ព័ត៌មាន​

ព្រលានយន្តហោះថ្មីនឹងត្រូវសាងសង់នៅឆ្នាំក្រោយ

យោង​តាម​របាយការណ៍​របស់សារព័ត៌មានក្នុងស្រុក​បានឱ្យ​ដឹង​ថា ​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កសាង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នៅ​ខេត្តសៀមរាប​នឹង​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​ក្រោយ​។​ ​ ...

ផល សុផានិត
http://www.akp.gov.kh/?p=107909

រដ្ឋាភិបាលនឹងលើកកម្ពស់ពាណិជ្ជកម្មម្រេច

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​លើកកម្ពស់​ទីផ្សារ​ដែល​ប្រកបដោយ​គុណភាព​ និង​ចីរភាព​សម្រាប់​ម្រេច​កម្ពុជា​។​ ​ ...

លឹម ណារី
http://www.akp.gov.kh/?p=107821

នគរបាល​ប្រឆាំង​ភេរវកម្ម​ចុះ​​​ឆែកឆេរ​ការិយាល័យ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​គណ​​​បក្ស​​​អំណាចខ្មែរ​

រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​គេ​មិនសូវ​ស្គាល់​បាន​ក្លាយទៅជា​រឿង​មួយ​ផ្សេង​ទៀត​កាលពី​ម្សិលមិញ​ ជា​ពេល​ដែល​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​គណ​ប​ក្សនេះ​ត្រូវ​បាន​នគរបាល​ប្រឆាំង​ភេរវកម្ម​ចូល​ឆែកឆេរ​ ដោយ​មន្ត្រី​គណបក្ស​នេះ​ម្នាក់​អះអាង​ថា ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38532

រដ្ឋាភិបាលបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតពន្ធ

កាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបដិសេធហេតុផលនយោបាយសម្រាប់ការស៊ើបអង្កេតអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសារព័ត៌មានទាក់ទិនការបង់ពន្ធដារ ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនសហគ្រាសឯកជនក៏ស្ថិតក្រោមការស៊ើបអង្កេតដូចគ្នាដែរ។ ...

ផាន់ ស៊ូមី និង Ben Paviou
http://www.cambodiadailykhmer.com/38536

Moody: កម្ពុជាងាយរងហានិភ័យជាងវៀតណាម

ទីភ្នាក់ងារវាយតម្លៃឥណទានពិភពលោក Moody’s Investors Services បានឱ្យដឹងកាលពីម្សិលមិញថា ពិពិធកម្មនាំចេញនៅទាបរបស់កម្ពុជាបានដាក់ប្រទេសនេះក្នុងហានិភ័យកាន់តែខ្ពស់ពីវិបត្តិខាងក្រៅ បើប្រៀបធៀបនឹងវៀតណាម។ នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីម្សិលមិញ Moody បានរក្សាចំណាត់ថ្នាក់កម្ពុជាក្នុងកម្រិតB2 ដែលជាកម្រិតស្ថិរភាព បើធៀបនឹងប្រទេសវៀតណាមក្នុងចំណាត់ថ្នាក់B1 ដែលជាចំណាត់ថ្នាក់វិជ្ជមាន។ ...

Kali Kotoski
http://bit.ly/2uO6gyV

ការនាំឈើទៅវៀតណាម១ឆមាសកើនស្ទើរស្មើនឹង១ឆ្នាំមុន

ការនាំចេញឈើកម្ពុជាទៅប្រទេសវៀតណាមសរុបឆមាសទី១នៃឆ្នាំនេះស្ទើរស្មើនឹងចំនួននាំចេញឈើសរុបនៃឆ្នាំមុន។ នេះបើតាមទិន្នន័យគយវៀតណាម ខណៈការវិភាគមួយចំនួននិយាយថាការហាមប្រាមរបស់កម្ពុជាមិនឱ្យមានចេញឈើទៅប្រទេសវៀតណាម “បានបរាជ័យទាំងស្រុង” ដោយសារបន្តពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារនេះ។ ...

