ព័ត៌មាន​

រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...

ហ៊ គីមសាយ
http://bit.ly/2tKUE1I

នគរបាលព្រំដែនត្រូវបានគេសង្ស័យថា ឲ្យឈ្មួញនាំខ្សាច់ទៅវៀតណាម

មន្ត្រី​តុលាការ​ និង​មន្ទី​រ៉ែ​ និង​ថាមពល​ខេត្តមណ្ឌលគិរី​ បាន​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​លើ​ការ​ដឹក​ខ្សាច់​ចេញ​ទៅ​ប្រទេស​វៀតណាម​ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ ហើយ​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​អ្នក​ដឹក​ខ្សាច់​៤​នាក់​សួរនាំ​ នៅ​ក្នុងស្រុក​កែវ​សីមា​ កាលពី​ថ្ងៃ​ពុធ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/suspected-sand-exports-vietnam-stopped-mondulkiri

ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប

របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap

ក្រុមអន្ដរជាតិទាមទារការផ្តល់សំណងសម្រាប់កម្មកររោងចក្រដែលត្រូវបិទទ្វារ

សម្ព័ន្ធភាពអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការជំរុញក្រុមហ៊ុនលក់សំលៀកបំពាក់របស់អង់គ្លេសដ៏លេចធ្លោពីរ និងម៉ាករបស់ប្រទេសកាណាដាផ្តល់សំណងដល់កម្មកររោងចក្រចំនួន ២០៨ នាក់ដែលបានបាត់បង់ការងារនៅពេលរោងចក្រ Chung Fai Knitwear បានបិទទ្វារកាលពីឆ្នាំមុន។ ...

Julia-grace Sanders
https://www.cambodiadaily.com/news/intl-group-demands-severance-for-shuttered-factorys-workers-132451/

កញ្ចក់​​​រថយន្ត​​​ត្រូវ​​​បាន​​​ជន​​​អនាមិក​​​គប់​​​បែក​​​ បន្ទាប់​​​ពី​​​ដាក់ក្រុម​​​​​​ព្រះសង្ឃ​​ជា​​​​សកម្មជន​​​ចុះអស់

ដុំថ្មធំមួយដុំបានទម្លុះទ្វារកញ្ចក់រថយន្តដែលទើបតែបានដាក់សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមចុះអស់នៅក្នុងខេត្តកណ្តាលកាលពីយប់ថ្ងៃអង្គារ នេះបើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាកាលពីម្សិលមិញ។ ...

ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38164

ការ​ធ្វើ​ពហិការ​ទទួល​បាន​ផ្លែផ្កា​តិចតួច​សម្រាប់​គណបក្ស​​ប្រឆាំង

ខណៈច្បាប់ថ្មីដ៏ចម្រូងចម្រាសត្រូវបានអនុម័តនៅរដ្ឋសភាកាលពីថ្ងៃច័ន្ទ ហាមឃាត់គណបក្សសង្គ្រោះជាតិមិនឱ្យសហការជាមួយលោក សម រង្ស៊ី អតីតមេដឹកនាំរបស់ខ្លួន រូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពតំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សប្រឆាំងទទួលទានអាហារនៅឯសណ្ឋាគារមាត់ស្ទឹងក្នុងខេត្តកំពត ត្រូវបានបង្ហោះតាមបណ្តាញទំនាក់ទំនងហ្វេសប៊ុក។ ...

ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38157

អាជ្ញាធរថា អ្នកតាំងលំនៅខុសច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ឧទ្យានបុរាណអង្គរដើម្បីជៀសវាងអំពើហិង្សា

ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់អង្គរបានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឲ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលោកបាននិយាយកាពារការសម្រេចនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38161

ម​ន្រ្តីរដ្ឋាភិបាលទទួលបានមុខតំណែងខ្ពស់នៅក្នុងICAPP

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាត្រូវបានជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ដែលជាញឹកញាប់ត្រូវបានរិះគន់ចំពោះការអនុម័តបញ្ហាដ៏ចម្រូងចម្រាសលើការបោះឆ្នោតដោយមិនមានការពិចារណាដិតដល់ ខណៈមានការជាបន្តពីសំណាក់រដ្ឋាភិបាលទៅលើអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក។ ...

