ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធពាក្យបណ្តឹងរបស់គណបក្សប្រឆាំង
កាលពីម្សិលមិញក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ជំទាស់នឹងប្រជាពលរដ្ឋ៧៦នាក់ដំបូងក្នុងចំណោមប្រជាពលរដ្ឋ ២.៤៤១នាក់ ដែលគណបក្សប្រឆាំងលើកឡើងថា ត្រូវបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុនដោយមិនត្រឹមត្រូវដូចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលលើកឡើងថាគណបក្សប្រឆាំងខ្វះភ័ស្តុតាងគាំទ្រការអះអាងរបស់ខ្លួន។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/36370
គ្រាប់បែកធំ ១ គ្រាប់ទៀតត្រូវប្រទះឃើញនៅស្វាយរៀងដដែល
គ្រាប់បែកប្រភេទធំមួយគ្រាប់ផ្សេងទៀតត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) គាស់យកទៅបំផ្លាញចោលកាលពីម្សិលមិញក្រោយពីអ្នកជីកស្រះប្រទះឃើញក្នុងវត្តមួយនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈគ្រាប់បែកគីមីដែលរកឃើញកាលពីសប្តាហ៍មុននៅកំពុង ...
នៀម ឆេង
http://bit.ly/2kJ5vCM
ក្រសួងសាធារណការដាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីសម្រួលសេវា
ក្រសួងសាធារណការ និងដឹកជញ្ជូនពីម្សិលមិញបានដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ចុះបញ្ជីយានជំនិះដើម្បីសម្រួលបញ្ហាស្មុគស្មាញមួយចំនួន និងអាចលុបបំបាត់សេវាផងដែរ។ ប្រព័ន្ធនេះមានមុខងារសំខាន់ ៤ គឺការចុះបញ្ជីយានជំនិះការ ...
សែន ដាវីត
http://bit.ly/2jPuXWx
ប្រទេសកូរ៉េខាងត្បូងសន្យាផ្តល់ប្រាក់ ៤១៧ លានដុល្លារដល់កម្ពុជាសម្រាប់កម្ចីអភិវឌ្ឍន៍
នៅសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ថវិកាប្រមាណជិត ៤២០ លានដុល្លារដល់ប្រទេសកម្ពុជាសម្រាប់កម្ចីអភិវឌ្ឍន៍ ភាគច្រើននៃថវិកានេះគឺសម្រាប់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលនាំឱ្យចំនួនថវិកាជំនួយសរុបបានជាង ៨៨០ លានដុល្លារ ...
Hannah Hawkins
https://www.cambodiadaily.com/business/south-korea-pledges-417m-in-development-loans-to-cambodia-124306/
រោងចក្រថាមពលធ្យូងថ្មមួយទៀតអាចបើកនៅត្រីមាសនេះ
រោងចក្រទី៣នៃគម្រោងថាមពលដ៏ធំដែលដំណើរការដោយធ្យូងថ្មទំហំ ៧០០មេហ្គាវ៉ាត់របស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) បានចាប់ផ្ដើមដំណាក់កាលសាកល្បងរចនាសម្ព័ន្ធរបស់ខ្លួន ហើយត្រូវបានរំពឹងថា នឹងដាក់ឲ្យដំណើរការនៅពេលណាមួយក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ ...
Kali Kotoski
http://bit.ly/2klfQaU
អ្នកភូមិតវ៉ាប្រឆាំងនឹងការចុះចាប់ឈើទុកប្រើប្រាស់តាមផ្ទះ
អភិបាលរងស្រុកកោះញែកម្នាក់បានរងការចោទប្រកាន់ថាបង្ខំឲ្យម្ចាស់ឈើបង់ប្រាក់ដែលធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ា ហើយបាននិងកំពុងនាំគ្នាផ្តិតមេដៃប្រឆាំងទៅនឹងចំណាត់ការរបស់អាជ្ញាធរដែលចុះចាប់ឈើបន្តិចបន្តួចដល់តាមផ្ទះរបស់ប្រជាពលរដ្ឋ ...