Shaun Turton
http://bit.ly/2uHqzlS

ក្រុម​សកម្មជន​ច្រាន​ចោលការ​សុំ​ទោស​របស់​អគ្គនាយករង​ហង្ស​មាស​

​កាលពី​ម្សិលមិញ​ ក្រុម​សកម្មជន​សិទ្ធិ​ស្ត្រី​បាន​ច្រាន​ចោលការ​សុំ​ទោស​ពី​សំណាក់​ពិធីករ​ព័ត៌មាន​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយ​រូប​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ថា​ ជន​ចាប់រំលោភ​ និង​ឃាតករ​គួរតែ​ទុក​ជីវិត​ឲ្យ​ជន​រង​គ្រោះ​ដើម្បី​ “​ទុក​ប្រើប្រាស់​ទៀត​” ...

Julia-grace Sanders និង អ៊ូច សូនី
http://www.cambodiadailykhmer.com/38524

អ្នកស្រី​ ទេព វន្នី ​សង្ឃឹម​ថា​នឹង​ត្រូវ​ដោះលែង​ចេញ​ពី​គុក​ឆាប់ៗ

នៅ​ព្រលប់​ថ្ងៃ​មួយ​ក្នុង​ខែ​សីហា​ឆ្នាំ​មុន​អ្នកស្រី​ ទេពវន្នី បាន​ឈរ​នៅ​ក្បែរ​រូប​ទីងមោង​ចំនួន​ ៤ ​ជាមួយ​នឹង​សកម្មជន​ដីធ្លី​បឹងកក់​មួយ​ចំនួន​ទៀត ដោយ​គ្រប់​គ្នា​បាន​ដុត​ទៀនធូប និង​កាន់​ផ្កាឈូក និង​បាច​អង្ករ​ទៅលើ​រូប​ទីងមោង និង​ស្រែក​ពាក្យ​ដាក់​បណ្តាសា​។ ...

Ananth Baliga និង នៀម ឆេង
http://bit.ly/2i0NNNI

នាយកដ្ឋានពន្ធដារឈានដល់អង្គការក្រៅរដ្ឋាភិបាល

យ៉ាង​ហោច​ណាស់​ក៏​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​ ៣​ ត្រូវ​បាន​គេ​ហៅ​ទៅ​ធ្វើការ​សាកសួរ​ ដោយ​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​បញ្ជាក់​ពី​ការ​បង់ពន្ធ​របស់​ពួក​គេ​ ក្នុង​ពេល​ដែល​មាន​យុទ្ធនាការ​ប្រមូល​ពន្ធ​ដោយ​បង្ខំ​ ដែល​បាន ...

Leonie Kijewski និង នៀម ឆេង
http://www.phnompenhpost.com/national/tax-department-reaches-out-ngos

មន្រ្តីដឹកនាំជាន់ខ្ពស់វៀតណាម៖ កុមារជនជាតិវៀតណាមដែលមានកំណើតនៅកម្ពុជាគួរទទួលបានការថែទាំប្រសើរជាងមុន

មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​ជួប​ជាមួយ​រដ្ឋ​សភាជាតិ​កម្ពុជា​ ដើម្បី​ស្នើ​សុំ​បន្ត​ការ​ទទួលស្គាល់​អ្នក​វិនិយោគ​វៀតណាម​ និង​កុមារ​ជនជាតិ​វៀតណាម​ដែល​បាន​កើត​នៅ​កម្ពុជា​ និង​ស្នើ​សុំ​ឲ្យ​ពួក​គេ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​សិក្សា​នៅ​សាលារៀន​សាធារណៈ​នៅ​កម្ពុជា​។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5078152/cambodian-born-vietnamese-deserve-better-visiting-official/

ជម្ងឺ​អុតក្តាមកំពុងវាយប្រហារលើសត្វគោ

សត្វ​គោ​ជាង​ ២០០​ ក្បាល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជម្ងឺ​អុតក្តាម​នៅ​ក្នុងភូមិ​ចំនួន​ពីរ​ ក្នុង​ឃុំ​សំបួរមាស​ ខេត្តកំពង់ចាម​បាន​ទទួល​ថ្នាំ​នៅ​ថ្ងៃ​អង្គារ​ ខណៈ​ដែល​គោ​ប្រហែល​ ២០០​ ក្បាល​ ទៀត​ស្ថិត​នៅ​ក្រោម​ការ​សង្កេត​។​ ​  ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5078153/foot-mouth-disease-hits-cattle/

អ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង ៤.០០០នាក់ នឹងចូលរួមពិនិត្យតាមដាន ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា ​អ្នក​សង្កេតការណ៍​ប្រមាណ​ ៤៥០០នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​សម្រាប់​ការប្រឡង​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​លួច​បន្លំ ​និង​បន្ត​កំណែទម្រង់​របស់ក្រសួង​អប់រំ​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5078151/thousands-observe-school-exam/