Andrew Nachemson
http://www.phnompenhpost.com/national/cpp-ties-controversial-election-monitor-deepen

គម្រោងសូឡាថ្មីមួយទទួលបានការគាំទ្រពីក្រសួង

ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ថាមពលសូឡាថ្មីមួយដែលមានទំហំ ១០ មេហ្គាវ៉ាត់នៅខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ គម្រោងននេះនឹងត្រូវបានដឹកនាំអភិវឌ្ឍដោយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលជាអង្គការមួយមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង និងកំពុងប្រតិបត្តិការក្នុង២៧ប្រទេស។ ...

Kali Kotoski
http://bit.ly/2tOXLEc

អ្នកជំនាញខាងឧស្សាហកម្មនិយាយថា អេកូទេសចរណ៍អាចពង្រីកសក្តានុពល

ក្រុមហ៊ុន និងអ្នកអភិរក្សកំពុងតែពិចារណាអំពីរបៀបដែលពួកគេអាចកំណត់ អភិវឌ្ឍ និងពង្រីកអេកូទេសចរណ៍ និងទេសចរណ៍ឆ្នេរសមុទ្រនៅកម្ពុជា ខណៈដែលដំណើរទេសចរណ៍របស់ភ្ញៀវទេសចរងាកទៅរករមណីយដ្ឋានធម្មជាតិ និងព្រៃភ្នំ។ ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/news/industry-experts-say-ecotourism-has-potential-to-expand-132411/

ចន្លោះខ្វះខាតនៅក្នុងច្បាប់ដើម្បីការពារកុមារ​៖​ អង្គការសហប្រជាជាតិ

សេចក្តីព្រាងរបាយការណ៍​​របស់​អង្គការសហប្រជាជាតិ​​ ទទួល​បន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ (UNODC)​ ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​សិក្ខាសាលា​មួយ​ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃ​ចន្ទ​ ដើម្បី​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្ក្រាប​ការ​រំលោភ​បំពាន​ផ្លូវភេទ​កុមារ​ ប៉ុន្តែ​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​រូបភាព ...

Martin de Bourmont និង គង់ មេតា
http://www.phnompenhpost.com/national/gaps-persist-laws-protecting-kids-un

កិច្ច​សន្យា​កសិកម្ម​ កំពុង​តែ​ត្រូវ​បាន​ពង្រីក​កាន់​តែ​ធំ

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរូ រ៉ាយស៍ កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ធានា​ទិញ​ស្រូវ​សរីរាង្គ​ពី​កសិករ​សរុប ៤ ០០០ គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ ដោយ​គ្រោង​ចំណាយ​ប្រាក់​ប្រមាណ​៧​លាន​ដុល្លារ ដើម្បី​ទិញ​ស្រូវ​សរីរាង្គ​ជាង​២​ម៉ឺន​តោន​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​។ នេះ​បើ​តាម​សេចក្តី​ជូន ...

ហ៊ គីមសាយ
http://bit.ly/2u6XpLP

មន្ត្រី​​​ជាន់ខ្ពស់ចំនួន​​​​​​១១រូប​​​​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ស្ថិត​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ជួញដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់

ក្រុមមន្ត្រីបានលើកឡើងកាលពីម្សិលមិញថា ការសើុបអង្កេតរបស់តុលាការពាក់ព័ន្ធការជួញដូរឈើខុសច្បាប់បានផ្តោតគោលដៅលើមន្ត្រីខេត្តចំនួន១១រូប រួមមានមេបញ្ជាការយោធា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងអាចទាំងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះបណ្តាលឱ្យមានការផ្ទេរសំណុំរឿងនេះមករាជធានីភ្នំពេញតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38141

មន្ត្រី​អ៊ីរ៉ាក់​ជិត​ ៣០ ​នាក់​មក​សិក្សា​ពី​វិធី​ដោះមីន​នៅ​កម្ពុជា

​មន្ត្រី​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​ទទួល​មន្ត្រី​មកពី​ប្រទេស​អ៊ីរ៉ាក់​ជិត​​ ៣០ ​រូប​ឲ្យ​សិក្សា​ និង​អនុវត្ត​​ពី​ការ​បោសសម្អាត​មីន​រយៈពេល​បី​សប្តាហ៍​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​ JICA នៅ​កម្ពុជា ហើយ​វគ្គ​មណ្តុះ​បណ្តាល​នេះ​បាន​ចាប់ផ្តើម​ហើយ ...

