ព័ត៌មាន​

ឈើ​​ក្រុមហ៊ុន​​​​លោក​​​ គិត ម៉េង ត្រូវបាន​​​ចាប់​​​នៅជិត​​​ព្រំដែន​​​វៀត​​​ណាម

អាជ្ញាធរខេត្តត្បូងឃ្មុំបានចាប់រថយន្តពីរគ្រឿងបម្រុងនឹងបំពានបម្រាមរបស់រដ្ឋាភិបាល មិនឱ្យនាំឈើចេញទៅប្រទេសវៀតណាមដោយដឹកឈើឆ្លងព្រំដែនឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង។ ...

អូន ភាព
http://www.cambodiadailykhmer.com/37036

គ.ជ.ប. ព្រមាន​​​មិនឱ្យ​​​មាន​​​ការ​​​​​​ស្ទង់​​​​​​ម​​​តិ​​​​​​​​​នៅមុន​​ថ្ងៃ​​​បោះឆ្នោត

ស្ថាប័នបោះឆ្នោតកំពូលក្នុងប្រទេសកម្ពុជានឹងចាត់វិធានការប្រឆាំងក្រុមណាដែលធ្វើ ឬផ្សព្វផ្សាយលទ្ធផលស្ទង់មតិ២សប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុដោយព្រមានថា ការស្ទង់មតិនេះអាចនាំឱ្យមានអស្ថិរភាពសង្គម នេះបើតាមអ្នកនាំនា ពាក្យរបស់ខ្លួន។ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37040

GDT ពន្យារ​ការ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​លើក​ដំបូង

អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ប្រកាស​ពី​ការ​ពន្យារ​ពេល​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​រហូត​ដល់​ចុង​ខែ​មេសា សម្រាប់​ក្រុមហ៊ុន សហគ្រាស និង​ការ​អនុ​គ្រោះ​លើក​លែង​ទោសទណ្ឌ​នានា ក្នុង​ការ​កែ​តម្រូវ​លិខិត​ប្រកាស​ពន្ធ​ដោយ​ស្ម័គ្រ​ចិត្ត​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ...

Kali Kotoski
http://bit.ly/2nQ6tRi

ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​អង្គរ​ត្រី​មាស​ទី​១​មាន​២០​លានដុល្លារ

បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុវត្ត​ការ​ដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​កាល​ពី​ខែ​កុម្ភៈ​មក​ប្រាក់​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ត្រីមាស​ទី​១​ឆ្នាំនេះ​មាន​ជាង​២០​លាន​ដុល្លារ កើនឡើង​១,៧​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី ...

ចេង សុខហ័ង
http://bit.ly/2nMFvIw

នាំ​គ្នា​ចូល​ព្រៃ​កាប់​គ្រញូង ​ជាន់​គ្រាប់មីន​ផ្ទុះ​ដាច់​ជើង

មន្ត្រី​នគរបាល​មួយ​​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មាន​បុរស​ម្នាក់​បាន​រងរបួស​ដាច់​ប្រអប់​ជើង​ម្ខាង បន្ទាប់ពី​គាត់​ និង​អ្នក​ជិត​ខាង​ ៥ ​នាក់​​ទៀត​បាន​លួច​ឆ្លង​ទៅ​កាប់​ព្រៃ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ក្បែរ​តំបន់​ភូមិសាស្ត្រ​ជួរ ...

ឃុត សុភចរិយា
http://bit.ly/2nz3lXk

បក្ស​សង្គ្រោះជាតិ​ព្រម​ប្តូរ​ពាក្យ​ស្លោក និង​គាំទ្រ​ថ្នាក់​ដឹកនាំ​ជាថ្មី

គណបក្ស​ប្រឆាំង​បាន​សម្រេច​​លុប​​ពាក្យ​ស្លោក​នយោបាយ​​ «ដូរ​​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្រ្ត​» ​​ទៅ​តាម​ការ​ទាមទារ​របស់​ក្រសួង​​មហាផ្ទៃ​​ បន្ទាប់ពី​​ប្រជុំ​​គណៈកម្មាធិការ​នាយក​កាលពី​ម្សិលមិញ​ហើយ​បាន​គាំទ្រ​លោក កឹម សុខា ជាថ្មី​ជា​ប្រធាន ...