ពាណិជ្ជកម្មរវាងថៃ និងកម្ពុជាបានកើនឡើង

យោង​តាម​តួលេខ​ដែល​បាន​ចេញផ្សាយ​ដោយ​ស្ថានទូត​ថៃ​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ថៃ​បាន​កើនឡើង​ជាង​ ១០ភាគរយ​ នៅ​ឆមាស​ទី​មួយ​ក្នុងឆ្នាំនេះ ដែលមាន​ការកើនឡើងរហូត​ដល់​ ២,៩​ពាន់​លាន​ដុល្លារ​ ​​បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែលមានត្រឹមតែ ២,៦​ពាន់​លាន​ដុល្លារ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5078088/thai-cambodia-trade-rise/

អ្នកជំនាញជប៉ុននឹងមកសិក្សាពីការស្ថាបនាផ្លូវរថភ្លើងអាកាសពីផ្សារ​ធំ​ថ្មី​ទៅអាកាសយានដ្ឋាន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បានប្រកាសកាលពីម្សិលមិញបន្ទាប់​ពី​ទទួល​បាន​កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីជាមួយ​ប្រទេស​ជប៉ុន​កាលពី​ស​ប្តា​ហ៍​មុនថា ក្រុមមន្ត្រី​ជប៉ុន​នឹង​ចាប់ផ្តើម​សិក្សាលទ្ធភាពស្ថាបនាផ្លូវរថភ្លើងអាកាសចាប់ពីផ្សារ​ធំ​ថ្មី​ទៅអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ។​ ​ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/38526

ការរឹបអូសដីធ្លីរីករាលដាលនៅកំពត

អ្នក​ភូមិ​រាប់រយ​នាក់​មក​ពី​ខេត្ត​ផ្សេងៗ​បាន​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​ឈូក​ ខេត្តកំពត​។​ ដី​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​លោកស្រី​ ចាន់​ សុធា​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ហ្វឺ​ស​ បាយ​អូ​ថេ​ក​ អេ​ហ្គ្រី​ខ​ល​ឈឺ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5078148/land-grabbing-spreads-kampot/

រដ្ឋាភិបាលបន្តជំរុញតាមដានបញ្ហាតម្លៃស្រូវ

រដ្ឋាភិបាលកាលពីម្សិលមិញបានបន្តជំរុញឱ្យមានការយកចិត្តទុកដាក់លើឧស្សាហកម្មស្រូវអង្ករ ដោយជំរុញឱ្យអាជ្ញាធរគ្រប់កំរិតទាំងអស់ត្រូវឃ្លាំមើលឱ្យបានដិតដល់លើបញ្ហានេះ ដើម្បីធានាតម្លៃស្រូវមិនឱ្យក្រោមតម្លៃទីផ្សារ។ ...

ចេង សុខហ័ង
http://bit.ly/2uX4hYs

សកម្មភាព​យោធា ​កម្ពុជា-ឡាវ​ ស្ងប់​វិញ​ក្រោយ​ពី​មាន​ការ​ចរចា

មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​ស្ថានភាព​យោធា​នៅ​តាម​ព្រំដែន​កម្ពុជា-ឡាវ នៅ​តំបន់​ក្បែរ​អូរអាឡៃ និង​តំបន់​អូរតាង៉ាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ស្ថិត​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​ក្រោយពី​ទាហាន​ឡាវ​ព្រម​ដកចេញ​កាលពី​ថ្ងៃ​សៅរ៍​។ ...

ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/2w4sZdI

វិទ្យុអាមេរិក២ត្រូវបានដាក់កំហិតឱ្យបង់ពន្ធ

វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកបានទទួលរងការរិះគន់ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រ បានស្នើឱ្យក្រសួងព័ត៌មាន ចាត់វិធានការទៅលើវិទ្យុទាំងពីរនេះ ចំពោះការមិនបង់ពន្ធ និងមិនមានអាជ្ញាប័ណ្ណ។ ...