ទូច សុខា
http://bit.ly/2uirRmE

ប.ស.ស បង្ហាញ​របាយការណ៍​កម្មករ​ដួល​សន្លប់​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៧

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប.ស.ស​) ​បាន​បង្ហាញ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​កម្មករ​រោងចក្រ​ដែល​បាន​ដួល​សន្លប់​នៅក្នុង​រោងចក្រ​មាន​រហូត​ ៣៩ ​ភាគរយ​ដែល​មាន​កម្មករ​ដួល​សន្លប់​ចំនួន​ ១១៧ ​នាក់​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង ...

នៀម ឆេង
http://bit.ly/2uiihQK

ប្រាក់​ចំណេញ​របស់​កាស៊ីណូ NagaWorld កើន​ ២០ ​ភាគរយ

ប្រាក់​ចំណេញ​របស់ NAGACORP កើន​ឡើង​ជាង​ ២០ ​ភាគរយ​នៅ​ឆមាស​ទី ​១​ ឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​សារ​កំណើន​ចរាចរណ៍​ថ្នាក់ VIP និង​ការ​មក​លេង​ល្បែង​ទូទៅ​។ ...

Cam McGrath
http://bit.ly/2t3L2Ao

បន្ទប់តាមដានកាមេរ៉ាសុវត្ថិភាព​រួម​នឹងជួយសម្រួល​​​នៅ​ក្នុងការ​ឃ្លាំមើលបទល្មើស​ក្នុង​​​រាជធានី

ក្រុមមន្ត្រីបានលើកឡើងថា កាមេរ៉ាសុវត្ថិភាពដែលត្រូវបានដំឡើងនៅទូទាំងរាជធានីនឹងត្រូវតាមដានក្នុងពេលដំណាលគ្នាជាប់រហូតពីបន្ទប់តាមដានរួម ជាផ្នែកនៃការខិតខំឃ្លាំមើលបទល្មើសដែលមានការសហការរវាងសាលារាជធានី និងនគរបាលជាតិ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38145

អគារ​ប៊ូឌីង​នឹង​ត្រូវ​រុះរើ​នៅ​ពេល​ឆាប់​ៗ​

ក្រសួង​រៀប​ចំ​ដែន​ដី​​ ​​កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ថា​ ​អគារ​ប៊ូឌីង​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​បាន​រុះរើ​ចាប់​ពី​ថ្ងៃ​ទី​ ១​៧​ ខែ​ កក្កដា​ ​ដើម្បី​អភិវឌ្ឍន៍​អគារ​ថ្មី​ដែល ...

គង់ មេត្តា និង Ananth Baliga
http://www.phnompenhpost.com/national/white-building-demolition-soon-begin

ពលករ​ចំណាកស្រុក​​​យ៉ាង​ច្រើន​សម្រុក​ទៅ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន

កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...

ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134

HLG ផ្តល់សេវាវិនិយោគក្រៅប្រទេសដើម្បីបានសញ្ជាតិ

ក្រុមហ៊ុន​ច្បាប់​ថ្មី​មួយ​នៅ​កម្ពុជា​នឹង​ជួយ​ដល់​អ្នកមាន​ទ្រព្យ​ច្រើន​របស់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​ ឬ​ ការ​ស្នាក់​នៅ​ តាម​រយៈ​ការ​វិនិយោគ​នៅ​ប្រទេស​នោះ​ ព្រមទាំង​ជួយ​សម្រួលការ​ពង្រីក​អាជីវកម្ម​នៅ​ក្រៅប្រទេស​ផង​ដែរ​។​ ​ ...

Matthieu de Gaudemar
http://www.phnompenhpost.com/business/legal-firm-help-elite-gain-dual-citizenship

លទ្ធផលបង្ក្រាបការជួញដូរមនុស្សដើមឆ្នាំ២០១៧កើនឡើង៤៣%

នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទគឺបានកើនឡើងចំនួន ៤៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

គង់ មេត្តា និង Martin de Bourmont
http://bit.ly/2uPo8tT

ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង

ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...

Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW

ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប

ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ubxjH5

ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ កម្ពុជា​បាន​វិនិយោគ​ជាង​ ១ពាន់​លាន​ដុល្លារ​ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ជា​ពិសេស​លើ​វិស័យ​ដឹក​ជញ្ជូន​។​ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Spwra
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!