ផាក់ ស៊ាងលី
http://bit.ly/2joI7NM
ភ្លើងឆេះដ៏អាថ៌កំបាំងបំផ្លាញឈើរាប់រយម៉ែត្រគូបក្នុងខេត្តមណ្ឌលគិរី
ក្រុមមន្ត្រីរដ្ឋាភិបាលនិយាយថា ពួកគេកំពុងស៊ើបអង្កេតរកមូលហេតុករណីភ្លើងឆេះពីរដាច់ដោយឡែកពីគ្នាកាលពីចុងសប្ដាហ៍ក្នុងខេត្តមណ្ឌលគិរី ដែលតាមព័ត៌មានថាបានឆេះបំផ្លាញឈើដ៏មានតម្លៃរាប់រយដុំ ដែលរដ្ឋាភិបាលបានលក់ទៅឱ្យពាណិជ្ជករម្នាក់បន្ទាប់ពីបានរឹបអូសឈើទាំងនេះនៅលើចម្ការកៅស៊ូចំនួនពីរ។ ...
អូន ភាព
http://www.cambodiadailykhmer.com/36374
ពលរដ្ឋទាមទាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោះស្រាយបញ្ហាមិនប្រក្រតី
ប្រជាពលរដ្ឋជាង ២០នាក់តំណាងជិត ៥០គ្រួសារ នៅសហគមន៍ចំនួន ២ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបានទាមទារជាថ្មីឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការផ្គត់ផ្គង់ទឹក ខណៈដែលការទូទាត់ថ្លៃទឹកក្នុងរយៈពេល២ខែចុងក្រោយ ...
ប៉ិច សុធារី
http://bit.ly/2jxaC76
សង្គមស៊ីវិល ស្នើសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថាន
តាមរយៈសេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលចំនួន ៤៨ បានអំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធលើសេចក្តីសម្រេចផ្ដន្ទាទោសចំពោះសកម្មជនបរិស្ថាន ៣រូប ខណៈសវនាការលើបណ្តឹងជំទាស់នៃបទចោទប្រកាន់លើពួកគេ នឹងត្រូវធ្វើឡើនៅព្រឹកថ្ងៃអង្គារ នេះ។ សេចក្ដីថ្លែងការណ៍រួមនេះ បានអះអាងថា សកម្មជនបរិស្ថានទាំង ៣ ...
តាំង វីដា
http://bit.ly/2klqihT
ចូលឆ្នាំចិនពីរថ្ងៃ មនុស្សជាង ២០នាក់ស្លាប់ និង៦០នាក់រងរបួស
មនុស្សជាង២០នាក់បានស្លាប់និង៦០ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសសែនចូលបុណ្យចូលឆ្នាំចិនរយៈពេល២ថ្ងៃកន្លងមកនេះបើទោះបីជាមន្ត្រីនគរបាលចរាចរណ៍ បានអំពាវនាវឲ្យប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ។យោងតាមរបាយការណ៍ ...
មុំ គន្ធា
http://bit.ly/2k7wfNn
ប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច
ប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនិងការការពារផលប្រយោជន៍ដើម្បីជួយសម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដែលមានចំនួន ៤៨ប្រទេសក្នុងវិស័យពាណិជ្ជកម្ម។លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបិទសិក្ខាសាលាជាតិ ...
ស៊ុំ ម៉ាណេត
http://bit.ly/2jtT0sV
លោក ស ខេង ឲ្យស្រាវជ្រាវចាប់មេខ្លោងប្រព្រឹត្តបទល្មើសនេសាទ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឲ្យថ្នាក់ដឹកនាំតាមជំនាញចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវរកចាប់ខ្លួនមេខ្លោងមេឈ្មួញកែនប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសនេសាទដើម្បីចាត់វិធានការអនុវត្តច្បាប់ដោយគ្មានលើកលែង។យោងតាមប្រសាសន៍របស់លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារឹទ្ធ អគ្គស្នងការរង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jtCwBc
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការដោះស្រាយបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ទាក់ទិនបញ្ជីបោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃនេះនឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា មានអ្នកដែលមិនមែនជាប្រជាពលរដ្ឋជាង២.៤០០នាក់ថ្មីៗនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទូទាំងប្រទេស ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានច្រានចោលពាក្យបណ្តឹងដូចគ្នានេះ។ ...