មាស សុខជា
http://bit.ly/2nuYB4h

អ្នកវិភាគ​និយាយ​ថា​ ឃុំ​-​សង្កាត់​ ត្រូវការ​មូលនិធិ​បន្ថែម​ដើម្បី​អភិវឌ្ឍ​

​រដ្ឋាភិបាល​គួរតែ​បង្កើន​ថវិកាជាតិ​ប្រចាំឆ្នាំ​សម្រាប់​ឃុំ​-​សង្កាត់​ឱ្យ​បាន​ ១០០,០០០​ ដុល្លារ​ ដើម្បី​បង្កើន​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នកវិភាគ​ម្នាក់​មក​កាន់​វី​អូ​អេ​ខ្មែរ​។​ ​ ...

ម៉ែន គឹមសេង
http://www.voacambodia.com/a/communes-need-extra-funds-to-develop-analyst/3791135.html

ការ​ប្រើ​ទឹក​ស្អាត​នៅ​ជនបទ​កើន​ ៥៣%

របាយការណ៍​ដែល​ត្រូវ​បាន​ចែកចាយ​នៅក្នុង​អង្គ​សន្និបាត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​​​ថា​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៦​ សូចនាករ​ទឹកស្អាត​មាន​ការ​កើនឡើង​ដល់ ​៥៣%​ នៃ​ប្រជាពលរដ្ឋ​ជនបទ និង​សូចនាករ​វិស័យ​អនាម័យ​ជនបទ​សម្រេច​បាន ៥៦ % នៃ​ផែនការ​ ១០០%​។​ ...

សែន ដាវីត
http://bit.ly/2oGq3x5

កំពង់ផែ​ព្រះសីហនុ​នឹង​បោះ IPO បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ (SAP)​ គ្រោង​បោះផ្សាយ​មូល​ប​ត្រលក់​ជា​លើក​ដំបូង​(IPO)​នៅ​អំឡុង​សប្តាហ៍​ទី​បី​នៃ​ខែ​មេសា​ដោយ​រំពឹងថា​នឹង​ប្រមូល​ដើម​ទុន​ពី​ការ​លក់​ហ៊ុន​ដំបូង​នេះ​ប្រមាណ ២៧ លាន​ដុល្លារ​ដើម្បី​ពង្រីក​ការវិនិយោគ​។ នេះ​បើ​យោង​តាម​ការ ...

ហ៊ គឹមសាយ
http://bit.ly/2nmpbMZ

តម្រូវ​ការ​ផ្លែ​ចេក​​កើន តែ​បារម្ភ​ការ​ហូរ​ចូល​​ពី​ប្រទេស​ជិត​ខាង

ដំណាំ​ចេក​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ប្រពៃណី​មួយ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និយម​ដាំ​នៅ​ក្នុង​ភូមិ​ស្រុក សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួនហើយ​ក៏​មាន​កសិករ​មួយ​ចំនួន​ដាំ​ដុះ​សម្រាប់​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ។កសិករ​ដាំ​ចេកនិង​ឈ្មួញ​ផ្លែ​ចេក​ក្នុង​ស្រុកមើល​ឃើញ​តម្រូវការ​ផ្លែ​ចេក​កើន ...

ជា វណ្ណៈ
http://bit.ly/2ogvt56

ស្ករ​ត្នោត GI កំពង់ស្ពឺ​នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ទីផ្សារ​អឺរ៉ុប​ឆ្នាំ​នេះ

ស្ករ​ត្នោត​ខេត្ត​កំពង់ស្ពឺ​នឹង​ក្លាយ​ជា​ផលិតផល​កសិកម្ម​ទី​២​របស់​កម្ពុជា​ដែល​នឹង​ទទួល​ស្គាល់​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ឆ្នាំនេះ​ជា​ផលិតផល​សម្គាល់​ភូមិ​សាស្ដ្រ (GI) បន្ទាប់ពី​ម្រេច​កំពត​។ នេះ​បើ​តាម​មន្ត្រី ក្រសួង​ពាណិជ្ជកម្ម​។ ...

