ពលរដ្ឋ​ ៧ ​នាក់​ត្រូវ​​ចាប់​ខ្លួន​រឿង​ហិង្សា​នៅ​ខេត្ត​ក្រចេះ ​ត្រូវ​បាន​ដោះលែង

ពលរដ្ឋ ៧ នាក់​ក្នុង​ចំណោម ៨ នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​ក្នុង​អំពើហិង្សា​នៅឯ​ខេត្ត​ក្រចេះ​ត្រូវ​បាន​ដោះលែង​កាលពី​ម្សិលមិញ បើ​ទោះបី​ជា​ត្រូវ​ចោទប្រកាន់​រហូត​ដល់​ទៅ​ ៣ ​បទល្មើស​យ៉ាងណា​ក៏ដោយ​។ ការដោះលែង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ បន្ទាប់ពី​ត្រូវ​ចាប់​ឃុំ​ខ្លួន​អស់​រយៈពេល​យប់​ចាប់​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ក្នុង​ការផ្ទុះ​អំពើ​ហិង្សា​ដាក់​គ្នា​រវាង​ក្រុម​ទាហាន និង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល​។ ពលរដ្ឋ​ចំនួន ៨ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ដើម្បី​យក​ទៅ​សួរនាំ​។ ប៉ុន្តែ​ម្នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។ …

ផាក់ ស៊ាងលី
http://bit.ly/2FEYVaB