ឃួន ណារិម និង គុច ណារ៉េន
http://www.cambodiadailykhmer.com/36360
រដ្ឋាភិបាលបង្កើតរបៀងដើម្បីអភិរក្សជីវៈចម្រុះ
រដ្ឋាភិបាលសម្រេចបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីតភ្ជាប់ពីតំបន់ការពារធម្មជាតិមួយទៅតំបន់ការពារធម្មជាតិមួយទៀតដោយមានផ្ទៃដីជាងមួយលានហិកតាបន្ថែមទៀតដើម្បីធានាស្ថិរភាព សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីសម្រាប់ផ្តល់ប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់រក្សាលំនឹង ...
ទូច សុខា
http://bit.ly/2kJ4Swb
អ.ស.ប. អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស
អ្នកជំនាញការរបស់អង្គការសហប្រជាជាតិចំនួនពីររូបបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងជាបន្ទាន់ដល់មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ដែលរងការចោទប្រកាន់ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយចាត់ទុកថា ជារឿងនយោបាយ។យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញពី ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2k7YrBX
ខេត្តកំពង់ស្ពឺ នឹងដាក់ឲ្យមានសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋ
ខេត្តកំពង់ស្ពឺអាចជាខេត្តទីពីរបន្ទាប់ពីទីក្រុងភ្នំពេញលើការដាក់ឲ្យមានសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់ពីថ្នាក់ដឹកនាំខេត្តនេះបានចុះអនុសញ្ញានៃការយោគយល់គ្នា(MoU)ជាមួយនឹងក្រុមហ៊ុន Brickston Cambodia លើផ្នែកដឹកជញ្ជូន កាលពីព្រឹក ...
មុំ គន្ធា
http://bit.ly/2kzu1cP
គណបក្សសង្គ្រោះជាតិរិះគន់រដ្ឋសភាថាជាស្ថាប័នមួយដែលទន់ខ្សោយ
គណបក្សប្រឆាំងបានចាត់ទុករដ្ឋសភាជាស្ថានប័នទន់ខ្សោយមួយ បន្ទាប់ពីបានសម្រេចជាផ្លូវការថានឹងលុបតំណែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងពីប្រធានតំណាងរាស្រ្តសំឡេងភាគតិចមានឋានៈស្មើនាយករដ្ឋមន្រ្តីនៅ ...
មាស សុខជា
http://bit.ly/2kqHroh
ខ្មែរកម្ពុជាក្រោមនៅតែត្រូវបានរើសអើងក្នុងការផ្តល់ឯកសារផ្លូវច្បាប់
ការសិក្សាមួយដែលបានចេញផ្សាយកាលពីម្សិលមិញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA) បានបង្ហាញថាខ្មែរកម្ពុជាក្រោមជាច្រើននៅកម្ពុជានៅស្រពេចស្រពិលរវាងច្បាប់ និងការអនុវត្ត។ ...
គង់ មេត្ដា
http://bit.ly/2kzdsh2
អាជីវកម្មលក់គ្រឿងតុបតែងសែនចូលឆ្នាំចិន កាក់កបខ្លាំង ជាងឱកាសបុណ្យផ្សេងទៀត
ប្រជាពលរដ្ឋខ្មែរកាត់ចិនកំពុងមមាញឹកក្នុងការដើរទិញរណ្ដាប់សែននិងគ្រឿងលម្អតុបតែងផ្ទះដើម្បីអបអរ ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំរកា ដែលនឹងចូលមកថ្ងៃសុក្រ នេះ។ អាជីវកររលក់គ្រឿងរណ្ដាប់ប្រដាប់ប្រដាសែនព្រេន និងគ្រឿងតុបតែងផ្ទះ ផ្កាភ្ញី ម្ហូបអាហារ រីករាយក្នុងការលក់របស់ខ្លួន ខណៈ ...