ចេង សុខហ័ង
http://bit.ly/2nSfbz0

ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ដែល​​​គ្រប់​​​គ្រង​​​​​​ដោយ​​​​​​ចិន​​​ជាប់​​​សង្ស័យ​​​ក្នុង​​​ករណី​​​​​ត្រី​​​ងាប់​​យ៉ាងច្រើន​​​ក្នុងស្ទឹងសែន​​​

ក្រសួងបរិស្ថានកំពុងសិក្សាសំណាកទឹកដែលបញ្ជូនមកពីខេត្តព្រះវិហារដើម្បីរកឱ្យឃើញនូវមូលហេតុដែលធ្វើឱ្យត្រីរាប់ម៉ឺនក្បាលងាប់ក្នុងដងស្ទឹងសែនដែលតាមព័ត៌ មានថា អ្នកភូមិបានដាក់ការបន្ទោសទៅលើក្រុមហ៊ុនចម្ការអំពៅ។​ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/37019

ជប៉ុនផ្តល់ជំនួយសំរាប់គម្រោងមួយចំនួន

នៅ​ថ្ងៃនេះ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ នឹង​ចុះហត្ថលេខា​ស្តី​អំពី​ ការ​ផ្តល់​កញ្ចប់​ជំនួយ​ថ្មី​មួយ​ ដែល​មាន​តំលៃ​១៤០​លាន​ដុល្លារ​ សម្រាប់​ការ​អនុវត្ត​គម្រោង​មួយ​ចំនួន​ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ ...

Andrew Nachemson
http://www.phnompenhpost.com/national/japan-signs-deal-fund-aid-projects

ក្រុម​អ្នក​អូស​រទេះ​បង្ខំ​មន្ត្រី​ថៃ​បន្ថយ​តម្លៃ​ចេញចូល​ព្រំដែន​

​ក្រុម​អ្នក​អូស​រទេះ​ប្រមាណ​ ៣០​ នៅ​ច្រក​ចេញចូល​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​ដល់​មន្ត្រី​គយ​ថៃ​ដក​ចេញ​ការ​យក​ថ្លៃ​ចេញចូល​ព្រំដែន​ដែល​បាន​អនុវត្តន៍​ឱ្យ​មាន​ភាព​ប្រសិទ្ធិ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37043/cart-pullers-force-thai-fee-backdown/

ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ហើយ​បាន​ជំរុញ​ឲ្យ​ធ្វើការ​កែតម្រូវ​ឡើង​វិញ

ក្រសួង​មហាផ្ទៃ​​ មិន​ទទួល​ស្គាល់​​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​ ២ ​ខែ​មីនា​នោះ​ទេ​ហើយ​បាន​ជំរុញ​ឲ្យ​គណបក្ស​នេះ​ធ្វើការ​កែតម្រូវ​ឲ្យ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ចាស់​របស់​ខ្លួន និង ...

មាស សុខជា
http://bit.ly/2ocVgvA

វេជ្ជបណ្ឌិត Richner លាលែង​ពី​ប្រធាន​​ពេទ្យ​គន្ធបុប្ជា​ ខណៈ​លោក​ឈឺ​ធ្ងន់

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត ​Beat Richner បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​ ខណៈ​លោក​កំពុង​ឈឺ​ធ្ងន់​ជា​ដំណឹង​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខែ្មរ​​រន្ធត់​ចិត្ត​​ពេល​នឹក​ឃើញ​ពី​ឈ្មោះ​លោក​។ ...

នៀម ឆេង
http://bit.ly/2niqgoY

លោក ប៊ិន ឈិន នឹង​មាន​​​តួ​​នាទី​​​បន្ថែម​មើល​​​ការ​​​ខុសត្រូវលើ​​​​​​​ ACU

មានការបន្ថែមការងារចំនួនទៀតដល់លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្រោយពីលោកត្រូវបានផ្ដល់ការងារថ្មីមួយចំនួនកាលពីថ្ងៃអង្គាររួមមានការជួយនាយករដ្ឋមន្ត្រីលើការងារប្រឆាំងអំពើពុករលួយ ការពិនិត្យមើលក្រុមប្រឹក្សាអ្នកច្បាប់  និងការសម្រេចលើការងាររបស់ “ច្រកចេញ-ចូលតែមួយ” សម្រាប់វិនិយោគិនបរទេស។​ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37009

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​ ...

