អ្នកជំនាញ៖ គម្រោងវិនិយោគរួម ខេត្តកំពត មិនងាយចេញជារូបរាងទេ
ខណៈដែលព័ត៌មានបានផ្សព្វផ្សាយបន្តបន្ទាប់តាមបណ្តាញសង្គម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងទីផ្សារមូលបត្របានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា គម្រោងនេះនឹងមិនងាយចេញជារូបរាងនោះទេ ហើយបញ្ជាក់ថា វានៅមានភាពខ្វះខាតច្រើនលើទិដ្ឋភាពផ្លូវច្បាប់ និងទិដ្ឋភាពសេដ្ឋកិច្ចជាក់ស្តែង។ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងពីគំនិតផ្តួចផ្តើមគម្រោងបង្កើតក្រុមហ៊ុនមួយឈ្មោះថា ក្រុមហ៊ុនមូលធនអភិវឌ្ឍន៍កំពត នៅក្នុងកិច្ចប្រជុំមួយនៅខេត្តកំពត ដោយបញ្ជាក់ថា ក្រុមហ៊ុនថ្មីនេះមានគោលដៅប្រមូលទុន ៥០ លានដុល្លារតាមរយៈការ ចូលទុនពីសាធារណជន។ …
ហ៊ គីមសាយ
https://bit.ly/2NTI3VJ