នៀម ឆេង និង Ananth Baliga
http://bit.ly/2uUxB1Q

អ្នក​អាន​ព័ត៌មានធ្វើឱ្យមានការខឹងសម្បាចំពោះការនិយាយថាស្ត្រីគួរតែកុំប្រឆាំងនឹងការរំលោភ

អ្នក​អាន​ព័ត៌មាន​ទូរទស្សន៍​ក្នុងស្រុក​ម្នាក់​ កំពុង​ប្រឈម​នឹង​ការ​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ការ​ផ្តល់​យោបល់​ឱ្យ​ជន​រង​គ្រោះ​ពី​ការ​ចាប់រំលោភ​មិន​គួរ​ប្រឆាំង​នឹង​អ្នក​វាយប្រហារ​ និង​គួរតែ​ទទួលយក​ការ​រំលោភ​ផ្លូវភេទ​ដើម្បី​ចៀសវាង​ការ​សំលាប់​ ដោយ​សំដៅ​ទៅ​លើ​ការ​ចាប់រំលោភ ...

គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/news-anchor-draws-ire-saying-women-should-not-resist-rape

អា​មេ​រិ​ក​នឹង​ធ្វើតេស្ត​ស្តង់ដារ​ម្ហូបអាហារ​កម្ពុជា​

​សហរដ្ឋអាមេរិក​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ នឹង​ធ្វើការ​សិក្សា​វាយតម្លៃ​ស្តង់ដា​ភូតគាម​អនាម័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ផលិតផល​កសិកម្ម​នានា​របស់​​កម្ពុជា​​អាច​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។​ ​ ...

ជា វណ្ណៈ​ និង​ ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5077840/us-examines-food-standards/

​គ្រាប់​ប្រភេទ​បាញ់​បុកត្រូវ​បាន​រក​ឃើញ​នៅ​ក្រោម​ដី​ផ្សារ​ក្រុង​សៀមរាប​

​ក្រុម​អ្នក​សាងសង់​ផ្សារ​កុងតឺន័រ​មួយ​នៅ​ក្នុង​ខេត្តសៀមរាប​ បាន​រក​ឃើញ​គ្រាប់​ទំហំ​ ១០៥​ មី​លី​ម៉ែត្រ​ជិត​ ៤០​ គ្រាប់​ ខណៈ​ដែល​កំពុងធ្វើការ​ជីក​កកាយ​ដី​នៅ​ក្នុង​សង្កាត់​ស្វាយ​ដ​ង្គុំ​។​ ​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5077927/rocket-haul-unearthed-siem-reap-market/

មេខ្យល់​នាំ​ពលករ​ចំណាកស្រុក​ត្រូវ​បាន​ចាប់ខ្លួន​

​ប៉ូ​លី​ស​ខេត្ត​ប៉ៃលិន​ខេត្ត​ប៉ៃលិន​កាលពី​ម្សិលមិញ​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​នាំ​ពលករ​ចំណាកស្រុក​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កាន់​ប្រទេស​ថៃ​។​ ​ ...

សែន ដាវីដ
http://www.khmertimeskh.com/5077920/migrant-worker-brokers-arrested/

ប្រធានបក្សអំណាចខ្មែរត្រូវចាប់ខ្លួនពីបទញុះញង់បំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជាលោក ហ៊ុន សែន

នគរបាលជាតិកាលពីម្សិលមិញ បានចាប់ដាក់ខ្នោះភ្លាមៗ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចំពោះអ្វីដែលត្រូវចោទប្រកាន់ថាបានញុះញង់ និងបំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ជូនទ័ពទៅបណ្តេញកងទ័ពឡាវ ដែលចូលមកបោះទីតាំងនៅក្នុងទឹកដីកម្ពុជានៅខេត្តស្ទឹងត្រែង។ ...

មាស សុខជា
http://bit.ly/2uBPAPq

ក្រុម​ជនជាតិ​ដើម​ភាគតិច​និយាយ​ថា​ ខ្លួន​ត្រូវ​បាន​ជម្រុញ​ឱ្យ​ដក​ពាក្យបណ្តឹង​វិញ​

​អ្នកតំណាង​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា​ ខេត្តមណ្ឌលគិរី​ បាន​ចោទប្រកាន់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ ពី​បទ​បង្ខិតបង្ខំ​ពួក​គេ​ឱ្យ​ដក​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​រារាំង​ពួក​គេ​ពី​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​កាលពី​ឆ្នាំ​មុន​។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5077931/indigenous-group-says-pushed-withdraw-complaint/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

W54kG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!