ជា វណ្ណៈ
http://bit.ly/2kqJ1pQ
ពលរដ្ឋនៅផ្លូវរថភ្លើងសួរសាលាក្រុងពីគម្រោងអភិវឌ្ឍន៍
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌឫស្សីកែវប្រមាណ ៦០ នាក់កាលពីព្រឹកម្សិលមិញបានប្រមូលផ្តុំគ្នានៅមុខសាលារាជធានី ដើម្បីស្នើឲ្យផ្តល់ព័ត៌មានជាក់លាក់ពីគោលការណ៍នៃសំណង និងយន្តការផ្តល់សំណងឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកគាត់អស់បារម្ភ ...
ទូច សុខា
http://bit.ly/2jXbR1x
អង្គការក្រៅរដ្ឋាភិបាលបំភ្លេចជំនួយអាមេរិចក្នុងការបន្តសេវាពន្យាកំណើត
អង្គការម៉ារីស្តុប អន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា ស្ថាប័ននេះមានគម្រោងនឹងបង្កើនភាពជាដៃគូ ចៀសជាងទទួលយកមូលនិធិសហព័ន្ធអាមេរិច បន្ទាប់ពីអង្គការនេះ បានបោះបង់សិទ្ធិទទួលមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិក ...
ម៉ាយូរី ម៉ីលីន
http://www.khmertimeskh.com/news/34754/ngo-forgoes-us-funding-to-continue-contraceptive-services/
ជនជាតិដើម និងមន្ត្រី NGO ប្ដឹងអាជ្ញាធរពីរឿងកាប់ទន្ទ្រានព្រៃ
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង និងមន្ត្រីអង្គការសិទ្ធិមនុស្សជិត ១០ នាក់បានរួមគ្នាប្តឹងមន្ត្រីអាជ្ញាធរទៅតុលាការខេត្តមណ្ឌលគិរីកាលពីម្សិលមិញពាក់ព័ន្ធនឹងការបណ្តែតបណ្តោយឲ្យមានការទន្ទ្រានដីធ្លីប្រហែល ១ ពាន់ហិកតានៅដែនជម្រកសត្វព្រៃ ...
ផាក់ ស៊ាងលី
http://bit.ly/2ja5f2q
ធនាគារ ABA បានក្លាយជាផ្នែកមួយនៃគ្រុបធនាគារជាតិកាណាដា
ធនាគារABAកាលពីម្សិលមិញបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវឡូហ្គោថ្មីដែលរួមបញ្ចូលឡូហ្គោរបស់ធនាគារជាតិកាណាដាហើយវាក៏ជាការដាក់បញ្ចូលធនាគារABAទៅជាផ្នែកមួយនៃគ្រុបធនាគារជាតិកាណាដាផងដែរបន្ទាប់ពីធនាគារជាតិកាណាដា បានក្លាយជាភាគទុនិកធំ ...
សុខ ចាន់
http://bit.ly/2k32xLE
ក្រសួងបរិស្ថានគ្រប់គ្រង៤០ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា
កាលពីថ្ងៃពុធនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យសំដៅបង្កើត “ច្រករបៀងអភិរក្សជីវចម្រុះ” ដែលបំពញលើផ្ទៃដីតភ្ជាប់តំបន់ការពារនៃប្រទេសកម្ពុជា ជាមួយនឹងការបន្ថែមផ្ទៃដី ១.៤ លានហិកតា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង ...
Aisha Down
https://www.cambodiadaily.com/news/environment-ministry-now-controls-40-percent-of-cambodias-land-124066/