ២៨​នាក់​ និង​រង​របួស​ចំនួន​ ១៣៩​នាក់​។​ …​

មុំ គន្ធា
http://bit.ly/2dn02CZ