ជា វណ្ណៈ
http://bit.ly/2nxjEoE

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​អាមេរិក ៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦

ប្រទេស​កម្ពុជានិង​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ពាណិជ្ជកម្ម​ដល់៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ខណៈ​អាមេរិក​ មាន​ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ២៤០,០០០​នាក់។​ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក មុំ រ៉ាឌី សមាជិក​សភា​ នៃ​រដ្ឋ​ម៉ាស្សាឈូសេត ​សហរដ្ឋ​អាមេរិក ...

ស៊ុំ ម៉ាណេត
http://bit.ly/2nO0DjZ

ការ​ស៊ើបអង្កេត​លើ​វៀតណាម​ចូល​កាប់​ឈើ​ចប់​តែ​លទ្ធផល​មិន​ទាន់​ដឹង

គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​រយៈពេល ១០ ថ្ងៃ​ពី​រឿង​អាស្រូវ​បើក​ដៃ​ឲ្យ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​បាន​សាកសួរ​មន្ត្រី​ពាក់ព័ន្ធ​ជាង ៤០ នាក់។ ក្រុម​ការងារ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ​បាន​បញ្ចប់​ការ​ស៊ើបអង្កេត ...

ផាក់ ស៊ាងលី
http://bit.ly/2niA6XY

ពលរដ្ឋខ្មែរប្រាំនាក់​ដែលត្រូវបាន​និរទេស​ពីអាមេរិក​ មកដល់​ភ្នំពេញ​ហើយ

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានឲ្យដឹងថា ពលរដ្ឋខ្មែរ៥នាក់ដែលត្រូវបាននិរទេសពីសហរដ្ឋអាមេរិកនោះបានមកដល់រាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈកម្ពុជាកំពុងបន្តអំពាវនាវសុំឲ្យកែប្រែកិច្ចព្រមព្រៀងឆ្នាំ២០០២ជាមួយសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យមានការនិរទេសខ្លួនអ្នកទាំងនេះ។ ...

Matt Surrusco
http://www.cambodiadailykhmer.com/37013

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ​ខ្វះ​ថវិកា​ប្រមាណ​ ១៧០​ ០០០​ ដុល្លារ​

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ ដើម្បី​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ ​នៅ​ខ្វះ​ថវិកា​ប្រមាណ​ ១៧០​ ០០០​ ដុល្លារ​ ដើម្បី​អនុវត្ត​អោយ​បាន​ជោគជ័យ​សំរាប់​ការ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ ...

Martin de Bourmont
http://www.phnompenhpost.com/national/elections-coalition-has-170k-shortfall

អាស៊ានពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងនៅខេត្តសៀមរាប

ចិន ​និង​តំណាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​កំពុង​ជួប​ប្រជុំ​គ្នា​ នៅ​ក្នុង​ខេត្តសៀមរាប​ដើម្បី​ចាប់ផ្តើម​បង្កើត​​វិធាន​ការ​ដោះស្រាយ​​ សម្រាប់​ប​ញ្ហ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​។​ ...

Cristina Maza
http://www.phnompenhpost.com/national/asean-talks-south-china-sea-siem-reap

ការ​ចរចា​បែង​ចែក​ចំណូល​ពី​ប្រេង​នឹង​ធ្វើ​នៅ​ខែ​នេះ

KrisEnergy Ltd ជា​ក្រុមហ៊ុន​ថាមពល ចុះ​បញ្ជី​នៅ​សិង្ហ​បុរី​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បែង​ចែក​ប្រាក់​ចំណូល​ថ្មី ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែ​នេះ ដែល​បើក​ផ្លូវ​សម្រាប់​ការ​ទាញ​យក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​ប្លុក​A ទំហំ ៤ ៧០៩ គីឡូម៉ែត្រ​ការ៉េ​នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​តាម ...

Kali Kotoski
http://bit.ly/2mRdO4h

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7e8sg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!